ភ្នំពេញ៖ តុលាការកំពូលកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជន ជា ខ្មែរឥស្លាមម្នាក់ ជាប់គុកកំណត់ ២០ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភ និង សម្លាបក្មេងស្រីរងគ្រោះម្នាក់ ប្រព្រឹត្តនៅត្រង់ចំណុច ចំណោតដីខ្មៅ ស្ថិតនៅភូមិទំនាប ឃុំ ត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កាលពីអំឡុងឆ្នាំ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ថាមពល របស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងឆាប់ៗនេះ ធ្វើការនាំចូលហ្គាស ពីប្រទេសរុស្ស៊ី ប្រមាណជា៩លានម៉ែត្រគូបជារៀងរាល់ថ្ងៃ ពីប្រទេសរុស្ស៊ី តាមរយៈប្រទសអាស៊ែបៃហ្សង់។ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Fars News បានឲ្យដឹងដែរថាផែនការនេះ ត្រូវបានបង្ហាញឡើង នៅក្នុងរបាយការណ៍មួយ ស្តីអំពីកិច្ចព្រមព្រៀង ដែលមានតម្លៃដល់ទៅ៤០ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេង...
កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ព្រឹត្តិការណ៍ “សុខភាព ឱសថបុរាណចិន វប្បធម៌” ត្រូវបានប្រារព្ធឡើងដោយជោគជ័យ នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន និងសហការរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំង សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ដោយមាននិស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់កម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ២០២២ បន្ទាប់ការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានបញ្ជាក់ថា យោងតាមការធ្វើបច្ចុប្បន្នភាព នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២២ ចេញផ្សាយនៅថ្ងៃ២១ កញ្ញា គឺការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ...
ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣១ នៃការបង្កើតទំនាក់ទំនងសន្ទនា រវាងចិននិងអាស៊ាន ក៏ស្របពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ថាតើរយៈពេល៣១ឆ្នាំនេះ អាស៊ានទាំងមូល ក៏ដូចជា កម្ពុជាទទួលបានអត្ថប្រយោជន៍ធំៗអ្វីខ្លះ ពីការបង្កើតទំនាក់ទំនងសន្ទនានេះ? ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានសង្កេតឃើញថា រយៈជាង៣១ឆ្នាំមកនេះ ទំនាក់ទំនងអាស៊ាន-ចិនគឺមានការវិវឌ្ឍជាវិជ្ជមានជាខ្លាំង ផ្តល់ផលប្រយោជន៍ ដ៏មហាសាល សម្រាប់ទាំងភាគីអាស៊ាននិងចិន ហើយបានរួមចំណែកយ៉ាងសំខាន់...
ភ្នំពេញ៖ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃ២១-២៣ កញ្ញា ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបបន្តបន្ទាប់ជាមួយ ថ្នាក់ដឹកនាំកំពូលរបស់ អង្គការសហប្រជាជាតិ(UN) EU នាយករដ្ឋមន្រ្តីបង់ក្លាដែស និងទីម័រ។ បើតាមកម្មវិធីផ្សាយកក្នុងហ្វេសប៊ុក សម្តេចតេជោ ក្នុងឱកាសសម្តេចដឹកនាំ គណៈប្រតិភូចូលរួមក្នុងមហាសន្និបាត...
កាលពីថ្ងៃទី ១៧ ខែកញ្ញា “សន្និសីទផ្សព្វផ្សាយក្វាងស៊ីស្តីពី ការរួមគ្នាកសាងច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោក នឹងផ្លូវសមុទ្រភាគខាងលិច ប្រកបដោយកម្រិតខ្ពស់” បានប្រព្រឹត្តទៅនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ីប្រទេសចិន។ កំឡុងពេលសន្និសីទ គេក៏មានរៀបចំពិធីសម្ពោធ ដំណើរការខ្សែរថភ្លើងសាកល្បង នៃរថភ្លើងភ្ជាប់ផ្លូវគោកនឹងសមុទ្រ ឈូងសមុទ្រBeibu ភូមិភាគក្វាងស៊ី-ទីបេ ដែលនេះជាសញ្ញា បញ្ជាក់ថាខ្សែផ្លូវដែកច្រករបៀងថ្មី ភ្ជាប់ផ្លូវដែកផ្លូវគោកនឹងផ្លូវសមុទ្រ នៅភាគខាងលិចប្រទេសចិន សម្រេចបានការគ្របដណ្តប់ ទូទាំងតំបន់ភាគខាងលិច...
បរទេស៖ យោងតាមការលើកឡើង របស់ប្រធានគណកម្មការយោធា របស់អង្គការណាតូ លោក Robert Bauer កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបញ្ជាក់ថាអង្គការណាតូ មិនបានចូលរួមពាក់ព័ន្ធទៅនឹង សង្គ្រាមដែលប្រឆាំងជាមួយនឹង រុស្ស៊ី នោះឡើយ ទោះបីជាខ្លួនបានផ្គត់ផ្គង់ អាវុធទ្រង់ទ្រាយធំ ទៅឲ្យប្រទេសអ៊ុយក្រែន នាពេលកន្លងមកក្តី។ នៅអំឡុងពេល នៃការថ្លែងការណ៍ជាមួយនឹង ក្រុមអ្នកកាសែតរបស់ប្រទេសអេស្តូនី ERR លោក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសសម្រេចដំឡើងប្រាក់ខែ ចំនួន២០០ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៣ ខណៈឆ្នាំ២០២២ ប្រាក់ខែគោល១៩៨ដុល្លារ ដូច្នេះឆ្នាំ២០២៣នេះ បានសម្រេចបន្ថែម២ដុល្លារទៀត៕
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្រចាប់ពី១កេសឡើង ទៅពីស្តង់សរុបចំនួន៦៦ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។ រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបាន អាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី...