អាហ្វ្រិកខាងត្បូង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់លោកបានលើកឡើងថា លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង នឹងមិនលាលែងពីតំណែងទេ បើទោះជាមានរឿងអាស្រូវលើប្រាក់ដែលលួចពីកសិដ្ឋាន របស់គាត់ក៏ដោយ ។ ជម្លោះដែលកើតឡើង ដោយមានការអះអាងថា គាត់បានរក្សាសាច់ប្រាក់ដ៏ច្រើន នៅលើទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់មកបិទបាំងការលួចរបស់ខ្លួន ។ ក្រុមអ្នកជំនាញច្បាប់បានសន្និដ្ឋានថា...
យ៉េរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា យោធាអ៊ីស្រាអ៊ែល និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គ្រាប់រ៉ុក្កែត១គ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីប ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល កាលពីថ្ងៃសៅរ៍ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ។ សេចក្តីថ្លែងការណ៍ របស់យោធាអ៊ីស្រាអ៊ែ លបានដាក់ថា ស៊ីរ៉ែនបានបន្លឺឡើងនៅភាគខាងត្បូងនៃប្រទេស ប៉ុន្តែការជូនដំណឹងរបស់ប្រព័ន្ធការពារ ដែនអាកាសមិនត្រូវបានឲ្យដឹងនោះទេ ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានរាយការណ៍ថា មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតនោះទេ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារ ចលនាយុវជន ស្រុកព្រៃឈរ ទទួលបន្ទុកឃុំបារាយណ៍ និងឃុំថ្មពួន និងសហការីនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញ សំណេះសំណាលជាមួយយុវជន គណបក្សក្នុងរចនាសម្ព័ន្ធឃុំបារាយណ៍ ចំនួន៦៩ នាក់ និងឃុំថ្មពួន ចំនួន៥៤នាក់។ ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ...
កំពង់ចាម ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោក ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគ ទូទាំងប្រទេស និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ ដឹកនាំខេត្ត ជាច្រើនរូបទៀត បានអញ្ជើញ...
កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ដែត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ២០២២ ដែលរៀបចំ ដោយក្រសួងអប់រំ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី មិនស្មោះត្រង់ចំពោះកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន នៅពេលនេះទេ ។ មន្ត្រីការទូតកំពូលអាមេរិកម្នាក់ បានថ្លែងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតក្នុងទីក្រុង...
តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាផ្តល់ជំនួយថ្មីចំនួន ២៧លានដុល្លារ ដល់ប្រទេសម៉ុលដាវ៉ា ខណៈដែលលោកបានថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការទទួលយកការជម្លៀសចេញ ពីប្រទេសអ៊ុយក្រែន ដែលរងគ្រោះដោយសង្គ្រាម។ នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុលដាវ៉ា លោកស្រី Maia Sandu នៅទីក្រុងតូក្យូ លោក គីស៊ីដា បានលើកឡើងថា ជំនួយដែលជួយដល់ផ្នែកសុខភាព អាហារ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា កាលពីរសៀលថ្ងៃសៅរ៍ គណៈរដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី ដែលដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី បានស្បថចូលកាន់តំណែង ជាផ្លូវការហើយ ។ គួរបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្ត្រីរួមមានឧបនាយករដ្ឋមន្ត្រី២រូបគឺបក្ស Barisan Nasional (BN)លោក...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន កំពុងពិចារណាពង្រីកអង្គភាពកងកម្លាំងជើងគោក ដែលមានមូលដ្ឋាននៅអូគីណាវ៉ា ដើម្បីការពារកោះភាគនិរតីដាច់ស្រយាល មួយនេះ និងរៀបចំសម្រាប់ភាពអាសន្ន ដែលពាក់ព័ន្ធនឹងកោហតៃវ៉ាន់ ក្នុងការប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្នុងសកម្មភាព ដែលអាចបង្កើនភាពតានតឹងជាមួយប្រទេសចិន ក្រសួងការពារជាតិគ្រោងនឹងបង្កើនចំនួនកងវរសេនាធំថ្មើរជើងក្រោមកងពលតូចទី១៥ របស់កងកម្លាំងស្វ័យការពារដីគោកដល់ ២អង្គភាព ក៏ដូចជាដំឡើងឋានន្តរស័ក្តិខ្ពស់បំផុតរបស់ខ្លួនពីឧត្តមសេនីយ៍ឯកទៅឧត្តមសេនីយត្រី។ ការផ្លាស់ប្តូរដែលបានគ្រោងទុក ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារសន្តិសុខសំខាន់មួយក្នុងចំណោមឯកសារសំខាន់ៗចំនួន៣ ដែលរដ្ឋាភិបាលនឹងកែសម្រួលនៅចុងខែនេះ ត្រូវបានគេរំពឹងថា នឹងប្រែក្លាយអង្គភាពឱ្យមានប្រសិទ្ធភាព...