បរទេស៖ ព្រះនាង Bajrakitiyabha របស់ប្រទេសថៃនៅតែសន្លប់អស់រយៈពេលជាង ៣សប្តាហ៍ដោយសារតែបញ្ហាបេះដូង, នេះបើតាមសេចក្តីថ្លែងការណ៍របស់រាជវាំងថៃ ដែលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាព អំពីសុខភាពរបស់អ្នកស្នងមរតកដ៏មានសក្តានុពលអាយុ ៤៤វស្សារូបនេះ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសន្លត់បាត់បង់ស្មារតីកាលពីថ្ងៃទី ១៥ ខែធ្នូ ដោយសារជំងឺគាំងបេះដូងធ្ងន់ធ្ងរ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ នេះបានរៀបចំ មិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៣ នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងថ្នាក់ដឹកនាំថ្នាក់ជាតិ ព្រមទាំងព្រះសង្ឃ មន្ត្រីរាជការបណ្ដាមន្ទីរ...
បរទេស៖ អភិបាលតំបន់គឺលោក Mikhail Razvozhayev បាននិយាយនៅព្រឹកថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមួយគ្រឿង ត្រូវបានបំផ្លាញនៅជិតទីក្រុង Sevastopol ក្នុងតំបន់គ្រីមៀ។ សេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបន្តបាញ់ផ្លោងលើក្រុងនានាក្នុងទីក្រុង Donbass ដោយទាហានអ៊ុយក្រែន ហើយនៅមុននេះ ទីក្រុងគៀវបានច្រានចោលសំណើរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់បណ្តោះអាសន្នក្នុងអំឡុងពិធីបុណ្យ Orthodox Christmas។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ការអួតអាងរបស់ព្រះអង្គម្ចាស់ Harry ក្នុងការសម្លាប់យុទ្ធជនតាលីបង់ចំនួន ២៥ នាក់ បានធ្វើឱ្យក្រុមសកម្មប្រយុទ្ធមួយនេះខឹងសម្បារយ៉ាងខ្លាំង ដែលនាំឱ្យអ្នកខ្លះហ៊ានឱ្យព្រះអង្គម្ចាស់ Harry ដែលពួកគេហៅថា “ជាមនុស្សមាត់ឥតគម្រប” ត្រឡប់មកប្រទេសអាហ្វហ្គានីស្ថានវិញ ហើយនិយាយចំពោះមុខពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មេបញ្ជាការតាលីបង់លោក Molavi Agha...
បរទេស៖ សមាជិកសភារបស់ប្រទេសន័រវេសម្នាក់ កាលពីថ្ងៃសុក្របាននិយាយថា អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg គួរតែត្រូវបានពិចារណា ដើម្បីឱ្យលោកទទួលរង្វាន់ណូបែលសន្តិភាព ដោយសារតែការប្រព្រឹត្តរបស់លោកក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន។ នេះមិនមែនជាការតែងតាំង ដ៏ចម្រូងចម្រាសដំបូង ដែលមកពីលោក Christian Tybring-Gjedde ទេ។ នៅឆ្នាំ ២០២០ សមាជិកសភារបស់គណបក្ស Progress បាននិយាយថា ប្រធានាធិបតីអាមេរិកជំនាន់នោះ លោក...