ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់ សម្រុកបញ្ជូនយន្តហោះចម្បាំងជំនួយ ដល់ទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លើយតបនឹងការធ្វើប្រតិបត្តិការ យន្តហោះយោធា របស់ចិន នៅក្បែរបរិវេណដែនកោះនេះ
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កោះតៃវ៉ាន់ បានសម្រុកបញ្ជូន យន្តហោះចម្បាំងជំនួយ ដល់កងទ័ពជើងទឹករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្ន និងធ្វើឱ្យប្រព័ន្ធមីស៊ីលសកម្ម ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការនៅក្បែរៗ របស់យន្តហោះយោធាចិន ចំនួន៣៤គ្រឿង និងនាវាចម្បាំងចំនួន៩គ្រឿង ដែលជាផ្នែកនៃយុទ្ធសាស្ត្រ របស់ក្រុងប៉េកាំង ក្នុងការរំសាយ និងបំភិតបំភ័យ...