ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននិងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះបានបញ្ជាក់ថា «អនុវត្តវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិ បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងមួយថា មានជនអនាមិកបានប្រើប្រាស់Profile និងឈ្មោះ ក្លែងបន្លំបណ្ដាញតេឡេក្រាម (Telegram) ជាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងរូបភាពឆបោក ។ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា បណ្តាញតេឡេក្រាម(Telegram) ពិតរបស់លោកអភិបាលរាជធានីភ្នំពេញ មានបង្ហាញលេខទូរសព្ទ 012...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវគាបស៊ីលុយ១០ម៉ឺនដុល្លារពីក្រុមហ៊ុនលក់ស្រា។
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមបាតុករស្លូវ៉ាគី និងប៉ូឡូញ បានចាប់ផ្តើមបន្ធូរបន្ថយភាពតានតឹងក្នុងការបិទផ្លូវនៅតាមព្រំដែនរបស់ពួកគេជាមួយអ៊ុយក្រែន ដែលបានធ្វើឱ្យស្ទះចរាចរណ៍ឆ្លងកាត់ព្រំដែន ។ ក្រុមសេវាឆ្មាំព្រំដែនរដ្ឋ ហៅកាត់ (SBGS) របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចរាចរណ៍រថយន្តដឹកទំនិញនៅតាមព្រំដែនជាមួយស្លូវ៉ាគី បានកើនឡើងជាបណ្តើរៗវិញហើយចាប់តាំងពីអ្នកដឹកជញ្ជូនស្លូវ៉ាគីបានឈប់បិទច្រកឆ្លងកាត់ Vysne Nemecke-Uzhhorod កាលពីល្ងាចថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ YOSHIDA Yoshihide អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន បានកោតសរសើរកម្ពុជា ចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ថា កម្ពុជា ធ្លាប់ជាប្រទេសទទួលកងកម្លាំងរក្សាសន្តិភាពមួកខៀវ របស់អង្គការសហប្រជាជាតិ (អ.ស.ប.) ប៉ុន្តែបច្ចុប្បន្ន បានបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ដើម្បីបំពេញបេសកម្មថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសនានា ។ ការលើកឡើងរបស់ភាគីជប៉ុនខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានីយឧតុនិយម និងស្ថានីយជលសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ។ សូមជម្រាបថា ស្ថានីយឧតុនិយម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ភាគីជប៉ុនថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យបណ្ឌិត Ishizawa...
នាយឧត្តមសេនីយ៍ ទៀ សីហា ៖ ស្ថានភាពតំបន់-ពិភពលោក កំពុងស្មុគស្មាញ កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឲ្យរួមគ្នា ពង្រឹងវិស័យការពារជាតិhttps://dap-news.com/?p=379435 កម្ពុជា-អាមេរិក សន្យាពង្រីកបន្ថែមទៀត កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកhttps://dap-news.com/?p=379432 សំពៀតឥណទាន របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កើនឡើង៤២៣លានដុល្លារ នៅត្រឹមឆ្នំា២០២៣https://dap-news.com/?p=379510 កូរ៉េខាងត្បូង បញ្ចេញយន្តហោះចម្បាំង...
ភ្នំពេញ ៖ ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាកំពុងស្ថិតនៅប្រទេសជប៉ុនជាទីកន្លែងដែលសម្តេចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនលើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមាន យ៉ាងច្រើនកុះកររបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន បានចេញមកទទួលស្វាគមន៍ដោយក្តីអំណរយ៉ាងក្រៃលែងចំពោះវត្តមានរបស់សម្តេច ដែលនេះគឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះរាជ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) ដែលទើបទទួលបាននូវការតែងតាំងថ្មី បានប្តេជ្ញាចិត្ត និងជាជំហរឥតងាករេ ដើម្បីរួមចំណែកកសាងលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងសភាធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរ បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលហៅកាត់ថា...