បរទេស ៖ នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជាការពិតណា ដែលរដ្ឋាភិបាលក្រុងគៀវ នឹងមិនអាចយកឈ្នះសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្សី បានឡើយ ។ យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងដែរថា លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នាថ្ងៃ២៤ ឧសភា ។ ការមិនមានលក្ខណៈសម្បត្តិគ្រាប់ គ្រាន់ដូចដែលក្រសួងអះអាង ដោយសារអង្គការនេះ ត្រូវបានគេដឹងថា លោក អាឡិច ជាជនជាតិអេស្ប៉ាញនិយាយខ្មែរឡើងច្បាស់នោះបានអះអាងថា ខ្លួនគឺជាអ្នកការពារខាងផ្នែកបរិស្ថានរហូតមកដល់បច្ចុប្បន្នទោះបីជាលោកបានចាក់...
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតប្រព័ន្ធអ៊ីនធើណេតនៅកម្ពុជាដែលមានសេវាអន់ជាងគេគឺ «ហូមអ៊ីនធើណេត» ជាពិសេសបុគ្គលិកតែម្តង បើធៀបនឹងក្រុមហ៊ុនអ៊ីនធើណេតផ្សេង ។ ជាមួយនឹងការរិះគន់លើសេវាក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណេតឈ្មោះ «ហូមអ៊ីនធើណេត»នេះ សម្តេចក៏មិនភ្លេចដាស់តឿនដល់ម្ចាស់បុរីនានាត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ ព្រោះនៅតាមបុរីសេវានៅតែខ្សោយ។ នេះជាការថ្លែងចេញពីក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃ២៤ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីនធើណេតឡើងវិញ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាអ្នករាយការណ៍ម្នាក់របស់កាសែតWSJគឺលោក Evan Gershkovich ដែលត្រូវបានចាប់ខ្លួននៅប្រទេសរុស្ស៊ី កាលពីចុងខែមីនា និងត្រូវបានចោទប្រកាន់ពីបទចារកម្មនឹងនៅតែស្ថិតក្រោមការឃុំឃាំង តុលាការក្រុងមូស្គូបន្តទៀត។ តុលាការបានផ្តល់សំណើរឲ្យអាចបន្តទម្រង់ នៃការឃុំខ្លួនរហូតដល់ថ្ងៃទី ៣០ ខែសីហាចំពោះអ្នកកាសែតវ័យ៣១ឆ្នាំរូបនេះ។ការចាប់ខ្លួនដំបូងដែលធ្វើឡើង ក្នុងរយៈពេលជិតមួយឆ្នាំទៅហើយនៅត្រង់ចំណុច ទីតាំងក្បែរទៅនឹងមូលដ្ឋានទ័ពយោធារបស់រុស្សីក្នុងទីក្រុង Yekaternburg ដោយទីភ្នាក់ងារសំងាត់រុស្សី FSB។ FSB បានចោទប្រកាន់បុរសជនជាតិអាមេរិករូបនេះថា បានគាត់បានព្យាយាមស្វែងរកព័ត៌មាន ដែលទាក់ទងនឹងការសម្ងាត់រដ្ឋអំពីសកម្មភាពរបស់...
បរទេស៖បណ្តាមេដឹកនាំមកពីតំបន់អាហ្វ្រិកជាច្រើន នាក់បានធ្វើការអំពាវនាវឲ្យប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនក្នុងការចូលរួមធ្វើការជាមួយគ្នា ដើម្បីអាចឆ្ពោះទៅសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀងសន្តិភាពនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសកាលពីសប្តាហ៍មុនហើយថា មេមដឹកនាំអាហ្វ្រិកចំនួន៦រូប នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនិងទីក្រុងគៀវ នៅខែក្រោយដើម្បីជំរុញឲ្ យមានការកិច្ចសន្ទនាគ្នាដើម្បីសន្តិភាពរវាងភាគីទាំងពីរ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង បានថ្លែងថា៖បេសកកម្មទី១របស់មេដឹកនាំទាំង៦រូប នោះគឺដំបូងទីមួយគឺការបញ្ឈប់អរិភាព ហើយទីពីរគឺជាបង្កើតឲ្យបាននូវ ក្របខណ្ឌសន្តិភាពយូរអង្វែង។ មេដឹកនាំទាំង៦រូបនោះមានដូចជាប្រធានាធិបតីអេហ្ស៊ីប...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា អ្នកស្រុកនៅតំបន់ Belgorod របស់ប្រទេស រុស្ស៊ី ត្រូវបានឲ្យធ្វើការភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារការប្រយុទ្ធគ្នានៅទីនោះ ត្រូវបានជំរុញកុំឱ្យពួកគេវិលត្រលប់ទៅវិញភ្លាមៗឡើយ ។ ក្រុមមន្ត្រីរុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ក្រុមប្រដាប់អាវុធ “បំផ្លិចបំផ្លាញ” បានឆ្លងពីប្រទេសអ៊ុយក្រែន ហើយបានវាយប្រហារស្រុក Grayvoronsky តាមព្រំដែន...
ភ្នំពេញ ៖ រដ្ឋសភានឹងបើកកិច្ចប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ ឧសភា ខាងមុខ និងបានទទួលយកសេចក្តីព្រាងច្បាប់ច្បាប់ពីរទៀតមកពិនិត្យសិក្សា។ ការកំណត់ប្រជុំនេះ ក្រោយពីសម្តេច ហេង សំរិន ប្រធានរដ្ឋសភានៅព្រឹកថ្ងៃ២៤ ឧសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តកំណត់កាលបរិច្ឆេទបន្ត បើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងការអង្វករធ្វើយ៉ាងណាចាក់រូបបដិមាឲ្យត្រូវតាមក្បួនខ្នាតនូវរូបនីមួយៗ ព្រោះថា នៅពេលអភិសេករួចហើយ គ្មានអ្នកណាមួយហ៊ានវាយចោលឡើយ។ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាថ្ងៃ២៤ ឧសភា សម្ដេចតេជោបានរំលឹកថា នាពេលកន្លងទៅ សម្ដេចបានកសាងព្រះវិហារមួយកន្លែង ស្រាប់តែចាក់រូបព្រះមុខឡើងក្រម៉ូវដល់ពេលថ្វាយបង្គំឃើញតែរូបព្រះក្រម៉ូវ។ សម្ដេចគូសបញ្ជាក់ថា «ខ្ញុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើដល់គណៈសង្ឃឲ្យសម្របសម្រួលដោះស្រាយគ្នា ដោយឈរលើគោលការណ៍ សុខដុមនីយកម្មសាសនា កុំប្រើប្រាស់បណ្តាញសង្គម ដើម្បីរិះគន់គ្នា និងដោះស្រាយបញ្ហា ។ ការស្នើរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្តេចបានឃើញសេចក្ដីប្រកាសព័ត៌មានរបស់គណៈសង្ឃនាយកដែលចោទសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល មិនគោរពការដឹកនាំរបស់ សម្តេច...