ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអកអោយលោក ថាក់ ស៊ីន បើសម្ដេចអត់សីលធម៌ ហេតុអ្វីបានជាថាក់ ស៊ីន ពឹងពាក់សម្ដេច អស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មាន របស់សម្ដេចរហូតហៅសម្ដេច ថាជាមេ០១។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ...
ប៉េកាំង៖ ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលពង្រីកអ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ហើយបានជំរុញឱ្យអ្នកនយោបាយអាមេរិកពាក់ព័ន្ធ បញ្ឈប់ការលាបពណ៌ និងគាបសង្កត់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ ដែលសមាជិកប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានសកម្មភាពសភាឆ្ពោះទៅរកការស្តារកេរ្តិ៍ឈ្មោះ និងឥទ្ធិពលជាសកលរបស់ប្រទេសនេះឡើងវិញ ដើម្បីរារាំងសហរដ្ឋអាមេរិកពីការត្រួតត្រាដោយប្រទេសចិន ដែលជាមហាអំណាចឈានមុខគេរបស់ពិភពលោក។ លោក Lin បានលើកឡើងថា របាយការណ៍ដែលពោរពេញទៅដោយការគិតក្នុងសង្គ្រាមត្រជាក់...
បរទេស៖ លោកប្រធានាធិបតី Donald Trump បានប្តឹងទាមទារសំណងចំនួន ១០ ពាន់លានដុល្លារ ប្រឆាំងនឹងកាសែតThe Wall Street Journal និងជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Rupert Murdoch កាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីកាសែតនេះបានចុះផ្សាយរឿងមួយដែលរាយការណ៍អំពីទំនាក់ទំនងរបស់លោកជាមួយមហាសេដ្ឋី Jeffrey Epstein ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩...
ឡុងដ៍៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះ បានចូលរួមជាមួយកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រថា ការទម្លាក់តម្លៃប្រេងឆៅពី ៦០ ដុល្លារក្នុងមួយបារ៉ែលទៅ ៤៧.៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលប្រេងរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យបរទេស សម្ព័ន្ធ និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប “កំពុងធ្វើការនៅក្នុងដំណាក់កាលចាក់សោ”...
ប៊ែរឡាំង៖ ការនាំចេញរថយន្តរបស់ប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា និងឧសភា បន្ទាប់ពីពន្ធថ្មីពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាន បើទោះបីជាមានការធ្លាក់ចុះតិចតួចនៃចំនួន ១.៩ ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ក៏ដោយ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ការនាំចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៤.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ។ ទោះយ៉ាងណាក៏ដោយ ក្នុងខែមេសា និងឧសភា ការនាំចេញបានធ្លាក់ចុះ ២៣.៥ភាគរយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗមួយចំនួននឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ បានឲ្យដឹងនៅឯពិធីចុះហត្ថលេខាលើច្បាប់ Stablecoin នៅឯសេតវិមានថា “ពួកគេស្ទើរតែអាចធ្វើបាននៅថ្ងៃនេះ ប្រហែលជានៅពេលក្រោយ យើងនឹងធ្វើវា” ។ លោក ត្រាំ បានបន្ថែមថា “នៅពេលដែលខ្ញុំផ្ញើក្រដាសដែលអ្នកកំពុងបង់ពន្ធ ៣៥% ឬ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មូលហេតុនៃការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នាថ្ងៃនេះ គឺដើម្បីចងចាំថា ពលរដ្ឋទាំងអស់គ្នា ជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន ដោយចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្ត ដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី...
កំពង់ធំ៖ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងថា យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនពូនជាចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឲ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារាកុមារីតែម្ដង ដែលបង្កហេតុធ្វើឲ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង។ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានបន្តឱ្យដឹងទៀតថា នៅក្នុងបច្ចុប្បន្ននេះជំងឺដែលពិសេសនិងចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំច្រើនជាងគេគឺទៅលើជំងឺគ្រុនឈាមសម្រាប់កុមារតូចៗដែលមានអាយុចាប់ពីមួយខួបឡើងទៅ ហើយជំងឺនេះអាចលាក់មុខបានប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនបានដឹងនោះពីព្រោះជំងឺនេះកើយឡើងហើយអាចបាត់ទៅវិញដោយសារតែមាតាបិតាគិតថាកូនក្តៅខ្លួនតិចតួចឲ្យលេបថ្នាំមួយពេលឬក៏ពីរពេលអាចជាហើយនោះជាការយល់ច្រឡំធំបំផុតសម្រាប់សុខភាពកូនៗរបស់លោកអ្នក។ ក៏ប៉ុន្តែនៅពេលដែលជំងឺនេះវិវត្តន៍សារជាថ្មីគឺវាចាប់ផ្ដើមធ្វើឲ្យកុមារមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងខ្លាំងឡើងបាន។ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានផ្ដាំផ្ញើជាចុងក្រោយថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងអំពីការថែរក្សាបរិស្ថានស្អាត.បរិភោគស្អាតអនាម័យល្អ ពេលសម្រាកត្រូវដាក់មោងឲ្យកុមារឲ្យបានត្រឹមត្រូវ...
ឧត្តរមានជ័យ ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឲ្យ លោក ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២...