ម៉ូស្គូ៖ អ្នកនាំពាក្យ របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា អង្គការណាតូ គឺជា “ការពិត” នៅក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូ ដោយលើកឡើងពីការគាំទ្រដ៏ស៊ីជម្រៅរបស់សម្ព័ន្ធភាពឆ្លងអាត្លង់ទិក សម្រាប់អ៊ុយក្រែន នៅពេលដែលទីក្រុងគៀវ បន្តប្រយុទ្ធប្រឆាំងនឹង ការឈ្លានពាន ពេញទំហឹងរបស់ប្រទេសរុស្សី។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestia របស់រុស្ស៊ីដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ លោក Dmitry Peskov បានថ្កោលទោសចំពោះ “រណសិរ្សរួបរួម” របស់អង្គការណាតូ ហើយបានចោទប្រកាន់សម្ព័ន្ធមិត្តថា បានធ្វើឱ្យជម្លោះរបស់រុស្ស៊ីកាន់តែធ្ងន់ធ្ងរជាមួយអ៊ុយក្រែន...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ៤ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រមូលចំណូលបានជិត ១១លានដុល្លារ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នាថ្ងៃទី២៧ កុម្ភៈបានបញ្ជាក់ថា ក្រសួង នៅតែបន្តយកចិត្តទុកដាក់ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុនប្រតិបត្តិករ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អង្គការ FATF ដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះ គឺជាសមិទ្ធផលមួយ នឹងរួមចំណែកបង្កើនជំនឿទុកចិត្ត ពីសំណាក់វិនិយោគិន មកធ្វើពាណិជ្ជកម្ម នៅកម្ពុជា ។ ថ្មីៗនេះ អង្គការឃ្លាំមើលការលាងលុយ និង ឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ...
“ខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំនិងភរិយារបស់ខ្ញុំបានចូលគាល់ព្រះករុណាព្រះបាទសីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុម្ដងទៀតនៅថ្ងៃនេះ ទីនេះគឺផ្ទះរបស់ទ្រង់ សូមស្វាគមន៍យាងអញ្ជើញមកផ្ទះវិញ”។ លោក Xi Jinping ប្រធានរដ្ឋចិនចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុនៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង និងសូមស្វាគមន៍ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងមកទីក្រុងប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព...