Breaking: អ្នកស្រី ស៊ូជី របស់មីយ៉ាន់ម៉ា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ, នេះបើតាមទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩នាក់ ខណៈជាសះស្បើយចំនួន១៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៨៧០នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីរបស់ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងគោល នយោបាយកសិកម្ម និងស្បៀងអាហារលោក Mykhailo Sokolov ឲ្យដឹងថា អ៊ុយក្រែន ត្រូវការប្រាក់ប្រហែល ១៥ ពាន់លានដុល្លារ ដើម្បីស្តារបណ្តាញធារាសាស្រ្ត ដីស្រែរបស់ខ្លួនឡើងវិញ។ លោក Sokolov បានលើកឡើងថា ប្រព័ន្ធធារាសាស្រ្តដែល...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ភ័ស្តុតាងបង្ហាញថា សហរដ្ឋអាមេរិក គឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខអ៊ីនធឺណិតពិភពលោក ដោយអំពាវនាវឱ្យមាន កិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹង ការរំលោភបំពានរបស់សហរដ្ឋអាមេរិក លើអធិបតេយ្យភាពអ៊ីនធឺណិត និងច្បាប់អន្តរជាតិ។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍ស៊ើបអង្កេតថ្មី...
ភ្នំពេញ៖ ខណៈកំពុងបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរមនុស្សនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបហួសចិត្តថា កាលពីដើមឡើយមានប្រជាពលរដ្ឋខ្មែរ ត្រូវបានជួញដូរទៅបរទេស ប៉ុន្តែបច្ចុប្បន្នជនបរទេសត្រូវបាន គេធ្វើការជួញដូរមកស្រុកខ្មែរវិញម្តង។ ត្រង់ចំណុចនេះ សម្តេចបានលើកជាសំណួរថា តើបណ្តាលមកពីអ្វី? តែសម្តេចក៏បានផ្តល់ជាចំលើយមកវិញដែរ គឺទាក់ទិនទៅនឹងកម្ពុជាមានសន្តិភាព ព្រោះបើមិនដូច្នេះទេ គេមិនអាចមកកម្ពុជានោះទេ ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងវេទិកាជាតិអន្តរសាសនា...
បរទេស៖ យោងតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់របស់ធនាគាររដ្ឋ របស់ប្រទេសតួគីកាលពីថ្ងៃពុធម្សិលមិញ ប្រាប់ទៅកាន់កាសែត The Bloomberg បានឲ្យដឹងថាដោយសារតែ ការគម្រាមកំហែងកាន់តែខ្លាំង ពីសំណាក់ទណ្ឌកម្មរបស់អាមេរិក ទីបំផុតវាបានធ្វើឲ្យធនាគាររដ្ឋរបស់តួកគី បានបង្ខំចិត្តបិទប្រតិបត្តិការទូទាត់ ជាមួយនឹងប្រព័ន្ធទូទាត់លុយរុស្សី Mir ហើយ។ ធនាគាររដ្ឋរបស់រដ្ឋតួគីចំនួន៣ ប៉ុន្តែមានតែមួយប៉ុណ្ណោះ ដែលកំពុងដំណើរការទូទាត់ ជាមួយនឹងប្រព័ន្ធទូទាត់របស់រុស្សី ដែលមានឈ្មោះថា Mir ហើយក៏កំពុងត្រៀមខ្លួន...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់លើកកម្រិត គុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វ ជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះសម្រេចវឌ្ឍនភាពបាន ១០,៧៣%ហើយ។ នាថ្ងៃទី២៨ កញ្ញា លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង...
ភ្នំពេញ៖ អ្នករកស៊ីទទួលបញ្ចាំម៉ូតូ នៅតំបន់ឃ្លាំងរំសេវ ចំនួន៩នាក់ ត្រូវបានអាជ្ញាធរនិងកងកម្លាំង មានសមត្ថកិច្ច រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននិងបញ្ជួនទៅតុលាការ ពាក់ព័ន្ធករណីបង្រ្កាបកន្លែង កុងស៊ីបញ្ចាំ គ្មានច្បាប់។ នៅលើគនណីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ឃ្លាំង ហួត បានឱ្យដឹងថា មនុស្ស៩នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីបង្រ្កាបកន្លែងកុងស៊ីបញ្ចាំ...
បរទេស៖ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ព្យុះណូរុបានចាប់ផ្តើមចុះខ្សោយ និងធ្លាក់កម្រិតប៉ុន្តែពេលធ្វើដំណើរ ទៅដល់ប្រទេសឡាវ បានបង្កទៅជាទឹកជំនន់ នៅភាគខាងត្បូងនៃប្រទេស។ ទីភ្នាក់ងារគ្រប់គ្រងអាកាសធាតុ របស់ប្រទេសឡាវ កាលពីថ្ងៃពុធម្សិលមិញ ក៏បានចេញការព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយនឹងទឹក ជំនន់នៅតាមតំបន់មួយចំនួនផងដែរ។ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ បានធ្វើការរាយការណ៍ថា ពលរដ្ឋជាច្រើនពាន់នាក់ ដែលត្រូវបានរងប៉ះពាល់ ដោយសារតែព្យុះហើយ ផ្ទះសំបែងប្រមាណជា ៣០០ ត្រូវបានបំផ្លាញនៅក្នុងខេត្ត...
បរទេស៖ ស្ថានទូតអាមេរិក ប្រចាំក្នុងទីក្រុងមូស្គូកាលពីថ្ងៃពុធម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានទៅដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅ ក្នុងប្រទេសរុស្សីឲ្យសម្រេចចិត្ត ក្នុងការចាកចេញពីទីនេះ តាមដែលឆាប់បំផុតដើម្បី ជៀសវាងករណីណាមួយដែលកាន់តែ គ្រោះថ្នាក់នាពេលខាងមុខ។ ស្ថានទូតបានបន្តព្រមានទៀតថា ដោយសារតែការសម្រេចចិត្ត ចល័តទ័ពបន្ថែមរបស់រុស្សីចុង ក្រោយនេះអាមេរិកអាចសន្និដ្ឋានបានថា រដ្ឋាភិបាលក្រុងមូស្គូ អាចនឹងធ្វើការបដិសេធ មិនទទួលស្គាល់ចំពោះលិខិតឆ្លងដែន ណាមួយដែលជារបស់ពលរដ្ឋអាមេរិក ឡើយឡើយ។ លើសពីនេះសម្រាប់អ្នក ដែលមានលិខិតឆ្លងដែនអាមេរិកផង និងរុស្សីផងនោះអាចនឹងត្រូវបាន...