កំពង់ចាម ៖ក្នុងរាត្រីទីមួយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៣ នេះ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជាជិត ២ ម៉ឺន នាក់មកទស្សនាព្រឹត្តិការណ៍ប្រកួត បាល់ទាត់ជម្រើសជាតិ កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់ នៅលើសួនច្បារមុខសាលាខេត្តកំពង់ចាម ។ តាម លោក ស៊ាន...
ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តពោធិសាត់ ជូនដំណឹងស្តីពីការរៀបចំដាក់ស្លាយ ផ្សាយបន្តផ្ទាល់ ៣ ទីតាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្នេហាវិស័យកីឡាបាល់ទាត់ សូមអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះឱ្យបានច្រើនកុះករ នៅបរិវេណ ទាំង៣ទីតាំងដូចខាងក្រោម៖ -ទីតាំងទី១ ស្ថិតនៅសួនច្បារមុខរដ្ឋបាលខេត្តពោធិសាត់។-ទីតាំងទី២ ស្ថិតនៅលើបុរីវប្បធម៌កោះសំពៅមាស។-ទីតាំងទី៣ ស្ថិតនៅសួនច្បារ ១៤ មករា។
លទ្ធផលបញ្ចប់ការប្រកួតក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា បានយកឈ្នះU22 ទីម័រខាងកើត ក្នុងលទ្ធផល ៤-០ នៅជំនួបបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា ប៉ូលីស និងមន្ត្រីទីក្រុងប៉ូឡូញ បានបង្ខំចូលទៅក្នុងសាលារៀនមួយដែលគ្រប់គ្រងដោយស្ថានទូតរុស្ស៊ីនៅទីក្រុង Warsaw នៅថ្ងៃសៅរ៍។ ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា មន្ត្រីរុស្ស៊ីត្រូវបានបញ្ជាឲ្យបើកទ្វារ ប៉ុន្តែមន្រ្តីទាំងនោះបានបដិសេធមិនធ្វើតាមនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូពីកន្លែងកើតហេតុ បង្ហាញពីបុរសម្នាក់ស្លៀកសំលៀកបំពាក់ធម្មតា បើកទ្វារខាងមុខ...
លទ្ធផលបញ្ចប់ការប្រកួតឥណ្ឌូណេស៊ី បានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយគ្រាប់ទី១ រកបាននៅនាទី៤៥ ដោយកីឡាករ Marselino ,គ្រាប់ទី២-៣ រកបាននៅចុងវគ្គទីពីរ ដោយកីឡាករ Irfan និងកីឡាករ...
បរទេស៖ កងទ័ពអាមេរិក បានបញ្ជាឱ្យជើងហោះហើរ យោធាដែលមិនសំខាន់ ត្រូវហាមហោះហើរ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាល ឱ្យមានមនុស្សស្លាប់នៅរដ្ឋអាឡាស្កា និងរដ្ឋ Kentucky ។ មន្ទីរបញ្ចកោណបាននិយាយថា អាកាសយានិកទាំងអស់ រួមទាំងទាហានសកម្ម ត្រូវតែឆ្លងកាត់ការហ្វឹកហ្វឺនសុវត្ថិភាពបន្ថែម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សាខាយោធាបានប្រកាសពីវិធាន ការនេះនៅថ្ងៃសុក្រ...
បរទេស៖ យន្តហោះរបស់ប្រទេសតួកគី ដែលប៉ុនប៉ងជម្លៀសពលរដ្ឋ ចេញពីរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ត្រូវបានគេបាញ់ប្រហារកាលពីថ្ងៃសុក្រ ចំពេលមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ នៅក្នុងរដ្ឋធានីនេះ បើទោះបីជាមានការពន្យារពេល បទឈប់បាញ់រយៈពេល ៧២ ម៉ោង ដើម្បីអនុញ្ញាតឱ្យចូល ប្រើប្រាស់មនុស្សធម៌ក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិតួកគីបាននិយាយថា...
ខេត្តព្រះសីហនុ៖ មិនទាន់ដឹងអ្វីផង គណបក្សភ្លើងទៀន ដែលស្ថិតក្នុងភាពស្រពិចស្រពិល ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ជាពិសេសគ្មានមេដឹកនាំច្បាស់លាស់ផងនោះ ត្រូវបានក្រុមសកម្មជនរបស់ខ្លួន ចាប់ផ្ដើមបើក កកាយ ចំពោះទង្វើមិនសមរម្យជាច្រើន ដែលគេអាចនិយាយបានថា បក្សពួកនិយម អ្នកស្មោះត្រង់បានត្រឹមគេបណ្ដេញចេញពីបក្ស។ ជាក់ស្ដែងនៅលើបណ្ដាញសង្គម មួយរយៈនេះ សកម្មជនដែលគេស្គាល់ថា ជាអ្នកស្មោះស្ម័គ្រជាគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ បានបង្ហោះសារជាច្រើន ចំពោះទង្វើរបស់ថ្នាក់លើ ក្រោយចាត់តាំង លោក...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញឈ្មោះហៅក្រៅថ្មី សម្រាប់មេដឹកនាំគណបក្ស ប្រជាធិបតេយ្យរបស់គាត់គឺលោក Joe Biden ក្នុងអំឡុងពេលព្រឹត្តិការណ៍ យុទ្ធនាការមួយក្នុងរដ្ឋ New Hampshire កាលពីថ្ងៃព្រហស្បតិ៍ ដោយដាក់ឈ្មោះថា “Crooked Joe” ឬ មនុស្សទុច្ចរិត ដែលកាន់អំណាចប៉ុន្មានថ្ងៃបន្ទាប់ ពីប្រធានាធិបតីអាមេរិក...
បរទេស៖ កូរ៉េខាងជើងបានចោទ ពីភាពចាស់ជរារបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានគំរាមបំផ្លាញកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍នៃការ វាយប្រហារនុយក្លេអ៊ែរ ហើយក៏បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះគោលនយោបាយ “ជ្រុលនិយម” និង “អរិភាព” ទៀតផង។ ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់លោក Biden ជាមួយសមភាគីកូរ៉េខាងត្បូង ដែលលោកបានប្តេជ្ញាជំរុញ...