ហ្សឺណែវ៖ សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរិះគន់គោលនយោបាយ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុង ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១៥ របស់សហរដ្ឋអាមេរិក។ ប្រទេសចិន សហភាពអឺរ៉ុប កាណាដា តួកគី និងសមាជិក WTO ជាច្រើនផ្សេងទៀតបានជំរុញយ៉ាងខ្លាំងឱ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក WTO និងជៀសវាងឯកតោភាគីនិយម និងគាំពារនិយម។ ឯកអគ្គរដ្ឋទូតចិនប្រចាំ WTO លោក Li Chenggang...
គៀវ៖ ទោះបីជាចាប់ផ្តើមនៃអាកាសធាតុរដូវរងាក៏ដោយ ខ្សែជួរមុខនៅក្នុងសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ទំនងជានឹងមិនថមថយនៅក្នុងប៉ុន្មានខែខាងមុខនេះទេ។ ថ្វីបើគ្រាប់រ៉ុក្កែតរុស្ស៊ី បន្តធ្វើឱ្យខូចបណ្តាញថាមពលអ៊ុយក្រែនក៏ដោយ កងកម្លាំងរបស់ទីក្រុងគៀវ ហាក់ដូចជាត្រៀមខ្លួន ដើម្បីបន្តរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅពេលដែលដីរឹងនៅដើមឆ្នាំថ្មីខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានឲ្យដឹងនៅក្នុងការឆ្លើយតបទៅនឹងសំណួរដែលចោទសួរដោយ Newsweek នៅមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ Odesa ក្នុងទីក្រុង Odesa ប្រទេសអ៊ុយក្រែនថា “ការវាយតម្លៃផ្ទាល់ខ្លួនរបស់ខ្ញុំ មានដូចខាងក្រោមថា កងកម្លាំងប្រដាប់អាវុធរបស់យើងមិនមានគម្រោងបញ្ឈប់នោះទេ” ។...
ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ថា សហភាពអឺរ៉ុប ហៅកាត់ថា (EU) បានសន្យាថា នឹងគៀងគរប្រាក់ចំនួន១០ពាន់លានអឺរ៉ូនៅឆ្នាំ២០២៧ ដើម្បីពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ។នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួប សហភាពអឺរ៉ុប និងអាស៊ាន (EU-ASEAN) ដែលធ្វើឡើងនៅទីនេះកាលពីថ្ងៃពុធ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលនឹងផ្តោតលើការផ្លាស់ប្តូរបៃតង និងការតភ្ជាប់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលគាំទ្រដោយគំនិតផ្តួចផ្តើមការតភ្ជាប់ប្រកបដោយនិរន្តរភាព...
WeChat video call 300 meters underground, supporting real-time communication in emergencies On December 15, the 4G industrial ring network that can be...
ណូវែលសេឡង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា នៅឆ្នាំក្រោយ ប្រទេសណូវែលសេឡង់នឹងបញ្ចប់ការហាមប្រាមថ្នាំជក់បារី ។ច្បាប់ដែលបានអនុម័តដោយសភាកាលពីថ្ងៃអង្គារមានន័យថា អ្នកណាដែលកើតក្រោយឆ្នាំ២០០៨នឹងមិនអាចទិញបារី ឬផលិតផលថ្នាំជក់បានទេ ។ វានឹងមានន័យថា ចំនួនមនុស្សដែលអាចទិញថ្នាំជក់នឹងថយចុះជារៀងរាល់ឆ្នាំ ។ ជាឧទាហរណ៍នៅឆ្នាំ២០៥០មនុស្សអាយុ ៤០ឆ្នាំ នឹងក្មេងពេកក្នុងការទិញបារី ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ayesha Verrall...
ភ្នំពេញ ថ្ងៃព្រហស្បត្ត៍ ទី១៥ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់ « ក្រុមហ៊ុនផ្ដល់សេវាទិន្នន័យចល័តកម្ពុជាប្រចាំឆ្នាំ» និង «ក្រុមហ៊ុនសេវាទូរស័ព្ទចល័តកម្ពុជា» ជាថ្មីម្តងទៀតប្រចាំឆ្នាំ 2022 ពីភ្នាក់ងារស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។ អ្នករៀបចំកម្មវិធីពានរង្វាន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និជាប្រធានអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បាន អញ្ជើញចូលរួម និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល ។
ភ្នំពេញ៖ នៅក្នុងមុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត១ខែកន្លងមកនេះ លោក ខូយ រីដា បានបន្តចាប់ផ្តើម កែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យកាន់តែស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ, ភ្លើងចម្រុះពណ៌តាមដងផ្លូវសំខាន់ៗ, ការគូសគំនូសចរាចរណ៍ផ្លូវក្នុងក្រុង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ…។ល។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះដែរ...
តូក្យូ៖ ប្រភពការទូតបានឲ្យដឹង រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi កំពុងពិចារណាធ្វើទស្សនកិច្ចនៅប្រទេសចិន នៅចុងខែនេះ ខណៈដែលប្រទេសទាំងពីរស្វែងរកមធ្យោបាយ ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងទ្វេភាគីដែលតែងតែមានភាពតានតឹងលើបញ្ហារួមទាំងជម្លោះទឹកដី។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនក្នុងរយៈពេល ៣ឆ្នាំ។ ផែនការនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំផ្ទាល់លើកដំបូងរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីខែមុននៅទីក្រុងបាងកក ជាកន្លែងដែលមេដឹកនាំទាំងពីរបានយល់ព្រមរៀបចំដំណើររបស់លោក Hayashi ទៅកាន់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA អញ្ជើញចុះសួរសុខទុក្ខក្មួយៗ មានជំងឺបេះដូងដែលបានវះកាត់រួចចំនួន១០០ នាក់ និងអាណាព្យាលក្មួយៗនៅមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ នាឱកាសនោះលោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមTYDA បានឧបត្ថម្ភអាហារចំនួន២២១០កញ្ចប់ និងប្រាក់ឧបត្ថម្ភមួយចំនួនទៀត។ ក្មួយៗមានជំងឺបេះដូងដែលបានវះកាត់រួច និងអាណាព្យាបាលបានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងស្រី ពេជ ចន្ទមុន្នី...