ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មានទូកចំនួន១គ្រឿងបានលិចចូលក្នុងបឹងមួយដែលស្ថិតនៅខេត្ត Sindh ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃចន្ទ បណ្តាលឲ្យស្លាប់ មនុស្សតិចបំផុត១១នាក់ ។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស១៣នាក់ក្នុង១គ្រួសារបានជួលទូកមួយគ្រឿងដើម្បីជិះនៅឯបឹង Keenjhar ក្នុងស្រុក Thatta នៅខេត្ត Sindh ប៉ុន្តែដោយសារទូកមិនមានលំនឹង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ ការចូលប្រើបន្ទះឈីបកុំព្យួទ័រ ដ៏សំខាន់របស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យប៉ះពាល់ដល់ ម្ចាស់ជើងឯកបច្ចេកវិទ្យាចិនមួយនេះយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រកាស ដាក់ទណ្ឌកម្មថ្មីៗដែលដាក់កម្រិតលើក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិកបរទេសណាមួយ ពីការលក់បន្ទះឈីប ដែលបានអភិវឌ្ឍ ឬផលិតដោយប្រើសូហ្វវែរ ឬបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយមិនមានការ អនុញ្ញាតឱ្យធ្វើដូច្នេះឡើយ។...
ភ្នំពេញ ៖ បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានស្រ្តីជនជាតិវៀតណាម និងកូនប្រុសអាយុ បានលួចចេញ ពីការធ្វេីចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេច ខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង។ លោកស្រីបញ្ជាក់ តាមតេឡេក្រាម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ថា “មានករណី ជនជាតិវៀតណាម ដែលជាស្ត្រីអាយុ...
គណៈបក្សកុម្មុយនិស្តចិន ប្រកាន់ភ្ជាប់ បេសកកម្មបឋមចិត្ត
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
ភ្នំពេញ៖ មួយរយៈកាលចុងក្រោយនេះ មានជនក្រុម បានចាប់ផ្តើមពុះឡូតិ៍ដីចំការ ដែលមិនមានបណ្ណកម្មសិទ្ធ នៅខេត្តខេត្តមួយចំនួន ដោយប្រើភ្នាក់ងារលក់ និងផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និងតម្រូវឱ្យអ្នកទិញ បង់រំលស់ក្នុងតម្លៃថោកៗ ហេីយសន្យាថា នឹងមានប្លង់រឹង រឺប័ណ្ណកម្មសិទ្ធ ពេលបង់ប្រាក់គ្រប់ចំនួន ក្នុងរយ:ពេល ២ រឺ ៣ ឆ្នាំ។ អ្នកជំនាញវិស័យអចលនទ្រព្យមួយរូប បានលើកឡើងថា មួយរយៈនេះ ឃើញថា មានជនខិលខូច តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប្រកាសលក់ដីឡូតិ៍ចំការថោកៗ បើទោះជាមិនទាន់មានបណ្ណកម្មសិទ្ធិនោះទេ ជាក់ស្តែងជួនកាលកក់លុយពីប្រជាជន ក្នុងចំនួនតិចតួច ហើយគ្រាន់តែបង្ហាញលិខិតទទួលស្គាល់ត្រឹមភូមិ...
បរទេស៖ មន្ត្រីរដ្ឋាភិបាល មួយរូបបាននិយាយប្រាប់ថា មនុស្សមានចំនួនតិចបំផុត១៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារ ទៅលើសណ្ឋាគារដ៏មានប្រជាប្រិយភាពមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ លោក Ismael Mukhtaar Omar ជាមន្ត្រីនាំពាក្យក្រសួងព័ត៌មាន របស់ប្រទេសសូម៉ាលី បាននិយាយប្រាប់ថា ការឡោមព័ទ្ធដ៏សាហាវនៅសណ្ឋាគារ Elite ក្នុងទីក្រុង Mogadishu ប្រព្រឹត្តទៅអស់រយៈពេល៤ម៉ោង នៅមុនពេលពួកសកម្មប្រយុទ្ធ៥នាក់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ថា មជ្ឈមណ្ឌលឆ្លើយតបទៅនឹងជំងឺរបស់ប្រទេសរុស្ស៊ី បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤.៨៩២នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៩២៧.៧៤៥នាក់ ។ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ថ្មីចំនួន...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍មកថា កាលពីថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១.៥៧៦នាក់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន៧០៩នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីឆ្លងជំងឺបានកើនឡើងដល់៣.៣១៧.០៩៦នាក់ និងមានអ្នកស្លាប់សរុបកើនដល់១០៧.២៣២នាក់ ។ ប្រេស៊ីល ជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយជំងឺខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសនៅអាមេរិកឡាទីន ។ ក្រុងសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនជាងគេបំផុតនៅក្នុងប្រទេសនេះ ជាកន្លែងដែលផ្ទុះជំងឺខ្លំាងក្លាជាងគេ...