ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៏ដោយក្តីញញឹមក្នុងការបំរើបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន១៧៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនបងប្អូនរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ដោយមិនបង់ប្រាក់ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូន ប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញគឺតាមតម្រាយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានា ចំនួន១២០គ្រឿង ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។...
ភ្នំពេញ ៖ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី «លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន» របស់ក្រសួង ជាមុនសិន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យមានការនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដែសមានស្ថេរភាព សម្ដេច អញ្ជើញក្រុមហ៊ុនរបស់បង់ក្លាដែស មកវិនិយោគនៅកម្ពុជា ដើម្បីធ្វើជាធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ រួចនាំចេញទៅបង់ក្លាដែស។ នាឱកាជួបពិភាក្សាការងារជាមួយលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់អង្គការយូនីសេហ្វ ថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិ មានភាពយឺតយ៉ាវបន្តិច។ នាឱកាសអនុញ្ញាតជូន លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២...
បរទេស៖ ខណៈដែលប្រទេសរុស្សី បានប្រកាសបន្ថែមទៀតជាច្រើនរយពាន់នាក់ទៀត ទៅកាន់ប្រទេសអ៊ុយក្រែននោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ អង្គការសហប្រជាជាតិថា វ៉ាស៊ិនតោននឹងបន្តជួយគាំទ្រដល់អ៊ុយក្រែនថែមទៀតរហូតដល់ អាចបញ្ចប់ទៅនៃជម្លោះហើយស្របតាមលក្ខខណ្ឌ ចង់បានរបស់រុស្សីផងដែរ។ ថ្លែងទៅកាន់អង្គក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោក Blinken បានប្រកាសថា នឹងបន្តជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនដើម្បីអាចការពារខ្លួនឯង និងពង្រឹងកងកម្លាំងការពារជាតិដើម្បីធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនអាច ធ្វើការដោះស្រាយជម្លោះ តាមរយៈកាទូតជាមួយនឹង លក្ខខណ្ឌរបស់ប្រទេសរុស្សី។...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងអំពីគំនិត របស់លោកដែរថា ជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងមិនអាចកើតឡើងឡើយប្រសិនបើលោក នៅជាប្រធានាធិបតី របស់អាមេរិកនោះ។ លើសពីនេះថែមទៀត អតីតប្រធានាធិបតីរូបនេះ បានថែមទាំងព្រមានទៀតថា ជម្លោះនៅអ៊ុយក្រែន នឹងអាចឈានទៅដល់ការកកើតឡើងនៃ សង្គ្រាមលោលលើកទី៣ នឹងអាចកើតឡើងពោលគឺ នៅក្រោយពេលដែល ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកអាចបំផ្លាញកងនាវាចរសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់ខ្លួននៅលើឧបទ្វីប ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Mail កាលពីថ្ងៃពុធ លោក...
បរទេស៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនមានគម្រោងលក់អាវុធទៅឱ្យរុស្ស៊ីទេ ដោយហៅគំនិតនេះថាជា “ទ្រឹស្តីសមគំនិត” បន្ទាប់ពីមន្ត្រីអាមេរិកបានអះអាងថា កិច្ចព្រមព្រៀងមួយស្ថិតនៅក្នុងការងារដែល ពាក់ព័ន្ធនឹងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់ក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ជាឆ្លើយតបទៅនឹងការ អះអាងនេះដោយនិយាយថា ខណៈពេលដែលខ្លួនមិនទទួលយក ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការលក់អាវុធទាំងអស់ដោយកូរ៉េខាងជើង...
ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគមពាណិជ្ជកម្ម...