ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះ ប្រជាពលរដ្ឋសមត្ថកិច្ច ដែលខិតខំទប់ស្កាត់ ធ្វើឲ្យបរាជ័យ នូវឧបាយកល ដ៏ពិសពុល របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលបាន ប្រមាថព្រះមហាក្សត្រ និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។...
បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីព័ត៌មាន នៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រ សប្ដាហ៍នេះ ចំពោះតួនាទី របស់លោក ក្នុងការត្រួតពិនិត្យ អ៊ីនធឺណេត ដ៏ទូលំទូលាយ គឺសំដៅដល់ការផ្តាច់ អ៊ីនធឺណេត ទូទាំងប្រទេសរយៈពេល៥ថ្ងៃ ដើម្បីជាមធ្យោបាយជួយទប់ស្កាត់ ការតវ៉ាប្រឆាំង តម្លៃប្រេងឡើងថ្លៃ នៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងរតនាគារ...
បរទេស៖ ក្រុមហ៊ុនកម្មវិធីសូហ្វវែ ខ្នាត់យក្សអាមេរិក Microsoft តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ ទើបបបានទទួល ការអនុញ្ញាត ពីរដ្ឋាភិបាលអាមេរិក ឲ្យលក់កម្មវិធី សូហ្វវែ ឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies ដែលជាប់បម្រាម មិនឲ្យធ្វើជំនួញ ជាមួយក្រុមហ៊ុន អាមេរិក អស់រយៈពេលជាច្រើនខែ។ ក្រុមហ៊ុន Microsoft បាននិយាយថា...
បរទេស: ប្រធានាធិបតីចិនលោកXi Jingping នៅថ្ងៃសុក្រទី២២ ខែវិច្ឆិកានេះ បានមានប្រសាសលើកឡើងមួយថា ទីក្រុងប៉េកាំង ពិតជាមានបំណងចង់ធ្វើការងារ ដើម្បីសម្រេចឲ្យបាន កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុងប៉េកាំង ក៏មិនដែលមានភាពខ្លាច រអារ ក្នុងការតស៊ូតបត គោលបំណងដើម្បី ការពារផលប្រយោជន៍ ផ្ទាល់ខ្លួនវិញនោះដែរ។ ថ្លែងទៅកាន់ គណៈប្រតិភូធុរកិច្ច របស់សហរដ្ឋអាមេរិក លោកXi...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវា អន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក...
សេអ៊ូល៖ ការបញ្ចប់នូវការរៀបចំ ដ៏សំខាន់មួយរវាង កូរ៉េខាងត្បូង និងជប៉ុន ស្តីពីការផ្លាស់ប្តូរព័ត៌មានយោធា គឺជិតផុតកំណត់ញិត មកដល់ថ្ងៃសុក្រនេះ ចំពេលមានព័ត៌មាននៃការរកឃើញដោយ មានការព្រួយបារម្ភអំពីផល វិបាករបស់វាដែលកំពុងកើនឡើង។ ការពិគ្រោះយោបល់ការទូតចុងក្រោយ ត្រូវបានគេធ្វើឡើង ដើម្បីបញ្ចៀសនូវអន្តរាយនៃកិច្ចព្រមព្រៀងសន្តិសុខ ទូទៅនៃព័ត៌មានព័ត៌មានយោធា (GSOMIA) មុនពេលផុតកំណត់របស់ខ្លួន ដែលបានគ្រោងធ្វើនៅម៉ោង ១២ ថ្ងៃសៅរ៍។ ទោះយ៉ាងណាក៏ដោយជាក់ស្តែងឱកាសហាក់ដូចជាទាប ដែលថាទីក្រុងសេអ៊ូល...
បរទេស៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិកលោក Mark Esper មុននេះ បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាល ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូងដោយចោទប្រកាន់ប្រទេស នេះថា បានធ្វើឱ្យអន្តរាយដល់ស្ថិរភាព ក្នុងតំបន់ និងបន្ថែមថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមាន យោធាជាប្រចាំនៅក្នុងតំបន់ នេះដើម្បីបង្ហាញពីភាពធ្ងន់ធ្ងរនៃការប្តេជ្ញាចិត្ត ទាំងនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បានអំពាវនាវឱ្យកូរ៉េខាងត្បូង និងជប៉ុន បង្ហាញភាពជាអ្នកដឹកនាំ និងដោះស្រាយភាពខុសគ្នារបស់ភាគីទាំងពីរ មុនការបញ្ចប់កិច្ចព្រមព្រៀង ដែលមានផែនការចែករំលែកកិច្ចព្រមព្រៀងយោធារវាងសម្ព័ន្ធមិត្តអាស៊ីទាំងពីរ។ កិច្ចព្រមព្រៀងសន្តិសុខព័ត៌មាន ទូទៅនៃយោធា ដែលនឹងត្រូវផុតកំណត់ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រនេះ ត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាវេទិកាគន្លឹះ សម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការកើនឡើងនៃយោធារបស់ចិន។ បានប្រាប់អ្នកយកព័ត៌មាននៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បញ្ចេញសារអបអរសាទរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោក លើកទី៤ បន្ទាប់ ពីកីឡាការិនីរូបនេះទទួលជ័យជម្នះ លើកកីឡាការិនីឡាវ Bivilak Thepphakan ដោយលទ្ធផល ៣៦-២២ពិន្ទុ។ សម្តេចតេជោ ហ៊ុន សែនបានបញ្ចេញសារលើបណ្តាញសង្គម facebookថា...
ក្នុងនាមជាដៃគូ សហពាណិជ្ជកម្មជាមួយក្លឹបបាល់ទាត់ លំដាប់ថ្នាក់ពិភពលោកនេះ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមណែនាំសមាសភាព កីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ដែលជាទូតសុឆន្ទៈ របស់វើក WURKZ គឺកីឡាករ Gabriel Jesus៖ ជាកីឡាករវ័យក្មេង បច្ចុប្បន្នមានអាយុ២២ឆ្នាំ។ ជាកីឡាករអាជីពលេងឱ្យក្លឹប Manchester City និងក៏ជាកីឡាករជម្រើសជាតិប្រេស៊ីលដ៏លេចធ្លោផងដែរ។ ចូលលេងដំបូងនៅក្លឹប Palmeiras ប្រទេសប្រេស៊ីល។ ជាប់ឈ្មោះជាកីឡាករចំណូលថ្មីល្អបំផុត...