ភ្នំពេញ៖ គិតត្រឹមម៉ោង ១១ព្រឹក ថ្ងៃទី១២ ខែឧសភានេះ កម្ពុជាបន្តឈរនៅលេខរៀងទី២ ដណ្ដើមបានមេដាយមាស ៥៦គ្រឿង ប្រាក់ ៤៤គ្រឿង និងសំរិទ្ធ ៥៤គ្រឿង ខណៈវៀតណាមនៅបន្តឈរលើកំពូលតារាង ទទួលបានមេដាយមាស ៥៨គ្រឿង ប្រាក់ ៥៧គ្រឿង និងសំរិទ្ធ ៧២គ្រឿង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានទទួលយកសេចក្តីព្រាងក្រមបរិស្ថាន-ធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ពីរាជរដ្ឋាភិបាលដើម្បីមកពិនិត្យ សិក្សា ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំដើម្បីអនុម័តលើសំណើ របស់រាជរដ្ឋាភិបាលដែលបានស្នើសុំ រដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន២ខាងលើ។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងទាំង២ ប្រគល់ជូនគណៈកម្មការ ជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធរបាយការណ៍ដែលថាកងកម្លាំងអ៊ុយក្រែន បានវាយលុកនៅកន្លែងផ្សេងៗ គ្នាតាមតំបន់ជួរមុខ ហើយបានអះអាងថា ស្ថានភាពយោធាស្ថិតនៅក្រោមការគ្រប់គ្រង ។ ទីក្រុងម៉ូស្គូបានប្រតិកម្មបន្ទាប់ពីអ្នកសរសេរប្លុកយោធារុស្ស៊ីដែលសរសេរនៅលើបណ្តាញ Telegram បានរាយការណ៍ ពីអ្វី ដែលពួក គេបាននិយាយថា...
ភ្នំពេញ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលជាការរួមចំណែកក្នុងការរក្សាស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោកផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក W....
ភ្នំពេញ៖ ហាងលក់សម្លៀកបំពាក់ Zara ដែលជាហាងសម្លៀកបំពាក់ម៉ាកដ៏ល្បី ពីប្រទេសអេស្ប៉ាញ នឹងបើកសម្ពោធថ្ងៃទី១៣ ខែឧសភា នេះហើយ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី។ នេះគឺជាលើកដំបូង សម្រាប់ម៉ាក Zara ដែលនឹងបង្ហាញខ្លួន នៅលើទឹកដីប្រទេសកម្ពុជា។ ប្រេន Zara...
បរទេស៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបានសន្យាថា ទីក្រុងគៀវ នឹងមិនចរចាជាមួយទីក្រុងម៉ូស្គូទេ លុះត្រាតែខ្លួនត្រូវបានសម្រេចតាមលក្ខខណ្ឌផ្ទាល់ខ្លួន។ លោក Aleksey Danilov ក៏បានអះអាងដែរថា យុទ្ធនាការដាក់សម្ពាធមួយកំពុងដំណើរការដោយមានការចូលរួមពីប្រទេសមួយចំនួនទៀត ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីកំពូលបាននិយាយ...
ឥស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ថា តុលាការកំពូល របស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដោយខុស ច្បាប់ ការប្រកាសនេះគឺ២ថ្ងៃបន្ទាប់ពីការឃុំខ្លួនរបស់គាត់ បានបង្កឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង និងផ្ទុះការតវ៉ាដ៏ខ្លាំងនៅទូទាំងប្រទេស ។...
ភ្នំពេញ ៖ លោក Davide Furcer ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានលើកឡើងថា ទោះបីជាសេដ្ឋកិច្ច សកល ហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្ដី តែសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ បន្ដរក្សាបានកំណើនមួយល្អប្រសើរ បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយជំនួបរវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី...
ភ្នំពេញ ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤៥ នៃថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះ ជាតិកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ថា ភាពចលាចលន យោបាយ របស់ប្រទេសប៉ាគីស្ថានបានកាន់តែខ្លាំងឡើងៗជាមួយនឹងការតវ៉ានៅទូទាំងប្រទេសដោយហឹង្សា ហើយរដ្ឋាភិបាលបានដាក់ពង្រាយយោធា បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលត្រូវបានបញ្ជា ឱ្យឃុំខ្លួនរយៈ ពេល៨ថ្ងៃ ទៀតលើបទចោទ ប្រកាន់អំពើពុករលួយថ្មី ។...