លោក អ៊ុយ ចន្នី អាយុ ២៩ឆ្នាំ ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានពិការភាព ដៃជើងមួយចំហៀង ក្លាយទៅជាខ្វេរ បាត់បងសមត្ថភាពការងារអស់ពាក់កណ្តាល រស់នៅក្នុងផ្ទះជួល ពីរនាក់ប្រពន្ធ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ កន្លងមកបុរសរូបនេះ ធ្លាប់ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ...
អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូកង់បី (PassApp) ០១គ្រឿង ពណ៌ស ស្លាកលេខភ្នំពេញ1- HN 2867 បានប្រទះឃើញនៅវេលាម៉ោង១៧:៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចដីឡូតិ៍ចាក់សំរាម ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ម៉ូតូកង់បី (PassApp) ខាងលើនេះ...
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ អាកាសធាតុដ៏ត្រជាក់ ខ្យល់ធ្លាក់រសៀកៗ ក្នុងបរិយាកាសដ៏ឧឡារឹកនៅឯរោងវេទិកាដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Orkide បានធ្វើ បច្ចុប្បនភាពអំពីដំំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួនដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ អោយបានជ្រាបអំពីគម្រោងមួយនេះ។ លោក គ្រួច...
កម្មវិធីបើកសម្ពោធជាផ្លូវការនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ឆ្នាំ២០២២ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ទន់ សាអ៉ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ដែលបានប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានឱ្យដឹងថា ក្រោយចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ពិតជាបានស្ដែងឱ្យឃើញពីរបត់ថ្មីនៃការប្រែប្រួលមុខមាត់ ជាបន្ដបន្ទាប់របស់តំបន់សមុទ្រកម្ពុជា។ ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល...
ថ្ងៃទី ៨ ខែធ្នូ ក្នុងអំឡុងពេលអញ្ជើញ ទៅដល់ក្រុងរីយ៉ាតដើម្បីចូលរួម កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកដំបូង កិច្ចប្រជុំកំពូលចិន-ក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសអារ៉ាប់ឈូងសមុទ្រ(ហៅកាត់ GCC) លោក Xi Jinping ប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទចុះហត្ថលេខានៅលើការសែតAl-Riyadh Dailyរបស់អារ៉ាប៊ីសាអូឌីតក្រោមចំណងជើងថា《បន្តវេនមិត្តភាពសហស្សវត្សរ៍ បង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា》។ អត្ថបទនេះបានរំលឹកឡើងវិញនូវការផ្លាស់ប្តូរមិត្តភាពរវាងប្រទេសចិននិងប្រទេសអារ៉ាប់ជាច្រើនពាន់ឆ្នាំមក ហើយបានលើកឡើងថាប្រទេសចិន ប្រទេសអារ៉ាប់និងរដ្ឋសមាជិក GCC មានទស្សនវិស័យទូលំទូលាយលើកិច្ចសហប្រតិបត្តិការ ដូចនេះគួរបង្កើនការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការនៅពេលអនាគត កសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅយុគសម័យថ្មី ដើម្បីកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងចិននិងសមាជិក...
តូក្យូ៖ ជប៉ុន និងអូស្ត្រាលី បានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈដែលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែអាក្រក់ទៅៗ ចំពេលមានការកសាងយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងអំឡុងពេលជួបជុំគ្នានៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក៏បានយល់ស្របជាមួយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី Richard Marles និងរដ្ឋមន្ត្រីការបរទេស Penny Wong ថា សម្ព័ន្ធមិត្តសន្តិសុខអាមេរិកទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានធម្មជាតិ និងថាមពល។ លោក...
តូក្យូ៖ ប្រទេសជប៉ុន កំពុងពិចារណាលើការពិពណ៌នាអំពីចលនាយោធារបស់ចិនថាជា “ការប្រឈម” ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាប្រទេសជប៉ុន និងបណ្តាប្រទេសដែលមានគំនិតដូចគ្នានៅក្នុងយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ខ្លួនដែលនឹងត្រូវកែសម្រួលរួមជាមួយនឹងឯកសារពាក់ព័ន្ធសន្តិសុខចំនួនពីរផ្សេងទៀតនៅសប្តាហ៍ក្រោយ។ សេចក្តីយោងដែលបានគ្រោងទុកអាចបង្ករឿងដល់ទីក្រុងប៉េកាំង ប៉ុន្តែពាក្យនេះ គឺទន់ជាង “ការគំរាមកំហែង” ដែលជាពាក្យដែលសមាជិកសភាគណបក្សប្រជាធិបតេយ្យសេរីមួយចំនួនបានតស៊ូមតិក្នុងការបង្ហាញពីការយល់ឃើញរបស់ពួកគេចំពោះអំណាចដែលកំពុងលេចចេញរបស់ចិន។ ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រការពារជាតិ ដែលជាឯកសារក្រោមការដឹកនាំរបស់ NSS អាចសំដៅលើការបាញ់មីស៊ីលផ្លោងរបស់ចិន ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុនក្នុងខែសីហា ថាជា “ការគំរាមកំហែង” នៅក្នុងការពិចារណាជាក់ស្តែងនៃសន្តិសុខនៅក្នុង LDP។...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រយៈពេល ២១ឆ្នាំមកនេះ ចាប់ពីឆ្នាំ២០០១-២០២២ កូរ៉េ ផ្ដល់ឥណទានសម្បទានដល់កម្ពុជាសរុបប្រមាណ ១,៦ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) សម្រាប់គម្រោងអភិវឌ្ឍន៍នានា នៅប្រទេសកម្ពុជា។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងសេដ្ឋកិច្ច និងEDCF ស្ដីពីការចុះហត្ថលេខាធិកាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២ ពីសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព សម្ដេចតេជោ...
ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ដែងនូវការគោរព និងកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការសម្រេចចិត្ត និងចូលរួមដោះស្រាយវិបត្តិ នៅក្នុងតំបន់ និងពិភពលោក។ ក្នុងឱកាស ជួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ...