បរទេស៖ ខណៈពេលដែលសាទរចំពោះការសន្យាផ្តល់រថក្រោះ Challenger 2 ដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ, អគ្គសេនាធិការនៃកងទ័ព អង់គ្លេសបានព្រមានកាលពីថ្ងៃចន្ទថា ការសន្យានេះនឹងជះឥទ្ធិពលអាក្រក់ ដល់ការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួន ហើយបានស្នើសុំមូលនិធិបន្ថែម សម្រាប់សព្វាវុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Sir Patrick Sanders បានសរសេរនៅក្នុងកំណត់ហេតុផ្ទៃក្នុង...
តេអេរ៉ង់៖ សមាជិកសភាអង់គ្លេស បានឲ្យដឹងថា អ៊ីរ៉ង់បានបដិសេធមិនប្រគល់សាកសព ពលរដ្ឋអង់គ្លេស-អ៊ីរ៉ង់ លោក Alireza Akbari ដែលត្រូវបានប្រហារជីវិត នៅទីក្រុងតេហេរ៉ង់ លើការចោទប្រកាន់ពីបទចារកម្ម កាលពីសប្តាហ៍មុននោះឡើយ។ សមាជិកសភាការងារលោក Andy Slaughter ដែលតំណាងឱ្យសង្កាត់ Hammersmith ក្នុងទីក្រុងឡុងដ៍ ជាកន្លែងដែលលោក Akbari ធ្លាប់រស់នៅ បានលើកឡើងថា អាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់ បានគំរាមបំផ្លាញសាកសពរបស់លោក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន នឹងបន្តគាំទ្រតួនាទី របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងការបង្រួបបង្រួម និងប្រមូលផ្តុំ សហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត។ លោក Wang បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមករា លោក Ma...