ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។...
ភ្នំពេញ ៖ ព្រមានទុកជាមុនដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ជាពិសេសបើស្រាវជ្រាវឃើញមន្រ្តីរាជរដ្ឋាភិបាលមានការជាប់ពាក់ព័ន្ធនោះ គឺមិនទុកនៅក្នុងក្រប ខណ្ឌទៀតទេ នឹងដកហូតតួនាទី ដោយមិនត្រូវខ្លាចប៉ះពាល់ដល់សន្លឹកឆ្នោតឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោបានថ្លែងសារបន្ថែមទៀតលើខ្លឹមសារជាសំឡេងរបស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនាទាក់ទង...
ភ្នំពេញ ៖ តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានស្ថិតនៅលេខរៀងទី៨ ដោយ ដណ្តើមបានមេដាយសរុប២៦គ្រឿង ខណៈឥណ្ឌូនេស៊ី ស្ថិតនៅលេខរៀងទី១ បានមេដាយសរុប១៦២គ្រឿង ៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសភាគច្រើន នៃតំបន់អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍ការពង្រីករបស់អង្គការណាតូ នៅក្នុងតំបន់អាស៊ីទេ ហើយប្រាកដណាស់ថា នឹងមិនអនុញ្ញាតឱ្យមានសង្គ្រាមត្រជាក់ ឬសង្គ្រាមក្តៅណាមួយកើតឡើងម្តងទៀតនៅក្នុងទ្វីបអាស៊ីនោះទេ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់មេដឹកនាំប្រទេសជាច្រើន រួមទាំងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលថាពួកគេមិនចង់ឃើញ...
ប៉េកាំង ៖ អន្តរកម្មនាពេលថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិក គឺផ្ទុយពីសកម្មភាព tit-for-tat និងសង្គ្រាមពាក្យសម្តីរវាងយោធាទាំងពីរ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគបានឲ្យដឹងថា គូសបញ្ជាក់ការពិតដែលទំនាក់ទំនងរវាងចិន និងអាមេរិក បានចូលទៅក្នុងដំណាក់កាលដ៏ស្មុគស្មាញ នៃល្បែងនេះ ខណៈដែលប្រទេសចិន មានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថេរភាព និងបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន វាក៏នឹងទប់ទល់នឹងការបង្កហេតុរបស់សហរដ្ឋអាមេរិកផងដែរ។ នៅថ្ងៃចន្ទនេះ...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនជាង១០ថ្ងៃ លោក សយ សុភាព បានទៅទស្សនាទីកន្លែងដែលលោកប្រធានម៉ៅ សេងទុង មេដឹកនាំបដិវត្តន៍ចិន ធ្វើការនិងស្នាក់នៅ កាលពីអំឡុងឆ្នាំ១៩៤៣ដល់១៩៤៥។ ដោយឡែក សម័យកាល ប៉ុល ពត ដើរតាមលោកប្រធានម៉ៅ១៩៧៥-៧៩ ប្រជាជនខ្មែរស្លាប់អស់ ជាង៣លានាក់ ។ ការណ៍នេះហើយដែលលោក សយ សុភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឲ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ ព្រោះការដោះស្រាយដោយសម្រុះសម្រួលគ្នា តាមរយៈយោបាយឈ្នះឈ្នះដូចគ្នា ប្រសើរជាងឡើងតុលាការ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្តេចតេជោ បានលើកឡើងថា ការដោះស្រាយទំនាស់នៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយ នៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះឈ្នះ ពីព្រោះបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឲ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ...
បរទេស ៖ មេដឹកនាំគណបក្ស មូវ ហ្វ វ៉ើដ (MFP) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៦នាក់បានទទួលរងរបួសក្នុងហេតុការណ៍ ផ្ទុះកណ្តាលរដ្ឋធានីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញនេះ។ ហេតុការណ៍ផ្ទុះដែលបានកើតឡើងនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ នៅត្រង់ចំណុច អគារការិយាល័យពន្ធដាជាន់ទី៣ នៃអគ្គនាយកដ្ឋានពន្ធដា។ ប្រភពដដែលបានបញ្ជាក់ដែរថា បុរសម្នាក់ដែលបានធ្វើដំណើរមកជាន់ទី៣ ជាមួយនឹងកញ្ចប់ជាតិផ្ទុះមួយដែលគាត់បានដាក់ចោលនៅត្រង់ ចំណុចសាធារណៈមួយ ជាកន្លែងអង្គុយរងចាំមុនពេលដែលគាត់ធ្វើដំណើរ ចុះទៅវិញភ្លាមហើយគ្រឿងផ្ទុះនោះក៏បានផ្ទុះឡើងភ្លាមតែម្តង។ យោងតាមការបញ្ជាក់ដោយមន្ត្រីប៉ូលីសក្នុងទីក្រុងយ៉ាំងហ្គោន បានឲ្យដឹងដែរថា ក្នុងពេលដែលកំពុងកើតហេតុមនុស្សស្រី៦នាក់ ដែលបានឈរនៅក្បែរនោះបានទទួលរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមផងដែរ។...
ប៉ុន្មានឆ្នាំកន្លងទៅនេះ យោងតាមកម្មវត្ថុស្តីពី “អាមេរិកជាអាទិភាព” អាមេរិកបានដាក់ចេញគោលនយោបាយ ឧស្សាហកម្មជាច្រើនដែល ប្រកបដោយភាពរើសអើង ព្រមពេលជាមួយគ្នានេះ ដើម្បីគាំពារអនុត្តរភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន អាមេរិកបានពន្លឿនការផ្តាច់ទំនាក់ទំនង និងខ្សែសង្វាក់ជាមួយ ប្រទេសចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកវិទ្យាជាដើម ។ នាពេលបច្ចុប្បន្ននេះ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច បានរីកចម្រើនយ៉ាងស៊ីជម្រៅ ប្រព័ន្ធបែងចែកឧស្សាហកម្មអន្តរជាតិ ប្រកបដោយវិទ្យាសាស្ត្រ និងសមហេតុផល វាមានអំណោយផលដល់...