បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារនេះបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាកន្លែងដែលលោកគ្រោងនឹងជួបជាមួយសមភាគីអង់គ្លេស និងអ៊ុយក្រែន មុនពេលសន្និសីទមួយដែល ផ្តោតលើការជំរុញការគាំទ្រអន្តរជាតិសម្រាប់ការ ជួយអ៊ុយក្រែនឱ្យងើបឡើងវិញពីឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចក្រភពអង់គ្លេស និងអ៊ុយក្រែន កំពុងធ្វើជាសហម្ចាស់ផ្ទះសន្និសីទដែលប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាអ្នកអនុវត្តច្បាប់ ត្រូវដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនឆបោកអចលនទ្រព្យ ដោយកុំលើកលែងនិងបន្ទូរបន្ថយឲ្យសោះ ព្រោះបើពុំដូច្នេះទេ ជនទាំងនោះនឹងមិនរាងចាលឡើយ។ នេះជាការថ្លែងរបស់លោកក្នុងសិក្ខាសាលា ស្ដីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន” កាលពីថ្ងៃ១៧ មិថុនា ។ នាឱកាសនោះដែរលោកឧកញ៉ាក៏បានលើកជាសំណួរហាក់ងើយឆ្ងល់ដោយខ្លួនឯងថា...
ទូលព្រះបង្គំជាខ្ញុំ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា...
ទូលព្រះបង្គំជាខ្ញុំ កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកនិយោជិកទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។...
ទូលព្រះបង្គំជាខ្ញុំ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨...
បរទេស៖ ប្រទេសចិន កំពុងបញ្ជូនកប៉ាល់បន្ថែមទៀតទៅកាន់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម ហើយភាពញឹកញាប់ និងរយៈពេលនៃការធ្វើដំណើរទាំងនោះ ដែលបានកើនឡើងតាំងពីដើមខែឧសភា គឹកំពុងបង្កើនភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការលុកលុយជិតមួយខែ នៃកប៉ាល់ស្រាវជ្រាវក្រោមទឹក និងក្រុមនាវាដ៏ធំរបស់ខ្លួនមក នាវាចិនជាច្រើនទៀតកំពុងធ្វើដំណើរឆ្លងកាត់ទីតាំងរសើបនៅក្នុងដែនទឹកវៀតណាម។ EEZ របស់វៀតណាមលាតសន្ធឹងចម្ងាយ ២០០...
បរទេស ៖ ក្រសួងសន្តិសុខសាធារណៈបាននិយាយកាលពីថ្ងៃសុក្រថា ជនសង្ស័យជាង ៥០ នាក់ដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារទៅលើការិយាល័យគណៈកម្មាធិការប្រជាជនចំនួនពីរនៅក្នុងខេត្ត ដាក់ឡាក់ ត្រូវបានចាប់ខ្លួន ដែលភាគច្រើនជាមេក្លោង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងក្រសួងសន្តិសុខសាធារណៈវៀតណាម បាននិយាយថា ជនសង្ស័យភាគច្រើនជាយុវជន នៃជនជាតិភាគតិច ។ អ្នកតំណាងរូបនេះបានបន្ថែមថា...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ការតាំងទីលំនៅជិត ២០០ ត្រូវបានរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញទំនប់ Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាមួយនឹងចំនួនប្រជាជនសរុបចំនួន ១,៤លាននាក់ សហគមន៍ ដែលរងផលប៉ះពាល់មានទីតាំងនៅតំបន់ Kherson និង Mykolayiv ភាគខាងត្បូង និងតំបន់...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក ចាំបាច់ត្រូវធ្វើការជាមួយនឹងប្រទេសចិន ដើម្បីនាំយកទំនាក់ទំនងទ្វេភាគីបន្តិចម្តងៗទៅកាន់ផ្លូវ នៃកំណើនស្ថិរភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសិទកាសែត ប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការសង្ខេបរបស់មន្ត្រីអាមេរិក អំពីការធ្វើដំណើរនាពេលខាងមុខរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសចិន។...
បរទេស៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះចៅអធិរាជនី Masako បានយាងចាកចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសៅរ៍ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ចាប់តាំងពីការឡើងសោយរាជ្យរបស់ព្រះចៅអធិរាជនៅឆ្នាំ ២០១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការគង់នៅរបស់ព្រះចៅអធិរាជរហូតដល់ថ្ងៃសុក្រនៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមានការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីលោក Joko Widodo...