ភ្នំពេញ៖ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានមានបានវាយតម្លៃ និងមើលឃើញថា ទុក្ខលំបាករបស់កម្មករនិយោជិតជាច្រើនត្រូវបានកាត់បន្ថយក្រោយពេលមានជំនួបជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ខណៈដែលជំនួបនេះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនកម្មករនិយោជិតនៅទូទាំងប្រទេស។ លោកសួង ហួតមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣ថា ការចុះជួបរបស់សម្តេចនេះដូចសម្តេចលោកបានបញ្ជាក់ជាច្រើនដងហើយថា គឺដើម្បីចុះពិនិត្យនិងតាមដានអំពីការវិវត្តនៃសុខទុក្ខរបស់បងប្អូនកម្មករ និយោជិត និងដើម្បីរកឱ្យឃើញបញ្ហាហើយអាចដោះស្រាយទាន់ពេលវេលាជូនបងប្អូនកម្មករនិយោជិតរបស់យើង។ លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានលើកឡើងនូវ អត្ថប្រយោជន៍មួយចំនួនដែលកម្មករទទួលបានតាមរយៈជំនួបនេះមាន៖ -ការដំឡើងប្រាក់ឈ្នួលអប្បបរិមាជារៀងរាល់ឆ្នាំតាមរយៈការបង្កើតគណកម្មាធិការជាតិ ប្រាក់ឈ្នួល – ការបើកប្រាក់ខែចំនួន...
ភ្នំពេញ៖ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានកោតសរសើរដល់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ ទើបតែបង្កើតឡើង តូចប៉ុន្តែខ្លឹមដោយសារសមាគមបណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីធំៗកន្លងមក ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ។ ការកោតសរសើរបស់ កិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីគឺ ធ្វើឡើង ក្នុងជំនូបមួយដែលដឹកនាំ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងបរិការណ៍ នៃសុខសន្ដិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាលតែងតែងគិតគូរយ៉ាងមធ្យ័ត អំពីសុខមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។...
ភ្នំពេញ ៖ បន្ទាប់ពីជជែងពិភាក្សាគ្នារួចសមាជិករដ្ឋសភាបានលើកដៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ។ សេចព្រាងទាំងពីរនេះ អនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១២ មិថុនាដោយមានវត្តមានសមាជិកសមាជិការចំនួន ៩៩រូប។ សេចក្តីព្រាងច្បាប់ទាំងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន...
ភ្នំពេញ ៖ ដើម្បីពន្លឿននៃការដោះស្រាយ ជូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែង និងដីឡូត៍ពីក្រុមហ៊ុនបុរី វីអាយភី ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ឈានទៅដល់ការឯកភាពគ្នាបញ្ចប់រឿង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក ឃ្លាំង ហួត និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បើកកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត...
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅការចោទប្រកាន់របស់សហព័ន្ធ ប្រឆាំងនឹងលោកថា “គួរឱ្យអស់សំណើច” និង “គ្មានមូលដ្ឋាន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ុនហួ។ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៧ ដោយចោទប្រកាន់ថា លោកបានរក្សាទុកឯកសារ ដែលបានចាត់ថ្នាក់នៅរដ្ឋ...
ភ្នំពេញ ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេប នៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គម ដូចជា Facebook Tik Tok និង Telegram ជាដើម ហើយការផ្សព្វផ្សាយលក់នេះមានផ្សារភ្ជាប់ជាមួយបង្ហោះជារូបភាព ឬវីដេអូ ទាក់ទាញឱ្យមានការប្រើប្រាស់ជាពិសេសក្នុងចំណោមយុវជន និងកុមារ។ គិតត្រឹម ខែមិថុនា ការកើនឡើងលក់ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក...
បរទេស៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃអាទិត្យថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ចំណុចកណ្តាលរបស់ច្រកសមុទ្រតៃវ៉ាន់។ ច្រកសមុទ្រនេះត្រូវបានគេមើលជាទូទៅថា ជាព្រំដែនមិនផ្លូវការរវាងកោះតៃវ៉ាន់ និងចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិកោះតៃវ៉ាន់ថា កប៉ាល់ចិនចំនួន៤គ្រឿង ក៏បានធ្វើការល្បាតប្រយុទ្ធកាលពីថ្ងៃអាទិត្យផងដែរ។ កោះតៃវ៉ាន់បានដាក់ពង្រាយយន្តហោះ និងកប៉ាល់របស់ខ្លួនជាការឆ្លើយតបនឹងទង្វើរបស់ចិន។ នេះជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដែលចិន បានបង្កើនសកម្មភាពយោធាជុំវិញកោះតៃវ៉ាន់ ដោយកាលពីថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បានរាយការណ៍ថា យន្តហោះយោធាចិន ៣៧...
ភ្នំពេញ – កាលពីថ្ងៃទី ៩ ខែមិថុនា វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន។ វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤...
ចិន រឹតបន្តឹងសន្តិសុខ នៅខួបលើកទី៣៤ នៃការបង្ក្រាបដោយយោធា លើការតវ៉ានៅទីលានធានអានមេនhttps://dap-news.com/?p=337466 ក្រោយជំពប់ជើងដួលលើវេទិកា, អតីតវេជ្ជបណ្ឌិតប្រចាំនៅសេតវិមានថា លោក Joe Biden មិនសមដឹកនាំប្រទេសទៀតឡើយhttps://dap-news.com/?p=337494 ប្រទេសអាស៊ីប៉ាស៊ីហ្វិក ភាគច្រើន មិនស្វាគមន៍ការពង្រីករបស់ណាតូនោះទេhttps://dap-news.com/?p=337626 Update៖ បំផ្ទុះបាក់ទំនប់វារី អគ្គិសនីសល់ពីសម័យសូវៀត នៅភាគខាងត្បូងអ៊ុយក្រែន បង្កជាគ្រោះទឹកជំនន់នៅតំបន់ សមរភូមិមុខ កំពុងមានសង្គ្រាមhttps://dap-news.com/?p=337748 អតីតនាយករដ្ឋមន្រ្តីថៃ...