ភ្នំពេញ៖ ក្រុមបាតុករប្រឆាំងជ្រុលនិយមនៅកូរ៉េខាងត្បូងនាព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤នេះបានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុករស្ត្រីបានលើកឡើងថា៖ “នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹមសុខថា តើធ្វើយ៉ាងណា ជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្ត ទម្លាក់របបផ្ដាច់ការចោល ទើបអាចប្ដូរយករបបប្រជាធិបតីយ្យពិតប្រាកដមកជូនប្រជាពលរដ្ឋខ្មែរ។ បើយើងទម្លាក់របបផ្ដាច់ការ ទើបទឹកដីខ្មែរស្ថិតនៅគង់វង្សជាអមតៈ” ។ នេះគឺជាការបង្ហាញសកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិតនៃការធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ បាតុកម្មនេះ មានក្រុមជ្រុលនិយមរបស់ជនក្បត់បីជំនាន់សមរង្ស៊ីនៅពីក្រោយ៕
គៀវ៖ កងទ័ពអាកាសរបស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី បានធ្វើការវាយប្រហារតាមផ្លូវអាកាសដ៏ធំមួយទៀតទៅលើទឹកដីរបស់អ៊ុយក្រែនពេញមួយយប់ ដោយប្រើគ្រាប់មីស៊ីលផ្លោង Iskander-M ដោយបាញ់គ្រាប់មីស៊ីល S-300 ចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធចំនួន ៥២គ្រឿង។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មិនមានអ្នកស្លាប់ និងរបួសណាមួយត្រូវបានរាយការណ៍នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនោះទេ ហើយកងកម្លាំងការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក Shahed-131 និង Shahed-136 ចំនួន២៤គ្រឿង ។...
ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ មានមនុស្សចំនួន ៦នាក់ បានរងរបួស នៅក្នុងពេលធ្លាក់យន្តហោះ An-2 នៅតំបន់ Ossetia ខាងជើង ។ ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍ដោយដកស្រង់សម្តីតំណាងផ្លូវការនៃក្លឹបហោះហើរដែលជាម្ចាស់យន្តហោះនេះថា គ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែអ្នកដំណើរចំនួន ៦នាក់ បានរងរបួសក្នុងអំឡុងពេលចុះចតនៅសង្កាត់ Prigorodny នៃតំបន់ Ossetia ខាងជើង។...
LISBON៖ យោងតាមអាជ្ញាធរការពារស៊ីវិលរបស់ប្រទេសព័រទុយហ្គាល់ បានឲ្យដឹងថា សាកសពទាហានបាត់ខ្លួនដែលជាប់ពាក់ព័ន្ធ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងជើង នៃប្រទេសព័រទុយហ្គាល់ត្រូវបានគេរកឃើញហើយកាលពីរសៀលថ្ងៃសៅរ៍ ។ ឧទ្ធម្ភាគចក្រ ដោយមានអ្នកបើកបរតែម្នាក់ និងទាហាន ៥នាក់ នៅលើនោះ បានធ្លាក់កាលពីថ្ងៃសុក្រ នៅលើដងទន្លេ Douro ខណៈត្រឡប់មកពីប្រតិបត្តិការពន្លត់អគ្គីភ័យនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់។ ចំពោះការធ្លាក់យន្តហោះនេះដែរ គឺបានបណ្តាលឲ្យទាហានទាំងអស់ស្លាប់ ដោយសាកសពចំនួន ៤នាក់ ត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រ។ អ្នកបើកយន្តហោះបានរងរបួស...
ដាកា៖ យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ (NDRCC) ក្រោមឳវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គ្រោះទឹកជំនន់បំផ្លិចបំផ្លាញដោយកើតឡើងជាច្រើនសប្តាហ៍ក្នុងខែនេះ នៅក្នុងប្រទេសបង់ក្លាដេស ដែលបានបណ្តាលស្លាប់មនុស្សអស់តិចបំផុត ៥៩នាក់ ។ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា មានមនុស្សចំនួន៥៩នាក់ក្នុងនោះមានបុរសចំនួន ៤១នាក់ ស្ត្រីចំនួន ៦នាក់ និងកុមារចំនួន ១២នាក់ បានស្លាប់នៅក្នុងពេលមានគ្រោះទឹកជំនន់បន្តកើតមានឡើងរហូតដល់ថ្ងៃសៅរ៍។ គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរភាគច្រើនបានកើតឡើងនៅក្នុងតំបន់ Greater Noakhali នៅភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដេសរហូតមកដល់ពេលនេះ។...
តូក្យូ៖ នៅថ្ងៃអាទិត្យនេះ ព្យុះទីហ្វុង Shanshan បានថមថយអនុភាពប្រែក្លាយទៅជាព្យុះត្រូពិក បានបន្តនាំមកនូវព្យុះផ្គររន្ទះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅក្នុងប្រទេសជប៉ុន។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA)បានឲ្យដឹងថា ព្យុះទីហ្វុងទី១០នៃឆ្នាំនេះ ដែលស្ថិតនៅក្បែរឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក នៅភាគកណ្តាលនៃប្រទេសជប៉ុន បានបន្ថយអនុភាពកមកជាព្យុះត្រូពិកវិញ នៅពេលថ្ងៃត្រង់ថ្ងៃអាទិត្យនេះ ប៉ុន្តែនៅតែបណ្តាលឱ្យមានបរិយាកាសមិនថេរ នៅភាគខាងកើតនៃប្រទេសជប៉ុន និងខ្យល់នាំមកនូវសំណើម។ គិតត្រឹមម៉ោង១ និង៣០នាទីរសៀល ម៉ោងក្នុងស្រុក ពពកបង្កឲ្យមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងព្យុះផ្គររន្ទះកំពុងកើតឡើងនៅតំបន់ផ្សេងៗពី...
នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក...
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានចូលរួមបរិច្ចាគថវិកា២៥០ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោក ហុក ហួលីម ក្នុងឱកាសទទួលមុខតំណែងថ្មី ជានាយករដ្ឋបាលសាលារាជធានីភ្នំពេញ ។ យោងតាមសារលិខិតរបស់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានឱ្យដឹងថា ” តាងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ សមាជិក សមាជិកា...
បរទេស៖ ក្រុមអ្នកជំនាញស្វីសបាននិយាយនៅក្នុងរបាយការណ៍មួយដែលបញ្ជាដោយក្រសួងការពារជាតិនៅទីក្រុង Bern ថា វាជាពេលវេលាសម្រាប់ប្រទេសស្វ៊ីសដែលមានអព្យាក្រឹតតាំងពីឆ្នាំ១៥១៥ ដើម្បីកំណត់ស្ថានភាពមិនចូលបក្សសម្ព័ន្ធរបស់ខ្លួនឡើងវិញ។ ជាការឆ្លើយតប អ្នករិះគន់បានចោទប្រកាន់ក្រុមដែលនៅពីក្រោយឯកសារនោះថា មានភាពលម្អៀង ហើយទទូចថា អព្យាក្រឹតភាពត្រូវបានចែងជារៀងរហូតនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈកម្មាធិការសិក្សាដែលត្រូវបានបង្កើតឡើងកាលពីមួយឆ្នាំមុន បានបង្ហាញឯកសារមួយកាលពីថ្ងៃព្រហស្បតិ៍ជាមួយនឹងអនុសាសន៍ចំនួន ១០០ ស្តីពីវិធីជំរុញសន្តិសុខរបស់ប្រទេសនៅលើភ្នំ Alpine...