ភ្នំពេញ៖ លោក អ៊ីន វីរជ័យ តំណាងអ្នករៀបចំសហគមន៍អេកូទេសចរណ៍ព្រះរំកិល បានឲ្យដឹងថា ពិធីបុណ្យ ផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ដែលមានរយៈពេល ៣ថ្ងៃ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ...
បន្ទាប់ពីឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តគោលនយោបាយថ្មី ស្របតាមទិសដៅបញ្រ្ចាស់ នៃលំនាំពាណិជ្ជកម្ម អន្តរជាតិ របស់សាកលលោក និង អង្គការពាណិជ្ជកម្ម ពិភពលោកផងដែរ ។ ការប្រកាសដំឡើងពន្ធ នាំចូលលើទំនិញគ្រប់មុខ ដែលបាននាំចូលពី បណ្តាប្រទេសនានា លើសាកលលោកតាមអត្រាផ្សេងៗគ្នា ។ គោលនយោបាយដាក់របាំងពន្ធគយរបស់សហរដ្ឋអាម៉េរិក នឹងធ្វើឱ្យមានផលប៉ះពាល់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា មានសុច្ឆន្ទៈខ្ពស់ណាស់ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។ យោងតាមសេចក្តីបញ្ជាក់ព័ត៌មាន និងថ្កោលទោស របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា ចំពោះជនបរទេសមួយក្រុម បានចេញផ្សាយរបាយការណ៍បំផ្លើសបំភ្លៃមួយ ក្រោមចំណងជើងថា “Policies and Patterns: State-Abetted Transnational Crime in...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្មែរស្លន់ស្លោចំពោះសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ខណៈសម្តេចបានអះអាងថា សម្តេចបានទទួលព័ត៌មានថា ភាគីថៃកំពុងកសាងលេណដ្ឋាន ។ ចំពោះការជីកលេណដ្ឋានពីសំណាក់ភាគីថៃដែលកំពុងមានជម្លោះជាមួយកម្ពុជានេះ ពីវេទិកាសមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១ នារសៀលថ្ងៃ២ មិថុនា សម្តេចតេជោបានផ្តាំទៅភាគីថៃថា កម្ពុជាពុំមានការហាមឃាត់អំពីការធ្វើលេណដ្ឋានទេ ប៉ុន្តែធ្វើយ៉ាងណាកុំកសាងលេណដ្ឋានបំពានចូលទឹកដីកម្ពុជា ។សម្តេចតេជោបានមានប្រសាសន៍ថា “យើងអំពាវនាវចំពោះប្រជាជាតិកម្ពុជារបស់យើង យកចិត្តទុកដាក់តាមដានអំពីសភាពការណ៍នេះ(ព្រំដែន) តែកុំស្លន់ស្លោ...
ភ្នំពេញ ៖ ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ លោក កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល, លោក ប្រាក់...
ភ្នំពេញៈ លោក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃ ចន្ទ ទី ២ ខែ មិថុនា ឆ្នាំ ២០២៥។...
តេអេរ៉ង់ៈ ប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ លោក Mohammad Eslami បានឲ្យដឹងថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺជាមូលដ្ឋានគ្រឹះ នៃឧស្សាហកម្មនុយក្លេអ៊ែរ និងជាខ្សែបន្ទាត់ ក្រហមសម្រាប់ទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ខណៈដែលមានប្រតិកម្មទៅនឹង ការអំពាវនាវ របស់សហរដ្ឋអាមេរិកឱ្យអ៊ីរ៉ង់ បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន...
បរទេស៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោក មិនអាចគាំទ្រសំណើរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ទាំងស្រុងនូវការ នាំចូលឥន្ធនៈនុយក្លេអ៊ែរពីប្រទេសរុស្ស៊ីនោះទេ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន Fico បានឲ្យដឹងថា ផែនការនេះនឹងគំរាមកំហែង ដល់ប្រតិបត្តិការនៃរោងចក្រ ថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេសស្លូវ៉ាគី។ គណៈកម្មការអឺរ៉ុបកាលពីខែមុន បានបង្ហាញផែនទីបង្ហាញផ្លូវថ្មីមួយ ដើម្បីបញ្ចប់ការពឹងផ្អែករបស់សហភាពអឺរ៉ុបលើថាមពលរុស្ស៊ី។ យោងតាមគណៈកម្មាធិការ បានឱ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការ មិនពេញចិត្តជាខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសុន្ទរកថាអវិជ្ជមានទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើង ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth នៅក្នុងកិច្ចប្រជុំលើកទី ២២ នៃកិច្ចសន្ទនា Shangri-La ។ លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា...