ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាចំពោះចំណង ជើងខ្សែភាពយន្ត«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ច្បាស់ជាមានការវាយប្រហារពីក្រុមប្រឆាំង មួយចំនួនជាមិនខាន។ សម្តេចតេជោហ៊ុន សែនបានថ្លែងក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះ ចន្ទពេញបូរណ៌មី» នារ សៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០២៣យ៉ាងដូច្នេះថា៖«ទាក់ទងនិងចំណង ជើងច្បាស់ជាមានការវាយប្រហារ ក៏ប៉ុន្តែខ្ញុំចង់ផ្ញើរសារជូនទុកមុនឲ្យហើយព្រោះគ្រាន់ តែរឿង ច្បាប់ផ្តើមថតមានការប្រមាថ ប៉ុន្តែខ្ញុំចង់ប្រាប់អស់លោកអ្នក បើសិនកូនខ្ញុំកើតចំថ្ងៃត្រង់នោះគេ និងដាក់ចំណងជើងថាកូនប្រុសកើតក្រោមពន្លឺព្រះសូរិយាហើយ គេមិនដាក់កូនប្រុសកើត ក្រោមពន្លឺព្រះចន្ទទេ»។ សម្តេចតេជោបានបន្ត”ថាអីញ្ចឹងទេសូមអ្នកទាំងឡាយកុំឆ្ងល់ពេក អំពីពាក្យក្រោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទឹកភ្នែករបស់សម្ដេច ស្រក់ពិតមែន តែអ្នកកុំសង្ឃឹមសម្ដេច ផ្ដល់ការយោគយល់ឲ្យអ្នកដែលមកបំផ្លាញសន្ដិភាពរបស់កម្ពុជា។ នាឱកាសអញ្ជើញ សម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នារសៀលថ្ងៃទី១៣ ខែមីនា...
ដាម៉ាស់៖ អ្នកជំនាញខាងនយោបាយស៊ីរីបានឲ្យដឹងថា ប្រទេសចិន បានដើរតួនាទីជាប្រវត្តិសាស្ត្រនៅមជ្ឈិមបូព៌ា បន្ទាប់ពីទទួលបានជោគជ័យក្នុងកិច្ចព្រមព្រៀងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដោយបញ្ចប់ការប្រេះឆាអស់រយៈពេលជាច្រើនឆ្នាំរវាងប្រទេសទាំងពីរ។ អ្នកជំនាញបានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងបែបនេះអាចឆ្លុះបញ្ចាំងជាវិជ្ជមានលើវិបត្តិក្នុងតំបន់ស្ទើរតែទាំងអស់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដូចដែលបានប្រកាសដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងដែលរួមមានកិច្ចព្រមព្រៀងដើម្បីបន្តទំនាក់ទំនងការទូត និងបើកស្ថានទូត និងបេសកកម្មឡើងវិញក្នុងរយៈពេលពីរខែ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងប៉េកាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែមីនា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទាំងអារ៉ាប៊ីសាអូឌីត...
ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាតំណាងដ៏ខ្ពងខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ខែមីនា២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងក្រុងពលីសុំរុះរើ នឹងជួសជុលទាំងស្រុង ព្រះរាជដំណាក់តូចក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន នៃទូរទស្សន៍ជាតិកម្ពុជា ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវសៀវភៅប្រវត្តិសាស្ត្រកម្ពុជា ដោយមិនអាចទម្លាយបាននៅពេលនេះបានទេ ដោយរង់ចាំរយៈពេល ១០ឆ្នាំខាងមុខទៀត ទើបនឹងអនុញ្ញាតឲ្យចេញផ្សាយជាសាធារណៈ ព្រោះមានអាថ៌កំបាំងច្រើន។សៀវភៅប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ដែលគម្របសៀវភៅមានរូបភាពសម្តេចនោះ ត្រូវបានសម្តេចលើកយកមកបង្ហាញ ក្នុងពិធីសម្ពោធភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។ សម្ដេចតេជោបានថ្លែងថា សៀវភៅប្រវត្តិសាស្ត្រកម្ពុជានេះ...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រលប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមុខច្រាលចោល នូវការអំពាវនាវ របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានបង្ហោះសារ ក្នុងចេតនាញុះញង់បំបែកបំបាក់ជាតិ។ ការចេញមុខច្រានចោលនេះធ្វើឡើងបន្ទាប់ពី ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី បានធ្វើការបង្ហោះសារថា ក្នុងន័យញុះញង់ថា...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយដ៏ធំមួយទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន គឺជាការសងសឹកចំពោះការវាយប្រហារភេរវកម្មរបស់ទីក្រុងគៀវ មកលើតំបន់ព្រំដែន Bryansk កាលពីដើមខែនេះ ដោយក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការវាយប្រហារនេះពាក់ព័ន្ធនឹង “អាវុធរយៈចម្ងាយឆ្ងាយ ផ្លូវអាកាស សមុទ្រ និងដីគោក...
បរទេស៖ កាសែត Nikkei របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលចិនថា អង្គការ think tank (ផ្តល់គំនិត) របស់ចិនដែលជិតស្និទ្ធនឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែននឹងបញ្ចប់នៅមុនរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ ។ ប្រព័ន្ធផ្សព្វផ្សាយបានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកការវាយតម្លៃនេះថាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីព្យាយាមទទួលយកតួនាទីជាអ្នកសម្រុះសម្រួលក្នុងការប្រឈមមុខមុននឹងបញ្ចប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយតម្លៃនេះត្រូវបានចេញដោយ Academy...
ប៉េកាំង៖ មេដឹកនាំកំពូលចិនលោក ស៊ី ជីនពីង ត្រូវបានជ្រើសរើសសម្រាប់អាណត្តិទីបីរយៈពេលប្រាំឆ្នាំជាប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ លោក ស៊ី ជីនពីង បានទទួលសម្លេងជាឯកច្ឆ័ន្ទចំនួន ២៩៥២សំឡេងនៅថ្ងៃសុក្រនេះ ពីសភាប្រជាជនចិន ដែលសមាជិករបស់ពួកគេត្រូវបានតែងតាំងដោយបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច។ លោក ស៊ី ជីនពីង ដែលមានអាយុ ៦៩ឆ្នាំដែលបានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ បានចាប់ផ្តើមអាណត្តិ...
បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់មួយរូបបាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងធ្វើការកែលម្អកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ដោយសន្យាថានឹងពង្រឹងឃ្លាំងអាវុធរបស់អាមេរិកនៅលើដី លើអាកាស និងនៅសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសកម្មភាព “ទុច្ចរិត” របស់កូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅចំពោះមុខគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍ ឧត្តមសេនីយ៍ Anthony Cotton របស់កងទ័ពអាកាសបាននិយាយអំពីតម្រូវការក្នុងការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេស ដើម្បីឆ្លើយតបនឹង “បញ្ហាប្រឈម”...