ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងអនុញ្ញាតឲ្យតំណាងគណបក្សភ្លើងទៀនចំនួន៦រូប ចូលជួបពិភាក្សា នៅរសៀលថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ការអនុញ្ញាតរបស់ក្រសួងមហាផ្ទៃនេះ ក្រោយពីលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀត ស្នើសុំជួប ប៉ុន្តែមិនដឹងថា ជំនួបនេះ នឹងផ្តោតលើបញ្ហា អ្វីនោះទេ ខណៈបក្សភ្លើងទៀននេះ កំពុងជួបបញ្ហា ក្នុងការបំពេញលក្ខខណ្ឌចុះបញ្ជីបេក្ខជន...
ភ្នំពេញ៖ លោកអគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធសេដ្ឋកិច្ច-ពាណិជ្ជកម្ម ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានទទួលការគាំទ្រជា អនុប្រធាននៃកិច្ចប្រជុំលើកទី៦ នៃក្រុមអ្នកជំនាញអន្តររដ្ឋាភិបាល ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល (Intergovernmental Group of Expert on...
គៀវ៖ ក្នុងសប្តាហ៍ទី៦៣ នៃសង្រ្គាម អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានវាយលុកលើកងកម្លាំងរុស្ស៊ីវិញ ភាគពាយ័ព្យនៃទីក្រុងសមរភូមិ បេកមុត ដែលជាទីក្រុងដែលកងកម្លាំងរបស់ក្រុងម៉ូស្គូ បានព្យាយាមដណ្តើមយកអស់រយៈពេល ៩ខែ។ រូបភាពទីតាំងភូមិសាស្ត្រ បានបង្ហាញពីកងទ័ពអ៊ុយក្រែន វាយតបគ្នានៅជិតតំបន់ ក្រូម៉ូវ និងប៊ីឡាហូរ៉ា ដែលតាំងទីលំនៅនៅភាគខាងលិច និងនិរតីនៃទីក្រុងបេកមុត ដែលកងកម្លាំងរុស្ស៊ីបានព្យាយាមដណ្តើមយក ដើម្បីឡោមព័ទ្ធទីក្រុងសំខាន់ផ្សេងៗទៀត។ ប្រភពអ៊ុយក្រែនបានអះអាងថា កងកម្លាំងរបស់ពួកគេបានរុលទៅមុខ...
ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន បន្តការទូត និងទំនាក់ទំនង រួមទាំងជាមួយគុយបា និងវេណេហ្ស៊ុយអេឡា ជាមធ្យោបាយមួយ ដើម្បីដោះស្រាយវិបត្តិអន្តោប្រវេសន៍។ លោក Obrador បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតប្រចាំថ្ងៃរបស់លោកថា “តើនឹងអាចរក្សាបាននូវភាពសុខដុម សន្តិភាព និងភាពស្ងប់ស្ងាត់យ៉ាងណា បើមានការខ្វែងគំនិតគ្នា...
ភ្នំពេញ ៖ អបអរសាទរដល់ក្រុមកីឡាករ-កីឡាការិនីហែលទឹកពាក់ជើងទាជម្រើសជាតិកម្ពុជាចំនួន៤រូប ដែលឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៅម៉ោង៦ល្ងាចថ្ងៃទី១២ ខែឧសភានេះ ៕
ញូវយ៉ក៖ លោក Elon Musk បានប្រកាសបញ្ចប់ការស្វែងរកនាយកប្រតិបត្តិបន្ទាប់របស់បណ្ដាញ Twitter ហើយនៅក្នុងការបង្ហោះ នៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ លោក Elon Musk បានលើកឡើងថា ស្ត្រីដែលមិនបញ្ចេញឈ្មោះ នឹងចូលកាន់តំណែងបន្ដពីលោកក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍។ លោក Elon Musk បានលើកឡើងថា លោកនឹងផ្លាស់ប្តូរទៅជាប្រធានប្រតិបត្តិ និងជាប្រធានផ្នែកបច្ចេកវិទ្យា...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសឲ្យដឹងថា ម្រេចរបស់កម្ពុជា ត្រូវបានអនុញ្ញាតឲ្យនាំចេញ ទៅកាន់ប្រទេសចិន ក្រោយបំពេញគ្រប់នីតិវិធី។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជា នាថ្ងៃ១២ ឧសភានេះ បានបញ្ជាក់ថា រដ្ឋបាលគយ នៃប្រទេសចិន បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាស ដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជា ទៅកាន់ប្រទេសចិន នេះមានន័យថា «ម្រេចកម្ពុជា បានបំពេញគ្រប់នីតិវិធី ក្នុងការនាំចេញទៅកាន់ប្រទេសចិន...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា ចិន (សសកច_CCJA) នាព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សា ជាមួយលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ប្រយោជន៍លើកកម្ពស់ការផ្សព្វផ្សាយ ទំនាក់ទំនងកម្ពុជា...
ប៉េកាំង៖ ការទិញយកថ្មីៗរបស់ធនាគារ JPMorgan Chase ពីធនាគារ First Republic Bank ដែលជាការធ្លាក់ចុង ក្រោយបំផុត ពីភាពចលាចលផ្នែកធនាគាររបស់សហរដ្ឋអាមេរិក អាចបន្ធូរបន្ថយនិយតករសហរដ្ឋអាមេរិក ប៉ុន្តែវាបានបរាជ័យក្នុងការបំបាត់កង្វល់របស់អ្នកវិនិយោគលើវិស័យធនាគាររបស់សហរដ្ឋអាមេរិក។ ភាគហ៊ុនរបស់ធនាគារក្នុងតំបន់មួយចំនួនទៀត ជាពិសេសគឺធនាគារ PacWest Bancorp និងធនាគារ Western Alliance Bancorp បានដួលរលំជាបន្ដបន្ដបន្ទាប់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អាហ្រ្វិកខាងត្បូង បានចោទប្រកាន់ប្រទេសនេះថា បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី បើទោះបីជាខ្លួនមានអព្យាក្រឹតភាព ក្នុងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ។ លោក Reuben Brigety បានអះអាងថា កប៉ាល់រុស្ស៊ី ១គ្រឿងត្រូវបានផ្ទុកដោយគ្រាប់រំសេវ និងអាវុធនៅក្នុងទីក្រុង Cape Town...