ភ្នំពេញ៖ កម្មការិនីកម្មកររោងចក្រម្នាក់ ដែលបានយកកូនចេញ ហើយក្រុមគ្រូពេទ្យធ្វេសប្រហែស បណ្តាលឲ្យដាច់ពោះវៀន កាលពីប៉ុន្មានខែមុននោះ បានស្លាប់បាត់បង់ជីវិត នៅម៉ោង២និង១០នាទីរំលងអាធ្រាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។ យោងតាមវេបសាយរបស់ unionwebs.org នាព្រឹកថ្ងៃ១៦ មីនានេះ បានឲ្យដឹងថា “ប្អូនស្រីដែលយកសពកូនក្នុងផ្ទៃអាយុ៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្គ្រង ធ្វើការធ្វេសប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២ និង១០នាទី...
“កសាងសមិទ្ធផលដែល មិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជនក្នុងដំណើរតស៊ូថ្មី ” លោក Xi Jinping បានថ្លែងបែបនេះក្នុងសុន្ទរកថា ក្នុងពិធីបិទសម័យប្រជុំលើកទីមួយនៃ សភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ ដើម្បីជាអំពាវនាវដល់ការបង្កើនការ កសាងប្រទេសជាតិនិងស្តារប្រជាជាតិឡើង វិញ ។ មិនខកខានទាំងបី ដែលលោក Xi Jinpingបានលើកឡើងនោះ បានបង្កើតជាប្រព័ន្ធសម្របសម្រួល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចាប់ពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយមានគណបក្សមួយ បានលើកឡើងថា ខ្លួនជានិម្មិតរូបនៃការផ្លាស់ប្តូរប្រទេសកម្ពុជា នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ ជូនដល់និស្សិតថ្នាក់បរិញ្ញាបត្ររង ចំនួន ៩៤២ នាក់ បរិញ្ញាបត្រ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...