ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា មនុស្សជាច្រើននាក់បានស្លាប់ក្នុងករណីផ្ទុះនៅជិតអាកាសយានដ្ឋានយោធារុស្ស៊ី ចំនួន២កន្លែង ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីកំពុងរាយការណ៍ថា រថយន្តដឹកប្រេង១គ្រឿងបានផ្ទុះដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងរបួស៦នាក់ នៅក្នុងអាកាសយានដ្ឋានក្បែរទីក្រុង Ryazan ភាគអាគ្នេយ៍នៃទីក្រុងម៉ូស្គូ ។ មនុស្ស២នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសនៅក្នុងការផ្ទុះមួយនៅឯអាកាសយានដ្ឋានក្នុងតំបន់ Saratov ។ គេនៅមិនទាន់ដឹងថា ការផ្ទុះនេះបណ្ដាលមកពីអ្វីនោះទេ ។...
ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងមិនគោរពតាមតម្លៃកំណត់ដោយប្រទេស G7 លើប្រេងរបស់ខ្លួននោះទេ បើទោះបីជាត្រូវកាត់បន្ថយការផលិតក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ការកំណត់តម្លៃប្រេងរបសល G7 បានចូលជាធរមាននៅថ្ងៃចន្ទ ខណៈដែលប្រទេសលោកខាងលិចព្យាយាមកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន។ ដោយអនុវត្តដោយ G7, អឺរ៉ុប និងអូស្រ្ដាលី ការកំណត់តម្លៃ គឺស្ថិតនៅលើការហាមឃាត់របស់អឺរ៉ុប លើការនាំចូលប្រេងឆៅពីរុស្ស៊ីតាមសមុទ្រ និងការសន្យាស្រដៀងគ្នាដោយ អាមេរិក កាណាដា...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ត្រូវបាន “បញ្ចប់” និងបានចាប់ផ្តើមការវាយប្រហារជាថ្មីលើសុចរិតភាពនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ដែលលោកបានចាញ់លោក ចូ បៃដិន ដោយសម្លេងចំនួន ៧លានសំឡេង។ ការវាយប្រហារចុងក្រោយបំផុតរបស់លោក ត្រាំ លើបទដ្ឋានប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកកើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានស៊ើបអង្កេតបានចេញផ្សាយធ្វីតធ័រជាបន្តបន្ទាប់ដែលបង្ហាញពីរបៀបដែលការចែករំលែក Twitter មានកំណត់នៃអត្ថបទរបស់ New York Post ក្នុងឆ្នាំ២០២០...
ភ្នំពេញ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីឆ្លើយទៅនឹងទំហុំការងារទូរទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន...
ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានប្ដេជ្ញាដោះស្រាយប្រឈម ជូនប្រជាពលរដ្ឋ ទាក់ទងនឹងការខ្វះទឹក ឬសត្វល្អិត បំផ្លាញផលស្រូវ ខណៈការដាំដុះលើសផែនការគ្រោងទុក ដោយផែនការគឺ៥០០ហិកតា តែជាក់ស្តែងទាំងស្រូវប្រាំង និងវស្សាអនុវត្តន៍បាន១៥២០ហិកតា។ ក្នុងឱកាសដឹកនាំមន្រ្តីជំនាញនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិអូរតូង, ភូមិលាវ, ភូមិកំពង់ស្វាយ និងភូមិស្វាយមាស...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅរសៀលថ្ងៃថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលគោរពវិញ្ញាណក្ខន្ធ លោក ជាំង ស៊ីមិន អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជាំង ស៊ីមិន (Jiang Zemin) អតីតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ...
ភ្នំពេញ៖ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២២, ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល)...
ភ្នំពេញ ថ្ងៃទី 3 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer...
បរទេស៖ សេតវិមានបានថ្កោលទោសអតីតប្រធានាធិបតី គឺលោក Donald Trump បន្ទាប់ពីលោក Trump បានអំពាវនាវឱ្យ “បញ្ចប់” រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក Trump បានធ្វើការអត្ថាធិប្បាយនៅក្នុងការបង្ហោះទៅកាន់គណនី Truth Social របស់លោកកាលពីថ្ងៃសៅរ៍...