តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រសិនបើភាគីនានានៃផែនការសកម្មភាពចម្រុះ (JCPOA) ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មិនគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេ នោះអ៊ីរ៉ង់ នឹងបញ្ឈប់ការត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងពិធីសារបន្ថែមរបស់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ។ អ្នកនាំពាក្យ Saeed Khatibzadeh បានលើកឡើងថា“ ច្បាប់សកម្មភាពនៃយុទ្ធសាស្ត្រ (ដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម) របស់សភាគឺច្បាស់ណាស់ ប្រសិនបើភាគី JCPOA ខកខានមិនបានអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេ អ៊ីរ៉ង់គួរតែបញ្ឈប់ការត្រួតពិនិត្យ...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានបន្តស្នើសុំអោយបងប្អូនកែប្រែទម្លាប់ពីការដាំដុះ បែបកសិករធម្មតា ទៅធ្វើការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ...
ព្រុចសែល៖ លោក Stella Kyriakides ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ បានថ្លែងកាលពីថ្ងៃច័ន្ទថា កាលវិភាគថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន នឹងមិនមានការរំពឹងទុក ដែលមិនអាចទទួលយកបានពីសហគមន៍អ៊ឺរ៉ុប។ លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា“ កាលពីថ្ងៃសុក្រមុនក្រុមហ៊ុន AstraZeneca បានជូនដំណឹងទៅគណៈកម្មាធិការ និងរដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុបថា ខ្លួនមានចេតនាផ្គត់ផ្គង់ដូសតិចក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាងការយល់ព្រម និងប្រកាសកន្លងមក។ លោកស្រីបានសង្កត់ធ្ងន់ថា“...
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) បានប្រារព្ធឡើង យ៉ាងអធិកអធម នៅអគារពហុមុខងារព្រីនស៍ ហូល ឌីង គ្រុប នារសៀលថ្ងៃទី ២៥ខែមករា ឆ្នាំ២០២១។ ពិធីប្រារព្ធធ្វើឡើង ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជង្ហុកសំបុកមាន់ នៅលើផ្លូវលេខ១០៨ ដែល មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចរាល់ហើយនាពេលថ្មីៗនេះ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយឃើញរបាយការណ៍របស់ប្រជាពលរដ្ឋផ្ញើមកកាន់មន្ត្រីជំនាញតាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៥...
ភ្នំពេញ ៖ លោក សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សេវារដ្ឋបាល ក្នុងវិស័យសាធារណការ និងដឹក ជញ្ជូនផ្លូវគោកនៅរដ្ឋបាលរាជធានី-ខេត្ត កំពុងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាបណ្ដើរៗ ដើម្បីផ្ដល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងតម្លាភាព។ ក្នុងពិធីពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីបែបបទ...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយឃោសនា របស់កូរ៉េខាងជើងមួយ បានលើកឡើងអំពីការបោះឆ្នោតរបស់លោកចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកជាលើកដំបូងនៅចុងសប្តាហ៍នេះ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយ រដ្ឋផ្លូវការនៅតែប្រកាន់ខ្ជាប់នូវភាពស្ងប់ស្ងាត់លើរដ្ឋបាលថ្មីរបស់លោក។ គេហទំព័រកូរ៉េខាងជើង នៅថ្ងៃនេះជាគេហទំព័រមួយក្នុងចំនោមគេហទំព័រឃោសនារបស់កូរ៉េខាងជើង បានធ្វើការចុះផ្សាយពីលោក បៃដិន កាលពីថ្ងៃសៅរ៍ដោយដកស្រង់របាយការណ៍ពីកាសែត Jaju Sibo ដែលជាប្រព័ន្ធផ្សព្វផ្សាយបង្រួបបង្រួមតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ដោយយោងទៅលើការបះបោរនៅវិមានកាពីតូល នៅថ្ងៃដែលសភាអាមេរិក ត្រូវបានកំណត់ ដើម្បីបញ្ជាក់ពីជ័យជំនះរបស់លោក ចូ...
តូក្យូ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Nobuo Kishi និងសមភាគីអាមេរិកដែលទើបតែងតាំងថ្មីលោក Lloyd Austin បានព្រមព្រៀងកាលពីថ្ងៃអាទិត្យថា ប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមសន្ធិសញ្ញាសន្តិសុខរបស់សម្ព័ន្ធមិត្តទាំង ២ ដោយផ្តល់ការធានាដល់ជប៉ុនថា ជំហររបស់អាមេរិកលើប្រជុំកោះ ដែលទាមទារដោយចិន និងជប៉ុន នៅតែស្ថិតក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន។ ថ្លែងតាមទូរស័ព្ទលោក Nobuo Kishi និងលោក...
សម្រាប់ការផ្តើមនៅឆ្នាំ 2021 រឿងដំបូងដែល Socialyse ភ្នំពេញដែលជាក្រុមហ៊ុនឌីជីថលឈានមុខ នៅកម្ពុជាបានធ្វើ គឺមើលឡើងវិញនូវការអនុវត្តពេលអតីតកាល ជាពិសេសជាមួយនឹងនិន្នាការ និងការផ្លាស់ប្តូរនានានៅជុំវិញពិភពលោក ដើម្បីស្វែងរកភាពដែលអាចអនុវត្តបាននៅក្នុងទីផ្សាររបស់យើង។ ពួកគាត់ទទួលយកគ្រប់សំណួរពីអតិថិជន និងដៃគូសហការ ហើយបានធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅ រួចផ្ទៀងផ្ទាត់ពីប្រភពផ្សេងៗក្នុងស្រុក និងទូទាំងសកលលោក ហើយផ្តួចផ្តើមជាការសិក្សាដ៏សំខាន់មួយទាក់ទងនឹង ”និន្នាការឌីជីថលក្នុងប្រទេសកម្ពុជា និងពិភពលោក”។ ការសិក្សាបង្ហាញឲ្យឃើញថាអតិថិជន និងដៃគូសហការនឹងបង្កើនការធ្វើផែនការឌីជីថលឲ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងឆ្នាំ 2021។ លោក...
ភ្នំពេញ៖លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តស្នើសុំដល់មន្ទីកសិកម្មខេត្ត បន្តជួយរៀបចំបច្ចេកទេស ឬបើកវគ្គសិក្សាជូន ដល់បងប្អូនសហគមន៍ ក៏ដូចជា ជួយផ្តល់ព័ត៌មានទីផ្សារ ទៅកាន់បងប្អូនអោយបានជាអតិបរមា។ លោក កៅ ថាច បានឡើងក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល និងលើកទឹកចិត្តប្រជាកសិករធ្វើការពង្រឹង និងពង្រីកការដាំដុះបន្លែ...