បរទេស៖យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសស្លូវ៉ាគីលោក Jaroslav Nad កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាយន្តហោះចម្បាំង សល់ពីសម័យសូវៀត MiG-29 មួយចំនួនដែលជាកម្មសិទ្ធរបស់ប្រទេសស្លវ៉ាគីទំ និងជាត្រូវបានបំផ្លាញដោយចេតនាពីសំណាក់ ក្រុមអ្នកវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យពួកគេកាលពីពេលចុងក្រោយនេះ។ ការបំផ្លាញម៉ាស៊ីនដោយក្រុមវិស្វកម្មរុស្សីអាចធ្វើឡើងនៅចន្លោះ ពេលដែលពួកគេធ្វើការឲ្យកងកម្លាំងយោធាស្លូវ៉ាគីមុនពេលដែលយន្តហោះចម្បាំងទាំងនោះត្រូវបានប្រគល់ទៅឲ្យប្រទេសអ៊ុយក្រែន តាមការសន្យារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល។ គួរឲ្យដឹងដែរថាស្លូវ៉ាគីបានដាក់ឲ្យយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងចូលនិវត្តកាលពីរដូវក្តៅកន្លងមកហើយពួកវាភាគច្រើនមិនបានទាន់បំពេញប្រតិបត្តិការណាមួយនៅឡើយ ប៉ុន្តែក្រោយការប្រកាសយន្តហោះចម្បាំងចំនួន១០គ្រឿងឲ្យអ៊ុយក្រែនបែរជាមានយន្តហោះខ្លះ មិនអាចហោះហើរបានឬត្រូវបានបំផ្លាញម៉ាស៊ីនពីខាងក្នុង។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាយន្តហោះចម្បាំង ដែលមិនអាចហោះហើរបានទាំងនោះ ទំនងជាត្រូវបានបំផ្លាញដោយវិស្វកររុស្សីដែលធ្លាប់បានធ្វើការឲ្យកងកម្លាំងស្លូវ៉ាគីមុនពេល នៃការប្រគល់យន្តហោះឲ្យអ៊ុយក្រែនតាំងតែពីឆ្នាំកន្លងទៅមកម្ល៉េះ៕...
បរទេស៖ក្ រុមគណៈប្រតិភូរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងគណៈប្រតិភូរបស់ប្រទេសអូម៉ង់បានធ្វើដំណើរ មកដល់រដ្ឋធានី Sanaa ប្រទេសយេមែនហើយកាលពី ថ្ងៃចុងសប្តាហ៍កន្លងមកនេះដើម្បីអាចចូលរួមកិច្ចប្រជុំ ដើម្បីបង្កើតបទឈប់បាញ់ដែលនឹងឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅក្នុងប្រទេសនេះដែលកើតឡើងតាំងតែឆ្នាំ២០១៤នោះមកបាន។ ការធ្វើសង្គ្រាមដែលដំបូងឡើយគឺធ្វើឡើងរវាងរដ្ឋាភិបាល យេមែន ដែលមានការគាំទ្រពីក្រោយដោយអារ៉ាប៊ីសាអូឌីតជាមួយនឹងក្រុមសកម្មប្រយុទ្ធ Houthi ដែលភាគីទាំងពីរតែងតែបានព្យាយាមក្នុងការទាមទារ ធ្វើជាអ្នកដឹកនាំប្រទេសយេមែនដូចគ្នាហើយក្រោយមក ក៏មានការចូលរួមដោយភាគីសម្ព័ន្ធមិត្ត ជាច្រើនផ្សេងទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ប្រេសិតពិសេសទាំងអារ៉ាប៊ីសាអូឌីតនិងអូម៉ង់ បានធ្វើដំណើរមកដល់រដ្ឋធានី...
ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានបង្កើតភាពជា ដៃគូដ៏មានតម្លៃជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា ដោយផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលអាចចូល ប្រើបាន និងតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់នៅលើកម្មវិធីទូរស័ព្ទរបស់ពួកគេ រួមមានទាំងទីផ្សារហ្គេមកំសាន្ត ដែលកំពុងរីកចម្រើន និង ពេញនិយមជាច្រើន ។ តាមរយៈភាពជាដៃគូ អតិថិជនរបស់ធនាគារ វីង...
ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានជាតិអង្គរវត្តនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរនិងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរនិងជួបជុំគ្រួសារខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។ ពិធីបើកកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះត្រូវបានប្រារពឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា...
ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។ ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទះរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យបវរមហាប្រសើរជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាស ព្រះមហាក្សត្រប្រោសព្រះរាជទាន គោរមងារ ជា សម្តេចកិត្តិសង្គហបណ្ឌិត។ សូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក...
ដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ខ្មែរយើង ជាពិសេសដើម្បីបង្កលក្ខណៈសប្បាយរីករាយ អំណឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី៧ និងទី៨ ខែមេសា ឆ្នាំ២០២៣ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ “សង្រ្កាន្តសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ៖ ដោយមានការលើកទឹកចិត្តចំពោះកងពលតូចដឹកជញ្ជូនលេខ៩៩ ពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ចំពោះកងទ័ព នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ លោក ស៊ូម សារឿន ប្រធានសមាគមន៍រាជសីហ៍ បានដឹកនាំសមាជិក សមាជិកទាំងក្នុង និងក្រៅប្រទេស ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ...
ភ្នំពេញ ៖ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រកម្ពុជានៅថ្ងៃ៨ មេសានេះបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារលោកស្រី ម៉ែន សំអន ជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៕
នៅថ្ងៃទី ៧ ខែមេសា នេះ ក្រុមហ៊ុន Cambojob បានរៀបចំកម្មវិធីពិព័រណ៍ការងារនៅ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា (តិចណូ) ដែល មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិស្សនិស្សិត និងមហាជនជាច្រើន ចូលរួមលេងហ្គេមសប្បាយយករង្វាន់ ជាពិសេសស្វែងរកឱកាសការងារតែម្ដង។ កម្មវិធីពិព័រណ៍ការងារលើកទី៣នេះ ប្រពឹត្តិទៅចំនួន ២ ថ្ងៃគឺនៅថ្ងៃទី ៧ នេះ និងថ្ងៃទី៨...