ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងផ្លូវ និងស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ នឹងសាងសង់នៅឆ្នាំ២០២៤ ខាងមុខហើយ ដោយគ្រោងចំណាយថវិកាប្រហែល២៥០លានដុល្លារ ផងដែរ។ នាឱកាសអញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមីនា...
ឱកាសការងារដ៏សម្បូរបែប គ្រប់មុខជំនាញគ្រប់ផ្នែកជាង 5000+ នឹងលេចវត្តមានឡើងក្នុងកម្មវិធីពិព័រណ៌ការងារដែលរៀបចំឡើងដោយក្រុមហ៊ុន CamboJob ដើម្បីផ្ដល់ឱកាសឱ្យយុវជនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឱ្យមានការងារល្អធ្វើ។ នៅថ្ងៃទី ៧ និង៨ ខែមេសា ខាងមុខនេះ CamboJob នឹងរៀបចំកម្មវិធីពិព៍រណ៌ការងារ “CamboJob Campus Career Fair 2023”ជាលើកទី៣ ដើម្បីបន្តលើកស្ទួយ និងផ្ដល់ឱកាសការងារសម្បូរបែបដល់យុវជន។ ដោយនៅក្នុងកម្មវិធី ពិព័រណ៌ការងារប្រចាំឆ្នាំ...
ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។ ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀត ទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែង លើកទី១៣៨ហើយ។ គួរបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិច ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀល ដែលកឹបលើសត្វល្មិចលើកនេះ គឺ KH 0807។ ក្នុងពេលរៀបចំព្រលែងសត្វក្រាស់ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថា ប្រសិនបើមានការនេសាទបានសត្វក្រាស់ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទ នៅក្នុងប្រទេសយើងឬអ្នកនេសាទ តាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រជាបន្តបន្ទាប់ដើម្បីព្រលែង ក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ៕
កាលពីថ្ងៃទី ៤ ខែមីនា មហាសន្និបាតនៃសភាទាំងពីរ នៃប្រទេសចិនបានសម្ពោធបើក ហើយពិភពលោកទាំងមូល កំពុងផ្តោតការយកចិត្តទុក ដាក់ទៅលើប្រទេសចិន ។ ក្នុងចំណោមបញ្ហាពិភាក្សាគ្រប់ផ្នែក នៃមហាសន្និបាតសភាទាំងពីរលើកនេះ តើប្រទេសចិន នឹងក្តាប់ជាប់នូវភារកិច្ចចម្បង ពោលគឺ ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ក្នុងដំណាក់កាលថ្មីតាមរបៀបណា ជាពិសេសគឺ បញ្ហាអំពីបរិយាកាស ប្រកបអាជីវកម្ម មជ្ឈដ្ឋានខាងក្រៅ បានយកចិត្តទុកដាក់យ៉ាងខ្លាំង...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូច អន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។ លោកមេបញ្ជាការ ចូលរួមអបអរសាទរ ជាមួយនឹងនាយទាហាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារ ស្ទឹងសែន ខេត្តកំពង់ធំក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត”។ ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់...
ភ្នំពេញ ៖ វីតាល់ចូលរួមឧបត្ថម្ភគាំទ្រ ព្រឹត្តិការណ៍រត់អបអរទិវា នារីអន្តរជាតិ ២០២៣ បានធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ពីសុខភាពនិងអបអរថ្ងៃទិវា អន្តរជាតិនារី ជាពិសេស ដោយទទួលបានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រុស ស្រី និងកុមារប្រមាណជិត ៦០០ នាក់ ដែលបានធ្វើឡើងនៅបុរី ប៉េង ហួត បឹងស្នោរ...
បរទេស៖ សមាជិកសភាអាមេរិក បានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដែលស្វែងរកការដកកងទ័ពអាមេរិក ទាំងអស់ចេញពីប្រទេសស៊ីរី ដោយជ្រើសរើសបន្តការកាន់កាប់ យោធារយៈពេលជាច្រើនឆ្នាំទៀត បើទោះបីជាមានការជំទាស់ម្តងហើយម្តងទៀត ពីរដ្ឋាភិបាលក្នុងទីក្រុង ដាម៉ាស ដែលបានច្រានចោលវត្តមានប្រដាប់អាវុធថា ខុសច្បាប់ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលអ្នកប្រជាធិបតេយ្យចំនួន ៥៦ នាក់បានចូលរួមជាមួយ គណបក្សសាធារណរដ្ឋចំនួន...
ភ្នំពេញ ៖ ក្នុងកម្មវិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាល រាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ មកពិភាក្សា ។ ប្រធានបទទាំងនោះរួមមាន ៖ ការដោះស្រាយបញ្ហាសំណល់រឹង-សំរាម , ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ , ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ , គោលនយោបាយ “ភូមិ...