ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ តាមរបៀបសាមញ្ញ និងស្មោះត្រង់។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលផ្តល់យោបល់លើការកត់សម្គាល់ របស់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅថ្ងៃដែលទីក្រុងវ៉ាស៊ីនតោន នឹងបន្តពង្រឹង “ទំនាក់ទំនងក្រៅផ្លូវការ” របស់ខ្លួនជាមួយតៃវ៉ាន់។...
ញូវយ៉ក៖ ការស្លាប់ដោយអាវុធ របស់សហរដ្ឋអាមេរិក បានបន្តកើនឡើងក្នុងឆ្នាំជំងឺរាតត្បាតទីពីរ បន្ទាប់ពីឆ្នាំ២០២០ បានបំបែកកំណត់ត្រា ដោយឈានដល់ ៤៨៨៣២នាក់ ក្នុងឆ្នាំ២០២១ នេះបើយោងតាមទិន្នន័យ បណ្តោះអាសន្ន ដែលបានចេញផ្សាយថ្មី ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ។ យោងតាម Gun Violence Archive បានឲ្យដឹងថា តិចជាង ៣០០ថ្ងៃ ដល់ឆ្នាំ២០២២...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសបិទយុទ្ធនាការផ្សព្វផ្សាយ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែង ប្រកាសអបអរសាទរ និងស្វាគមន៍ចំពោះអត្ថប្រយោជន៍ធំៗ ចំនួនពីរ ដែលក្នុងនោះ គឺការទទួលបានលទ្ធផលយ៉ាងល្អ ក្នុងការចរចាសម្រេចផ្តល់ប្រាក់ឈ្នួល អប្បបរមាជូនដល់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ រហូតដល់បច្បុប្បន្នចំនួនបណ្ដឹងទទួលបានតាមប្រព័ន្ធហ្វេសប៊ុកសម្ដេច និងទូរស័ព្ទទាន់ហេតុការណ៍ប្រមាណ ៣៦៨ករណី និងសង្គ្រោះជនរងគ្រោះ៣៦១នាក់។ ក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ ឆ្នាំ២០២២ ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ក្រោមអធិបតីភាព សម្ដេចតេជោ...
ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅវាថា “ឆោតល្ងង់ និងមិនសមហេតុផល” ដើម្បីចោទ ប្រកាន់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធ ក្នុងការលេចធ្លាយបំពង់ បង្ហូរឧស្ម័ន Nord Stream 1 និង 2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការអន្ដរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធាន...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដី គោកបានឲ្យដឹងថា អនាគតរបស់តៃវ៉ាន់ ត្រូវតែ និងអាចត្រូវបានសម្រេចរួមគ្នា ដោយប្រជាជនចិន ទាំងអស់ប៉ុណ្ណោះ ខណៈដែលបដិសេធ ការកត់សម្គាល់ របស់អាជ្ញាធរគណបក្ស ប្រជាធិបតេយ្យជឿនលឿន (DPP) ដែលបង្ខូចទ្រង់ទ្រាយដំណោះស្រាយ មហាសន្និបាតអង្គការ សហប្រជាជាតិលេខ ២៧៥៨ ។ លោកស្រី Zhu Fenglian...
Breaking: សេដ្ឋវិទូអូស្ត្រាលី ដែលជាប់ឃុំក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ ៣ ឆ្នាំ, នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើ នៅក្រុងប៉េកាំង ។ វេទិកានេះ គឺ រួមគ្នារៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធ សារព័ត៌មានសាធារណៈ របស់អាហ្សង់ទីន ដែលជាសកម្មភាព ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូត រវាងចិននិងអាហ្សង់ទីន...
Update: ប្រភពមួយប្រាប់ AFP ថា តុលាការរបបយោធាមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោមច្បាប់សន្តិសុខសម្ងាត់រដ្ឋ។ ចាប់តាំងពីការឃុំខ្លួន តាំងពីឆ្នាំមុនមក អ្នកស្រី ស៊ូជី ត្រូវបានកាត់ទោសរួចហើយ ពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងទៀត ដោយសវនាការបិទទ្វារ។