សូមអបអរសាទរ ដល់សិស្សានុសិស្ស ដែលបានប្រឡងបាក់ឌុបទទួលបាន និទ្ទេស A សាកលវិទ្យាល័យបៀលប្រាយ លើកទឹកចិត្តផ្តល់រង្វាន់ ជាអាហារូបករណ៍សិក្សា 100% សម្រាប់កម្រិតបរិញ្ញាបត្រមួយចប់កម្មវិធី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ ទាំង ៩ ទីតាំងគោលរាជធានី-សាខាខេត្ត ដូចខាងក្រោម៖ ១. សាកលវិទ្យាល័យបៀលប្រាយ ទីតាំងគោលរាជធានីភ្នំពេញ អគារ A និង...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ មិនមែនជាផ្នែកនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធការចោទប្រកាន់ “គ្មានមូលដ្ឋាន” ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Nasser Kanaani បានឲ្យដឹងក្នុងអំឡុង សន្និសីទសារព័ត៌មានមួយថា “អ៊ីរ៉ង់មិនមែនជាផ្នែកនៃជម្លោះ នៅអ៊ុយក្រែននោះទេ ហើយការចោទប្រកាន់ដោយ គ្មានមូលដ្ឋានលើអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយបញ្ហានោះទេ”...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី កាលពីថ្ងៃចន្ទបានជំរុញឱ្យ អង្គការសហប្រជាជាតិថ្កោលទោស ការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ម្តងហើយម្តងទៀត នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានថ្កោលទោស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារមីស៊ីល ចុងក្រោយបង្អស់របស់អ៊ីស្រាអែល ដែលបានវាយប្រហារអាកាស យានដ្ឋានអន្តរជាតិក្រុងដាម៉ាស់ កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យអាកាសយានដ្ឋាន លែងដំណើរការ និងបានសម្លាប់ទាហានពីរនាក់។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសថា អ៊ីស្រាអែល...
ប៊ែរឡាំង៖ មានការចុះផ្សាយ ក្នុងកាសែតធុរកិច្ចអាល្លឺម៉ង់ Handelsblatt ថ្មីៗនេះបានឲ្យដឹងថា ការការពារនិយមរបស់សហរដ្ឋអាមេរិក កំពុងពង្រឹងក្នុងល្បឿនយ៉ាងលឿន ហើយអាចកំណត់អារម្មណ៍សម្រាប់ ទំនាក់ទំនងឆ្លងអាត្លង់ទិកនាពេលអនាគត។ អត្ថបទដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកាបានឲ្យដឹងថា “គោលគំនិតនៃការក្លាយជា ឯករាជ្យនៃប្រទេសចិន ត្រូវបានបង្កប់យ៉ាងជ្រៅ នៅក្នុងភាគីអាមេរិកទាំងពីរ” នេះជាមូលហេតុដែលសហរដ្ឋអាមេរិក កំពុងដាក់ប្រាក់ឧបត្ថម្ភធន និងការវិនិយោគរាប់ពាន់លាន ដែលគាំទ្រដល់ក្រុមហ៊ុនផលិតក្នុងស្រុក។ ដើម្បីដាក់ឱ្យនៅដាច់ដោយឡែកពីប្រទេសចិន សហរដ្ឋអាមេរិក ក៏កំពុង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី...
ស្វាយរៀង ៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងថា អបអរសាទរឆ្នាំថ្មី ចំណងដៃថ្មីឆ្នាំំ២០២៣ ផ្លូវបេតុងមួយខ្សែរសម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដែលទទួលបានហិរញ្ញប្បទាន ពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធានាគារអភិវឌ្ឍន៍អាស៊ី ADB) បានសិក្សាបញ្ចប់រួចរាល់ហើយ ត្រៀមកសាងក្នុងពេលឆាប់ៗនេះខាងមុខនេះ។ ការថ្លែងរបស់លោកអភិបាលក្រុងស្វាយរៀងបែបនេះបានធ្វើឡើង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំជាសាធារណៈជាមួយប្រជាពលរដ្ឋ និងអ្នកទទួលផលពីគម្រោងជួសជុលផ្លូវដីក្រាលបេតុងអាមេ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ(ធនធានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB)...
ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមចំនួន ៤នាក់ ជាប់ ពាក់ព័ន្ធនិងការកាន់កាប់អាវុធខុសច្បាប់និង បាញ់បោះសេរី ប្រព្រឹត្ត នៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី២ខែមករាឆ្នាំ២០២៣។ សមត្ថកិច្ចក្រុងបានឲ្យដឹងថា មានករណីបាញ់បោះសេរីនៅចំណុចផ្ទះល្វែងខាងលិចក្លិបយីហោ៦៩ភ្លាម សមត្ថកិច្ចនគរបាលក្រុងបានសហការជាមួយកំលាងប៉ុស្ត៏រដ្ឋបាល ធ្វើការស្រាវជ្រាវចុះបង្ក្រាប ឈានការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់មកសាកសួរ។ សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងទៀតថា...