ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាងអណះអំណាងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរុងរឿងល្បីល្បាញររបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះ។ សេចក្ដីប្រកាសបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារប្រវត្តិសាស្រ្តនូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសារនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចទទួលយកហើយប្រសិទ្ធនាមថា ព្រែកជីកហ្វូណនតេជោ។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផលរួចរាល់ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនចង់ធ្វើបច្ចុប្បន្នភាពដំណើរការផ្ទៃក្នុងសម្រាប់ការលក់យោធាបរទេសដែលមានតម្លៃរាប់សិបពាន់លានដែលខ្លួនគ្រប់គ្រងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនល្បឿនការអនុម័ត “សម្រាប់យុគសម័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” ។ សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងនៅគ្រាដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីដំណើរការនៃការទទួលបានសព្វាវុធនៅក្នុងដៃរបស់សម្ព័ន្ធមិត្តអាមេរិកមានភាពយឺតយ៉ាវពេក ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីរុស្ស៊ី និងចិន ។ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងឯកសារការពិតថា “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានក្តីបារម្ភក្នុងប្រទេសនេះ ជុំវិញការរំខានដល់ការនាំចេញទៅកាន់ប្រទេសជិតខាង ។ លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃពុធថា ការឆ្លងត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានជាបណ្តោះអាសន្នដល់ការនាំចេញទាំងជ្រូករស់ និងសាច់ជ្រូកដែលទើបតែសម្លាប់ថ្មីៗ ។ លោក Limpo...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា មេដឹកនាំក្រុម G7 កំពុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃអាទិត្យ ។ លោក Oleksiy Danilov មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា “វត្តមានរបស់លោកប្រធានាធិបតីរបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់...
In the recent Huawei Asia Pacific Partners Congress,Simon Zou, Vice President of Huawei EBG Global Public Sector, shed light on Huawei’s expanding...
ក្នុងនាមជាក្រុមហ៊ុនអាហារឈានមុខគេមួយ ដែលមានអ្នកប្រើប្រាស់ជាង 900 លាននាក់នៅទូទាំងពិភពលោក ដាណន់ មានទំនួលខុសត្រូវក្នុងការលើកកម្ពស់អាហារូបត្ថម្ភកុមារដែលសម្បូរសារធាតុចិញ្ចឹម។ ល្អដល់ការទ្រទ្រង់ ការលូតលាស់របស់កុមារ។ Dumex SuperGold Kid ដែលជាម៉ាកយីហោ អាហារូបត្ថម្ភកុមារឈានមុខគេមួយក្នុងចំណោមម៉ាកយីហោផ្សេងទៀត បានចាប់ដៃគូជាផ្លូវការជាមួយកម្មវិធីកម្សាន្តដ៏ពេញនិយមលំដាប់ពិភពលោក Cambodian Idol Junior តាមរយៈការឧបត្ថម្ភផ្តាច់មុខសម្រាប់រដូវកាលទី ២ នេះ។ ការឧបត្ថម្ភកម្មវិធីនេះ គឺជាការផ្តោតសំខាន់របស់...
សមាគមមីក្រូហិរញ្ញវត្ថុ ស្នើបញ្ឈប់យកប្រធានបទមន្រ្តីឥណទាន ឬCO បង្កើតជារឿងកំប្លែង នាំឱ្យប៉ះពាល់វិស័យហិរញ្ញវត្ថុhttps://dap-news.com/national/2023/05/18/333103/ ត្រីមាសទី១ សមត្ថកិច្ចសង្គ្រោះជនរងគ្រោះ ១០នាក់ និងឃាត់ខ្លួន ១៣នាក់ ក្នុងបទល្មើសជួញដូរមនុស្សhttps://dap-news.com/national/2023/05/18/333091/ នាយករដ្ឋមន្ដ្រីកម្ពុជា៖ បើពិភពលោកកាត់ បន្ថយចំណាយលើ យោធាត្រឹម៥០% យកមកជួយវិស័យសុខាភិបាល គឺជាការល្អhttps://dap-news.com/national/2023/05/18/333062/ ព្រឹត្តិការណ៍ស៊ីហ្គេម! សម្ដេចតេជោ អះអាងថា លុយចាយអស់ តែកេរ្ដិ៍ឈ្មោះ...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយសមាគម និងស្ថាប័នរដ្ឋ ក៏ដូចជាឯកជនជាច្រើន ដើម្បីរៀបចំវេទិកា និងពិព័រណ៍ប្រចាំឆ្នាំស្តីអំពី ““ការជំរុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣”” ដែលនឹងប្រារព្ធឡើងនៅ ថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ និង ថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ព្រឹក...