ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអ៊ីស្រាអែល ដែលមាននិវេសនដ្ឋាននៅ រដ្ឋធានីអង់ការ៉ាអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅប្រទេសអ៊ីស្រាអែល ប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាត តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន។ ការជូនដំណឹងបែបនេះ ដោយសារជម្លោះប្រដាប់អាវុធរវាងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងតែតានតឹង និងគ្រោះថ្នាក់ជាខ្លាំង ដោយការវាយប្រហារសងសឹករវាងប្រទេសទាំងពីរមានទ្រង់ទ្រាយធំ បើកចំហដោយផ្ទាល់ និងបានបន្តអស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែមិថុនា...
ភ្នំពេញ ៖ លោក ឥន្ទ សុផល អ្នកតាមដានស្ថានការណ៍សង្គមបានបង្ហាញពីមូលហេតុយោធាថៃ មិនឲ្យរដ្ឋាភិបាលរបស់ខ្លួនឡើងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈលោកអះអាងថា សម្តេចតេជោ និងលោកស្រី យីង ឡាក់ឯកភាពគ្នាទទួលយកសេចក្តីសម្រេចរបស់ ICJ តាំងពីឆ្នាំ២០១៣ ដើម្បីព្រំដែនសន្តិភាព។ លោក ឥន្ទ សុផលលើកឡើងបែបនេះ បន្ទាប់សំណុំរឿងព្រំដែនកម្ពុជា-ថៃបានធ្លាក់ដល់ដៃក្រឡាបញ្ជីICJ កាលពីថ្ងៃ១៦ មិថុនា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចោទសួរទៅកាន់ភាគីថៃថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារ តាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?។ ការចោទសួរនេះបន្ទាប់ពីមានការចុះផ្សាយពីកាសែត The Nation ដោយដាក់ចំណងជើងថា «ក្រុមការងារពិសេសកម្ពុជា-ថៃ បង្កើតឡើង ដើម្បីប្រឆាំងការទាមទារព្រំដែនរបស់លោក ហ៊ុន សែន»។ តាមរយៈគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ...
លោក ជា ធីរិទ្ធ ៖ អ្នកនាំពាក្យក្រសួង ការបរទេសថៃ និយាយអ្វីមិនចេះប្រយ័ត្ន សម្តីខ្លួនឯងសោះ សម្តេច ស ខេង ៖ ស្ថានភាពប្រទេសជាតិ កំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង, មេបញ្ជាការ និងកងកម្លាំង ត្រូវតែអនុវត្ត តាមបទបញ្ជា រាជរដ្ឋាភិបាល ពលរដ្ឋ ជាង៣ពាន់នាក់...
តបតាមការអញ្ជើញរបស់លោក Kassym-Jomart Tokayev ប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅកាន់ទីក្រុង Astana រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន ដើម្បីចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ។ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល បានប្រារព្ធធ្វើនៅប្រទេសអាស៊ីកណ្តាល ។ “វានឹងចាប់ដំណើរការនូវយុគសម័យមាសនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់” “នឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ីកណ្តាល” ។ល។ ការវាយតម្លៃខ្ពស់ពីប្រព័ន្ធសារព័ត៌មាននៃប្រទេសអាស៊ីកណ្តាលបានបង្ហាញយ៉ាងពេញលេញ...
“ទ្រង់ទ្រាយដ៏ធំធេងនិងស្ថានភាពដ៏ល្អប្រសើរនៃទីផ្សារប្រើប្រាស់របស់ចិន គឺមានន័យថា សមត្ថភាពនិងគោលបំណងទិញទំនិញរបស់អ្នកប្រើប្រាស់បាននិងកំពុងកើនឡើង ដែលបានផ្តល់លំហដ៏ទូលំទូលាយសម្រាប់ការលក់ដូរផលិតផលគ្រប់ប្រភេទនៃក្រុមហ៊ុន Panasonic ។ ”កាលពីថ្ងៃទី១៦ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីស្ថានភាពដំណើរការ នៃសេដ្ឋកិច្ចជាតិនៅខែឧសភា លោក Homma Tetsuro អគ្គនាយករងទូទាំងពិភពលោកនៃក្រុមហ៊ុន Panasonic ជប៉ុន បានថ្លែងដូចពោលខាងលើ ។ តាមទិន្នន័យបានបង្ហាញឱ្យដឹងថា នៅខែឧសភា ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមរបស់ចិនមានចំនួន ៤.១ទ្រីលានយាន់ប្រាក់ចិន...
«ខេត្តជាំងស៊ូបានចាប់ផ្តើមការផ្លាស់ប្តូរទំនាក់ទំនងជាមួយប្រទេសកម្ពុជាមុនគេ មានឬគល់ជ្រៅ និងមានមូលដ្ឋានគ្រឹះដ៏ល្អ។ ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។ល។ ក្នុងឆ្នាំ២០២៤ ទំហំផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តជាំងស៊ូ និងកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២,៩៣ពាន់លានដុល្លារអាមេរិក មានកំណើនជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ» នេះគឺជាប្រសាសន៍ របស់...
រសៀលថ្ងៃទី១៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានបានជួបពិភាក្សាការងារជាមួយ Xi Jinping ប្រធានរដ្ឋចិននៅទីស្តីការប្រធានាធិបតីកាហ្សាស្ថានីនៅក្នុងក្រុង Astana។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងហ្សាក់ស្ថានីបានឆ្លងកាត់ការសាកល្បងនៃបម្រែបម្រួលស្ថានការណ៍អន្តរជាតិ ហើយដំណើរការដោយកម្រិតខ្ពស់ជាប់ជានិច្ច ដោយសារមានអំណោយផលពីឧត្តមភាពនៃទីតាំងភូមិសាស្រ្តនិងការបន្តវេនប្រវត្តិសាស្ត្រមេត្រីភាពពីមួយជំនាន់ទៅមួយជំនាន់ ហើយក៏ជាជម្រើសដ៏ចាំបាច់សម្រាប់ប្រទេសទាំង២ ស្វែងរកការអភិវឌ្ឍរួមផងដែរ។ ភាគីចិនតែងតែមើលនិងអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសចិននិងកាហ្សាក់ស្ថានលើមុំយុទ្ធសាស្ត្រ និងវែងឆ្ងាយចក្ខុវិស័យ រីករាយធ្វើការជាមួយភាគីកាហ្សាក់ស្ថាន...
អ៊ីស្រាអែលបញ្ជាឱ្យប្រជាជន ៣០០.០០០នាក់ នៅក្រុងតេហេរ៉ង់ ជម្លៀសខ្លួនចេញ ខណៈលោក ត្រាំ ក៏ចេញការព្រមានបែបនេះដែរ រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត របស់អ៊ីស្រាអែល ត្រូវបានបិទដំណើរ ការទាំងស្រុង ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល មិនច្រានចោល ចំពោះលទ្ធភាព នៃការធ្វើឃាត ទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ប្រព័ន្ធការពារដែន អាកាសរបស់រុស្ស៊ី...
គិតត្រឹមម៉ោង៤ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ បានបំពេញតួនាទីប្រចាំថ្ងៃរបស់ខ្លួនយ៉ាងល្អប្រសើរដែលប្រចាំការក្នុងមណ្ឌលសំចត និងកន្លែងទទួលពលករតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំពោះការផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារ និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ...