បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនបានប្រកាស ក្នុងការបញ្ចេញជំនួយជាអាវុធ ដែលមានទឹកប្រាក់ប្រមាណជា ៣០០លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែន។ ការប្រកាសដែលត្រូវបាន យកមកចេញផ្សាយដោយ RT លើកនេះធ្វើឡើងនៅមុនពេល ដែលអ៊ុយក្រែនគ្រោងនឹងរៀបចំ ផែនការវាយប្រហារទៅលើ កងកម្លាំងយោធារុស្សីនាពេលខាងមុខ ហើយខណៈពេលដែលអ៊ុយក្រែន កំពុងខ្វះខាតគ្រាប់រំសេវផលិតគ្រាប់ផង ដែលវានឹងអាចជួយដោះស្រាយបញ្ហា កំពុងប្រឈមមុខនេះបានមួយគ្រា ។ ជំនួយយោធាលើកនេះពីសហរដ្ឋអាមេរិក គឺជាជំនួយយោធាលើកទី៣៧ ហើយសម្រាប់ប្រទេសអ៊ុយក្រែន...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំង ដោយយន្តហោះគ្មានមនុស្សបើក នៅពេលយប់ក្នុងការប៉ុនប៉ង សម្លាប់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ។ វិមានក្រឹមឡាំងបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលគេចោទប្រកាន់ទៅលើភូមិគ្រឹះ របស់លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។ ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា របបយោធាមីយ៉ាន់ម៉ា បានលើកលែងទោស អ្នកទោស នយោបាយជាង២.០០០នាក់ ដើម្បីប្រារព្ធពិធីបុណ្យ កាន់បិណ្ឌនៅថ្ងៃពុធនេះ ដែលមានក្រុមគ្រួសារនាំគ្នា ទៅកាន់ពន្ធនាគារ សម្រាប់ការជួបជុំគ្នាលាយឡំ នឹងទឹកភ្នែក ជាមួយមនុស្សជាទីស្រលាញ់ ដែលជាប់ពន្ធនាគារ នៅក្នុងការបង្រ្កាបយ៉ាងខ្លាំងក្លា លើអ្នកប្រឆាំង...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា បេក្ខជននាយករដ្ឋមន្ត្រី ឈានមុខគេមួយរូប របស់ប្រទេសថៃឡង់ដ៏ លោកស្រី Paetongtarn Shinawatra នៅថ្ងៃពុធនេះបានថ្លែងថា លោកស្រីនឹងបន្តយុទ្ធនាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាលកូនកាលពីប៉ុន្មានថ្ងៃមុន ហើយនៅតែមានទំនុកចិត្ត លើការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ។លោកស្រី Paetongtarn...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នករិះគន់រដ្ឋាភិបាលឡាវ ដ៏ល្បីម្នាក់ត្រូវបានគេបាញ់សម្លាប់ ក្នុងការវាយប្រហារ កាលពីយប់ជ្រៅនៅក្នុងរដ្ឋធានី ។លោក Anousa ‘Jack’ Luangsuphom វ័យ២៥ឆ្នាំត្រូវបានបាញ់ត្រូវចំផ្ទៃមុខ និងដើមទ្រូង ពេលកំពុងអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែងកាលពីថ្ងៃសៅរ៍ ។ គាត់បានបើកទំព័រហ្វេសប៊ុក Kub Kluen Duay...
ភ្នំពេញ ៖ គណៈសង្ឃនាយកកម្ពុជាបានប្រកាសថា បុគ្គល ប៊ុត ប៊ុនតិញ មិនមែនជាអ្នកបួសពុទ្ធសាសនាថេរវាទពិតប្រាកដទេ តែជាបុគ្គលអសីលធម៌ អគុណធម៌ គ្មានវិន័យ បុគ្គលទ្រុស្តសីល បុគ្គលមិនគួរគោរពបូជា និងជាបុគ្គលក្លែងបន្លំក្នុងសាសនា ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។ ការលើកឡើងបែបនេះ របស់គណៈសង្ឃនាយកកម្ពុជា ក្រោយបុគ្គល ប៊ុត ប៊ុនតិញ បានបកស្រាយតាមបណ្តាញ សង្គមហ្វេសប៊ុក ក្នុងន័យមួលបង្កាច់...
ភ្នំពេញ ៖ នៅថ្ងៃ១៥កើត ខែពិសាខនេះ (៤ឧសភា) គឺជាថ្ងៃបុណ្យវិសាខបូជា ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធ ពិធីបុណ្យសាសនាដ៏សំខាន់នេះផងដែរ ។ បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនា ដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យ សាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាល របស់ព្រះសម្មាសម្ពុទ្ធសមណគោតម...
ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី «គឺថ្ងៃ១៥ កើត» ខែ ពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជា ប្រកបដោយជំនឿថា ជាមហាកុសល ដ៏ប្រសើរ ។ ការប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើត...
ភ្នំពេញ 04 ឧសភា 2023 – ក្រុមហ៊ុនស្រាបៀរលំដាប់ថ្នាក់ពិភពលោក Tiger Beer ដែលត្រូវបានទទួលស្គាល់ថាជាស្រាបៀរដែលផលិតឡើងក្រោមការជម្នះឧបសគ្គជាច្រើន កំពុងតែអបអរភាពជឿជាក់របស់ខ្លួនម្ដងទៀតហើយជាមួយនឹងកម្មវិធីដ៏ថ្មីប្លែកគឺ Tiger Street Jam ដែលនឹងធ្វើឡើងនៅភ្នំពេញ និងតាមបណ្តាខេត្តជាច្រើនទៀត។ កម្មវិធី Tiger Street Jam បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សិល្បៈខ្មែរ Street Style...