កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ថាមានករណីអំពើហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ កើតឡើង នៅចំណុច ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុដើម្បីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស។ រហូតមកដល់ ថ្ងៃទី០៩...
ជនសង្ស័យឈ្មោះ ទេព បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិតាកេរ្ត៍ថ្មី សង្កាត់កំបូល ខណ្ឌកំបូល ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ឃាត់ខ្លួន កាលពីវេលាម៉ោង១៨:១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅចំណុចផ្លូវបេតុង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់សភាតំណាងប្រជាជនចិនថា មិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា។ សម្តេចតេជោ ហ៊ុន សែន លេីកឡេីងបែបនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថាក្នុងជំនួបនោះ លោក លី ជានស៊ូ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាសេនាធិការ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកនូវស្រូវពូជលើកទី២ ជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ ជិត១ពាន់គ្រួសារ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ពិធីចែកស្រូវពូជលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ...
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកពីបំណងរបស់សម្ដេច ក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ច ទី ៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង ៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្រប់ដណ្ដប់លើខេត្តនៅនិរតីទិសនៅកម្ពុជា...
ភ្នំពេញ ៖ បើតាមលោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ដែលបានទទួលរបាយការណ៍ពី ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី គិតត្រឹមថ្ងៃ១០ កុម្ភៈនេះ គឺពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅតួកគីនោះទេ។ លោកបន្តថា តាមការស្រាវជ្រាវនិង សម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន២រូបដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ស្វាគមន៍ចំពោះឆន្ទៈរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនេះ។ អ្នកនាំពាក្យចិនលោកស្រី Shu Jueting បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលផ្តល់យោបល់លើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលលោកស្រី Yellen បានឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកស្រីនៅតែសង្ឃឹមថា នឹងទៅលេងប្រទេសចិន។ លោកស្រី Shu បានលើកឡើងថា វាមានសារៈសំខាន់ខ្លាំងណាស់ដែលភាគីទាំងពីររក្សាទំនាក់ទំនងធម្មតា ដោយកត់សម្គាល់ថា ឧបនាយករដ្ឋមន្ត្រីចិនលោក...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមជួយសង្គ្រោះបានបន្តទុកចោលនូវកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកអ្នកនៅរស់បន្ថែមទៀតដែលជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានដួលរលំ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទោះបីជាក្តីសង្ឃឹមតិចតួចក្តី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំចំនួន២លើកបានវាយប្រហារទីក្រុងរបស់ប្រទេសតួកគី កាលពីថ្ងៃទី៤កន្លងមកនេះ ។ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏បំផ្លិចបំផ្លាញបានកើនឡើងដល់១៧.១៣៤នាក់នៅទីក្រុងរបស់តួកគី ដោយមានអ្នករងរបួសចំនួន៧១.៨០៦នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ ប្រទេសតួកគី ហៅកាត់ថា (AFAD) បានឲ្យដឹងដូច្នេះ ។ ចំនួនអ្នកស្លាប់ និងរបួស...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយស សមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផល ក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន...