ភ្នំពេញ ៖ ក្នុងឱកាស នៃការអញ្ជើញអបដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ភរិយា រួមទាំងភរិយានាយករដ្ឋមន្រ្តីឡាវ ភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី ភរិយាប្រធានាធិបតីហ្វីលីពីន ភរិយា នាយករដ្ឋមន្រ្តីសិង្ហបុរី បានអញ្ជើញទស្សនាតំបន់ ទេសចរណ៍មាត់សមុទ្រដ៏ប្រណិត នៃក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី...
បរទេស ៖ គ្រាប់មីស៊ីលរបស់រុស្ស៊ី បានផ្ទុះនៅលើអាកាសលើទីក្រុងគៀវ របស់អ៊ុយក្រែន ខណៈដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន បានប្រារព្ធខួប នៃជ័យជម្នះលើពួក ណាស៊ីអាល្លឺម៉ង់ ជាមួយនឹងការវាយប្រហារមួយ ផ្សេងទៀតលើអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងក្បួនព្យុហយាត្រាយោធា...
បរទេស ៖ ក្រសួងការបរទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានចោទប្រកាន់មេដឹកនាំ នៃអតីតសាធារណរដ្ឋសូវៀតចំនួន៦ ដែលបានទៅទីក្រុងមូស្គូ ដើម្បីទស្សនាក្បួន ដង្ហែរទិវាជ័យជំនះ ដោយអ៊ុយក្រែនថា ការចូលរួមនេះ បង្ហាញពីអាកប្បកិរិយាដែល “អសីលធម៌និងមិនរួសរាយរាក់ទាក់” មកលើអ៊ុយក្រែន និង ត្រូវបានប្រើប្រាស់ ដោយប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន សម្រាប់ “សកម្មភាពក្លែងក្លាយ” មិនទាក់ទងទៅនឹងជ័យជម្នះ នៅក្នុងសង្គ្រាមលោកលើកទីពីរ...
ភ្នំពេញ៖ CAMBODIA BEER បានបញ្ចេញ Helicopter ដ៏ប្រណិតរបស់ខ្លួនសារជាថ្មី ទៅយកអតិថិជន ដែលបានឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ៣រូប មកពីខេត្តត្បូងឃ្មុំ ១រូប និងស្វាយរៀង ២រូប តែលើកនេះធ្លោយសំណាង ដល់ប៉ាម៉ាក់នាយពាក់មី បានជិះ Helicopter ទំនើបរបស់ក្រុមហ៊ុន ជីប ម៉ុង ដោយសារតែជាអ្នករួមខេត្តស្វាយរៀង ជាមួយអ្នកឈ្នះ២ម៉ឺនដុល្លារពី...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ជាមួយនឹងទឹកប្រាក់ ១ម៉ឺនដុល្លារ បើសិនជាពួកគេបានឡើងទៅប្រកួត ដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គួររំលឹកផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់ជាប្រាក់លើកទឹកចិត្ត ដល់ក្រុមកីឡាបាល់ទះវិញ្ញាសាបុរស ជម្រើសជាតិទាំង១៤នាក់ ក្នុងមួយនាក់១ពាន់ដុល្លារ ដែលទឹកប្រាក់សរុបគឺ ១ម៉ឺន៤ពាន់ដុល្លារ...
ភ្នំពេញ៖ ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសារគុនខ្មែរ គិតត្រឹមម៉ោង២និងង៥០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាករប្រដាល់កម្ពុជា ចំនួនពីររូបហើយដែលដណ្ដើម បានមេដាយមាស ។ កីឡាករទាំង២រូបនោះរួមមាន៖១- កីឡាករ ម៉ាប់ ធារ៉ា ទទួលបានមេដាយមាសលើវិញ្ញាសាទំងន់៤៥ គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម Vo Nhuan Phong នៅវគ្គផ្តាច់ព្រ័ត្រ។...
គៀវ ៖ សារព័ត៌មានរបស់លោក ហ្សេឡិនស្គី បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជំរុញឱ្យទៅទស្សនកិច្ច ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកស្រី...
តេអេរ៉ង់ ៖ ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិកបានដោះស្រាយ “ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ” ដល់នីតិរដ្ឋនៅកម្រិតអន្តរជាតិ ដោយការដកខ្លួន “ខុសច្បាប់” ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ កាលពី ៥ឆ្នាំមុន។ លោក Ali Bagheri Kani អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនយោបាយបានធ្វើការកត់ សម្គាល់នៅក្នុងការបង្ហោះនៅលើទំព័រ Twitter របស់លោក...
បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា ក្បួនដង្ហែរនៅទិវាជ័យជំនះ ប្រពៃណីក្នុងឆ្នាំនេះ នៅទីក្រុងមូស្គូ ដែលត្រូវបានប្រើប្រាស់ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺដើម្បីបង្ហាញពីការតម្លើង សាច់ដុំយោធារបស់គាត់ ។ មេដឹកនាំអាល្លឺម៉ង់ក៏បានថ្កោលទោស ចំពោះសកម្មភាពរបស់វិមានក្រឹមឡាំង នៅអ៊ុយក្រែន ដោយជំរុញឱ្យ...
ភ្នំពេញ ៖បន្ថែមពីលើឥស្សរជន ផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសចេញពីប្រទេសឥណ្ឌូនេស៊ីមកថា សម្តេចនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ផ្តល់រង្វាន់ លើកទឹកដល់កីឡាការិនី ប៊ូ សំណាងនូវទឹកប្រាក់១ម៉ឺនដុល្លារ ។ ចេញពីប្រទេសឥណ្ឌូនេស៊ី ជាទីកន្លែងដែលសម្តេច កំពុងប្រជុំកំពូលអាស៊ាននោះ សម្តេចថា នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជាបានដែរ។...