កំពង់ចាម ៖ លោក មែ សោភ័ណ មេឃុំព្រៃឈរទើបចូលកាន់តំណែងថ្មី បានផ្ដាជ្ញារៀបចំដាក់បង្គោលភ្លើងបំភ្លឺពេលរាត្រី គ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងអាណត្តិកាន់តំណែង ។ លោកមេឃុំព្រៃឈរបានអះអាងដូច្នេះ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈបច្ចុប្បន្ន ក្រុមការងាររបស់លោកបានរៀបចំបង្គោលដាក់អំពូលភ្លើងបំភ្លឺពេលរាត្រី ក្នុងឃុំព្រៃឈរ បានប្រមាណជា ៤០ %...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការអំពាវនាវសាជាថ្មីក្នុងការ ហាមប្រាមចរាចរនូវអាវុធបែបវាយប្រហារឬ assault weapons នៅក្នុងប្រទេសខណៈដែលហេតុការណ៍បាញ់ប្រហារនៅតែមានការកើតឡើងជា បន្តបន្ទាប់។ លោក Biden ដែលបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មាននៅអំឡូងពេលបំពេញទស្សនកិច្ចទៅកាន់ទីតាំងមជ្ឈមណ្ឌលនៃក្រុមការងារពន្លត់អគ្គិសភ័យ ក្នុងទីក្រុង Nantucket រដ្ឋ Massachusetts ថា៖ ខ្ញុំនឹងព្យាយាមធ្វើយ៉ាងដកចេញឲ្យអស់នូវអាវុធបែប assault weaponsទាំងអស់នោះ។ សេចក្តីថ្លែងការណ៍របស់លោកបានធ្វើឡើងនៅបន្ទាប់ពីមាន ការវាយប្រហារដោយកាំភ្លើងចំនួន២ដងធំៗ...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។ នាឱកាសនោះ សម្តេច ស ខេង បានរំលឹកថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ ធ្លាប់ត្រូវបានធ្វើវិសោធនកម្មម្តងរួចមកហើយ ដែលបានកែសម្រួលខ្លឹមសារមួយចំនួន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងរតនគិរី នៅថ្ងៃទី ២២ និង២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះបើកវគ្គបណ្តុះបណ្តាល កសាងសមត្ថភាព ដល់សមាជិកគណៈកម្មការខេត្តនៅតំបន់ភាគឦសាននៃប្រទេសកម្ពុជា ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ ដោយមានការអញ្ជើញចូលរួម ពីខាងតំណាងមន្ទីរ អង្គភាពជំនាញ នៃខេត្តមណ្ឌលគិរី និងរតនគិរី។ លោកហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រហែល៧០ភាគរយនៃរដ្ឋធានីរបស់អ៊ុយក្រែននៅតែគ្មានថាមពលនៅព្រឹកថ្ងៃព្រហស្បតិ៍ ខណៈដែលការងារបន្តស្តារការផ្គត់ផ្គង់ទឹកក្នុងទីក្រុង ។ ការវាយប្រហាររបស់រុស្សី លើរោងចក្រថាមពលបានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន ។ លោក Vitali Klitschko អភិបាលក្រុង គៀវ បានលើកឡើងថា ក្រុមហ៊ុនថាមពលកំពុងព្យាយាមស្ដារអគ្គិសនីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែនេះនឹងអាស្រ័យលើ “តុល្យភាព” នៅក្នុងបណ្តាញជាតិ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពណ៌នាពីប្រធានាធិបតី និងរដ្ឋាភិបាលកូរ៉េខាងត្បូងថា ជា “មនុស្សល្ងង់” និងជា “ឆ្កែស្មោះត្រង់” របស់សហរដ្ឋអាមេរិក ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ។...
ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា-ឡាវប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទំាងទ្វេភាគី និងនៅលើវេទិកាសភាអន្តរជាតិ។ បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចមកលោកសាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេច ហេងសំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៥វិច្ឆិកានៅវិមានរដ្ឋសភា។ សម្តេចអគ្គម ហេង សំរិន បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនលោកសាយ សំភូន ភូមវិហាន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញការវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលបានធ្វើឱ្យទីក្រុងនានារបស់អ៊ុយក្រែន ធ្លាក់ចូលទៅក្នុងភាពងងឹត និងត្រជាក់ ខណៈដែលរដូវរងាបានចូលមកដល់ ។ រុស្ស៊ី បានបញ្ចេញរបាំងមីស៊ីលមួយនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា ចក្រភពអង់គ្លេសអាចដកដែនកំណត់១០០មីលីលីត្រសម្រាប់ការទទួលយកសារធាតុរាវតាមរយៈសន្តិសុខអាកាសយានដ្ឋាននៅពាក់កណ្តាលឆ្នាំ២០២៤ បន្ទាប់ពីការដំឡើងគោលដៅនៃម៉ាស៊ីនស្កេនសុវត្ថិភាពកម្រិតខ្ពស់បន្ថែមទៀតនៅក្នុងព្រលានយន្តហោះចក្រភពអង់គ្លេសទាំងអស់នៅពេលនោះ ។ នេះបើយោងតាមរបាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដូច្នេះ ។ គោលនយោបាយនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យ ហើយការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថា នៅក្នុងសប្តាហ៍ខាងមុខមុនថ្ងៃទី២៥ ខែធ្នូ ។ កាសែត The Times បានដកស្រង់សម្តីមន្ត្រីបានលើកឡើងឲ្យដឹង...
សកម្មភាព កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជាមួយកម្លាំងចម្រុះ ចុះការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។