ភ្នំពេញ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បងប្អូនកម្មករចំនួន ៥០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលដែលកំពុងសម្រាកព្យាបាលមានសភាពល្អប្រសើរឡើងជារួម។ នេះ គឺជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ លោក ស៊ុន...
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ...
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ក្នុងចន្លោះម៉ោង៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ។ ក្រសួងការពារជាតិ បានអោយដឹងថា បើតាមព័ត៌មាន ដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦...
សៀមរាប៖ ប្រជាពលរដ្ឋ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួនជាង ៤ ០០០នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញ នៅគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញចំនួន ២កន្លែងនៅក្នុងខេត្តសៀមរាប តាមរយៈកម្មវិធីវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M) របស់សម្ដេចធិបតី។ គ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញនៅក្នុងខេត្តសៀមរាបចំនួន២ ដូចជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប(RPITSSR) និងវិទ្យាស្ថានពហុបច្ចេកទេសអង្គរ(NPIA) បានផ្ដល់ជូនការបណ្ដុះបណ្ដាលជំនាញចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ជាង ៤ ៣២១នាក់ និងចំនួន ២,១៣៦នាក់...
ខេត្តកណ្តាល៖ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ទទួលបន្ទុកប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវិហារសួគ៌ ខេត្តកណ្តាល។ ពិធីនេះ មានការចូលរួមពីតំណាងក្រុមការងារចុះមូលដ្ឋានឃុំវិហារសួគ៌ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណៈបក្សឃុំវិហារសួគ៌ ប្រធានសាខាគណបក្សភូមិ និងសមាជិកយុវជនគណបក្សឃុំ...
ភ្នំពេញ៖ ការសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយខ្ពស់ និងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និង សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបោះជំហានដ៏សំខាន់មួយទៀត និងមានតម្លៃជាយុទ្ធសាស្ត្រសម្រាប់កិច្ចការពារសន្តិសុខជាតិ សន្តិសុខសង្គម និងកិត្តិយសជាតិលើឆាកអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ប្រឆាំងការជួញដូរមនុស្ស ប្រឆាំងការឆបោកតាមប្រព័ន្ធឌីជីថល និងប្រឆាំងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនចូលមកកម្ពុជា។ លោក...
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះពិនិត្យរដ្ឋបាល និងឈានទៅឃាត់ខ្លួនមនុស្សចំនួន ១០នាក់ ក្នុងនោះមានម្ចាស់ទីតាំង ២នាក់ប្តីប្រពន្ធ ដែលរងការសង្ស័យថាបានបើកដៃ និងផ្តល់ទីតាំងលួចលាក់ឱ្យក្រុមក្មេងៗជាអនីតិជន ចូលមកទស្សនាវីដេអូអាសអាភាស និងរួមភេទ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌសែនសុខ និងមានការសម្របសម្រួលនីតិវិធីពីលោក លី...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនទាន់ខិតជិតដល់កិច្ចព្រមព្រៀងនៅឡើយទេ។ លោក Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា “ដំណើរការ ការទូត ដែលកំពុងដំណើរការ និងវត្តមានរបស់មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន នៅទីក្រុងតេអេរ៉ង់ មិនមានន័យថា យើងបានឈានដល់ចំណុចរបត់ ឬស្ថានភាពកំណត់នោះទេ” ខណៈដែលមេទ័ពប៉ាគីស្ថាន...
ភ្នំពេញ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុន អង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងកុំព្យូទ័រ តាមបណ្ណាល័យ ចំនួន ១៦០សាលារៀនក្នុងឱកាសអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា។ កម្មវិធីនេះមានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន មន្ទីរអប់រំខេត្តត្បូងឃ្មុំ អភិបាលរងស្រុកពញាក្រែក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឲ្យដឹងថា រហូតមកដល់វេលាម៉ោង៧យប់ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញរបស់ក្រសួងការងារ នៅបន្តវត្តមាននៅតាមមន្ទីរពេទ្យមានកម្មកររងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង។ លោក ស៊ុន មេសា បានថ្លែងថា៖ ”រហូតមកដល់ពេលនេះ មន្រ្តីជំនាញជាពិសេស...