SEA GAME
សម្តេចតេជោ សុំការយោគយល់ និងស្នើឲ្យឈប់រិះគន់ចំពោះការចែកសំបុត្រចូលទស្សនាបាល់ទាត់
ភ្នំពេញ៖ ខណៈក្រុមកីឡាការិនីកម្ពុជាប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមសិង្ហបុរី នារាត្រីថ្ងៃ៣ ឧសភាដោយកម្ពុជាទទួលជ័យជំនៈ៤ទល់០សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឯណេះវិញ បានផ្ញើសារសុំការយោគយល់ និងស្នើសុំឲ្យបញ្ឈប់ការរិះគន់ពាក់ព័ន្ធទៅនឹងការចែកសំបុត្រចូលទស្សនាបាល់ទាត់ ។ មុនការប្រកួតបាល់ទាត់មួយថ្ងៃមុនមានការចែកសំបុត្រនៅតាមទីតាំងមួយចំនួនក្នុងក្រុងភ្នំពេញ ប៉ុន្តែការចែក នេះក៏មិនខុសពីការប្រកួត២វគ្គលើកមុនឡើយ ពោលនៅតែមានអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមធ្វើការរិះគន់ជាហូរហែរថា ធ្វើឡើងពុំមានរបៀបរៀបរយត្រឹមត្រូវឡើយ ។ ចំពោះការរិះគន់លើការចែកសំបុត្រនេះដែរ កាលពីថ្ងៃ២ ឧសភា ក៏មានបណ្តាញសារព័ត៌មានវៀតណាមផ្សាយថា ការមានការលក់សំបុត្រឲ្យជនជាតិវៀតណាមតាមផ្លូវងងឹកក្នុងតម្លៃ៦ដុល្លារផងដែរ ប៉ុន្តែក្រោយរិះគន់បែបនេះ...