ភ្នំពេញ៖ បន្ទាប់ពីមានការវាយប្រហារ ចំពោះក្រុមយុវជនដែលមកចូលរួម ជីវភាពនយោបាយជាមួយ គណបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សបានអំពាវនាវ ដល់បណ្តាគណបក្សនយោបាយ កុំធ្វើការវាយប្រហារ ចំពោះអតីតសកម្មជនប្រឆាំងដែលចូលរួម នយោបាយជាមួយគណបក្សប្រជាជន ជៀសវាងពួកគាត់វាយប្រហារ ឬធ្វើបាតុកម្មបកវិញ ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុមយុវជនបរិស្ថានមួយចំនួនដែលធ្លាប់ គាំទ្រអតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង បានមកសុំជ្រកកោនក្នុងជីវភាព...
ភ្នំពេញ៖ ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រកាសផ្ដល់ជូនសេវាកម្មដឹកអ្នកដំណើរ និងបញ្ញើទំនិញអន្តរជាតិ ទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ឈានមុខគេតែមួយគត់នៅប្រទេសកម្ពុជា ។ ជាមួយនឹងសេវាកម្មនេះដែរ លោកអ្នកពុំចាំបាច់បារម្ភពីការរៀបចំឯកសារ និងប្ដូររថយន្តនៅព្រំដែននោះទេ សំរាប់ការបញ្ញើទំនិញអន្តរជាតិ គឺរហ័សទាន់ចិត្ត និងដឹកជញ្ជូនដល់ផ្ទះទៀតផង!! ។ សូមទាញយកកម្មវិធី VET Express ដើម្បីធ្វើការកក់សំបុត្រងាយស្រួល-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq-សម្រាប់ប្រព័ន្ធប្រតិបត្តិការ...
ភ្នំពេញ ៖ ភាគីកម្ពុជា-កូរ៉េ បានចុះហត្ថលេខាចាប់ផ្តើម សហប្រតិបត្តិការទ្វេភាគី លើរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីផលប្រយោជន៍គ្នា ទៅវិញទៅមក។ ក្នុងឱកាសអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ស្តីពី “កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក” នាថ្ងៃ២៨ កុម្ភៈ លោក អ៊ិត សំហេង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូន្មានក៏ដូចជា ការក្រើនរំលឹកដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣ មកលើទឹកដីកម្ពុជា ខណៈធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជា បើកឲ្យរបបប៉ុលពត វាតទី ធ្វើឲ្យប្រជាជនកម្ពុជា ស្លាប់ជាច្រើនលាននាក់។ សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិ ស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ១ មីនា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា កប៉ាល់ដឹកប្រេងហ្វីលីមួយគ្រឿង បានលិចនៅក្នុងដែនទឹក របស់ប្រទេសនេះ នៅថ្ងៃអង្គារ ខណៈដែលពួកគេព្យាយាម ទប់ការកំពប់ប្រេងម៉ាស៊ូត ដែលអណ្តែតពាសពេញ ផ្ទៃទឹកជាច្រើនគីឡូម៉ែត្រ ។ ឆ្មាំសមុទ្រហ្វីលីពីនបានឲ្យដឹងថា នាវាកំពុងដឹកប្រេងឧស្សាហកម្មចំនួន៨០០.០០០លីត្រពីខេត្ត Bataan ជិតរដ្ឋធានីម៉ានីល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លំហអាកាសនៅជិតទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីររបស់រុស្ស៊ី ត្រូវបានបិទ មួយរយៈពេលខ្លី កាលពីព្រឹកថ្ងៃអង្គារ ដោយសារតែរូបរាងរបស់វត្ថុហោះហើរ មិនស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់នោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អាជ្ញាធរទីក្រុងនេះបានប្រកាសនៅលើ Telegram ថា ជើងហោះហើរត្រូវបានផ្អាកប្រហែលមួយម៉ោងមុនពេលចាប់ផ្តើមឡើងវិញ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្ដែងការហួសចិត្តចំពោះមនុស្សមួយចមនួន រៀន និងទទួលសញ្ញាបត្រនៅកម្ពុជារួចហើយ ប៉ុន្តែចេញទៅរស់នៅក្រៅប្រទេស បែរមកបង្អាប់សញ្ញាបត្រក្នុងស្រុកវិញ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត នាថ្ងៃ១ មីនា សម្ដេចតេជោបញ្ជាក់ថា មិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្ដេចតេជោថា...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ស្ថាប័នសវនកម្មកំពូលរបស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសបារាំង បានចំណាយច្រើនជាង៦៣០លានអឺរ៉ូកាលពីឆ្នាំមុនធ្វើជាម្ចាស់ផ្ទះទទួលជនភៀសខ្លួនជិត១១៥.០០០នាក់ដែលភៀសខ្លួនចេញពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ។ សវនកររដ្ឋ Cour des Comptes បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ប្រជាជនអ៊ុយក្រែនដែលស្វែងរកទីជម្រកបានរីករាយនឹងលក្ខខណ្ឌ “ពេញចិត្ត” ក្រោមគម្រោង “ការការពារបណ្តោះអាសន្ន” ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ២០២២...
HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jens Stoltenberg ប្រធានអង្គការ NATO បានឲ្យដឹងនៅថ្ងៃអង្គារថា អ៊ុយក្រែន នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពក្នុង “រយៈពេលវែង” ប៉ុន្តែបានសង្កត់ធ្ងន់ថា បញ្ហាភ្លាមៗគឺវានៅតែជាប្រទេសឯករាជ្យមួយ ប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី ។...
គៀវ៖ ក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាប របស់ហុងគ្រី Wizz Air បានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា ខ្លួននឹងផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីអាកាសយានដ្ឋានសំខាន់ របស់ប្រទេសម៉ុលដាវ៉ា ចាប់ពីថ្ងៃទី១៤ ខែមីនា ដែលទាក់ទងនឹងការកើនឡើង ភាពតានតឹង ជាមួយរុស្ស៊ី។ កាលពីដើមខែនេះ កាំជ្រួចរុស្ស៊ីមួយគ្រាប់ ត្រូវបានបាញ់លើដែនអាកាសម៉ុលដាវ៉ា។ សាធារណរដ្ឋនិយមអឺរ៉ុប ដែលស្ថិតនៅចន្លោះប្រទេសរ៉ូម៉ានី និងអ៊ុយក្រែន បានបារម្ភថាខ្លួនអាចត្រូវបានជាប់ខ្លួនក្នុងការលុកលុយដែលបានចាប់ផ្តើម...