ភ្នំពេញ៖ ក្រោយពីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា កម្ពុជាកំពុងនាំមុខគេ ក្នុងពិភពលោក លើការដាំដុះដំណាំស្វាយចន្ទី លោក យ៉ង់ សាំងកុមារ បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលមានជំនាញខាងផ្នែកកសិកម្ម ជាច្រើនទស្សវត្ស បានអះអាងថា នឹងខិតខំធ្វើយ៉ាងណាឲ្យមាន ការពង្រីកផ្ទៃដាំដុះបន្ថែម ឲ្យស្របតាមការចង់បាន របស់ប្រមុខរាជរដ្ឋាភិបាល។ បើតាមលោក យ៉ង់...
[រាជធានីភ្នំពេញ, ថ្ងៃពុធ ទី០១ មីនា ២០២៣] មូលនិធិព្រីនស៍ ដែលជាដៃមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានមោទកភាពក្នុងការក្លាយជាអ្នកឧបត្ថម្ភ (Diamond Sponsor) ក្នុងកម្មវិធី «Charity Gala Dinner» រៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជាដើម្បីប្រមូលថវិកាសម្រាប់ Cambodian Treasures Foundation។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al Sisi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ ជាមួយនឹងសមភាគី លោកប្រធានាធិបតីរុស្សី Vladimir Putin តាមទូរស័ព្ទ។ ការពិភាក្សាគ្នាដែលធ្វើឡើង ត្រូវបានគេមើលឃើញថា គឺដើម្បីអាចបង្កើនចំណងទំនាក់ទំនងទ្វេភាគីផង និងនៅក្នុងតំបន់ផង ព្រមទាំងប្រធានបទផ្សេងទៀត ពាក់ព័ន្ធទៅនឹងបញ្ហារបស់អន្តរជាតិផងដែរ។ ប្រធានាធិបតីនៃប្រទេសទាំងពីរបានធ្វើការសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នៅថ្ងៃនេះបានឲ្យដឹងថា អាជ្ញាធរនៃប្រទេសម៉ាឡេស៊ី ត្រូវបានក្រុមការងារជំនាញនិងក្រុមគ្រួសារ របស់ជនរងគ្រោះ នៃករណីយន្តហោះ បាត់ខ្លួន MH370 ឲ្យធ្វើការចាប់ផ្តើមសិក្សា ករណីនេះឡើងវិញ ជាមួយគ្នាបន្ទាប់ពីបានបិទករណីនេះ អស់រយៈពេល៩ឆ្នាំមកហើយ។ យន្តដឹកអ្នកដំណើរ MH370 បានបាត់ខ្លួនតាំងតែពីខែមិនា ឆ្នាំ២០១៤ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈដែលការស្រាវជ្រាវ បានចំណាយពេលអស់រយៈពេល ជាង៣ឆ្នាំមុនពេល...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញនិងប្រទេសស្លូវ៉ាគី បានព្រមព្រៀងគ្នា ក្នុងការផ្តល់ឲ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ផលិតនៅសម័យសូវៀត MiG-29 ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសស្លូវ៉ាគីលោក Jaro Nad កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញនេះពោលគឺមុនមួយថ្ងៃនៃការប្រកាសដោយលោកប្រធានាធិបតីប៉ូឡូញ Andrzej Duda ដែលលោកបានបញ្ជាក់យន្តហោះ MiG-29 ទាំងអស់នៅក្នុងស្តុកនឹងត្រូវប្រគល់ឲ្យអ៊ុយក្រែន។ នៅក្នុងការបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden សម្រាប់ថវិកាជាតិ ក្នុងវិស័យយោធា ឆ្នាំ២០២៤ខាងមុខនេះ បានប្រកាសថានឹងមានកំណើន យ៉ាងខ្លាំង ទៅដល់កំណត់ត្រាមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក ពោលគឺប្រមាណទៅដល់ ៨៤២ពាន់លានដុល្លារ។ យោងតាមការប្រកាសព័ត៌មាន ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែរថាក្នុងនោះក៏មានខ្ទង់ ចំណាយប្រមាណជា៩,១ពាន់លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើម ក្នុងការការពារតំបន់ប៉ាស៊ីហ្វិកឬ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជា អាចចាកចេញពីចំណាត់ថ្នាក់ ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅចុងឆ្នាំ ២០២៧ ហើយប្រសិនបើអ្វីៗ ដំណើរការដោយរលូន ការចាកចេញនេះ ស្របនឹងមហិច្ឆតា របស់រាជរដ្ឋាភិបាល។ នាឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)...
បរទេស៖ យោងការចេញផ្សាយរបស់កាសែត RT កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថារតនាគារជាតិ របស់សហរដ្ឋអាមេរិក បានដាក់បញ្ចូលជនជាតិចិនម្នាក់ និងក្រុមហ៊ុនចិនចំនួន៥ផ្សេងទៀត ចូលទៅក្នុងបញ្ជីទណ្ឌកម្ម នៃក្រុមដែលមានការពាក់ព័ន្ធ ទៅនឹងប្រទេសអ៊ីរ៉ង់។ ប្រភពដដែល បានសរសេរទៀតថាអាមេរិក បានចោទប្រកាន់ថាពួកគេទាំងនេះ បានចូលរួមនៅក្នុងផ្នែកនៃកិច្ចការងារ បណ្តាញផលិតនិងជួយគាំទ្រ ដល់រដ្ឋាភិបាលក្រុងតេហរ៉ង់ ក្នុងការបញ្ជាទិញនិងប្រើប្រាស់គ្រឿងបន្លាស់ មួយចំនួន ក្នុងការផលិតដ្រូនឲ្យអ៊ីរ៉ង់ ដែលដ្រូនទាំងនោះត្រូវបានប្រើប្រាស់ នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីថាមពល របស់ប្រទេសអ៊ុយក្រែន បាននិយាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បានរងការវាយប្រហារ នៅក្នុងតំបន់ចំនួនប្រាំពីរ។ ចំណែកមេបញ្ជាការយោធា កំពូល របស់រដ្ឋាភិបាលទីក្រុងគៀវ បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៨០ គ្រាប់ទៅកាន់គោលដៅ ក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា...