ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ី ដែលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានបំផ្លាញមូលដ្ឋានការពារដែនអាកាស Patriot ចំនួន៣កន្លែង នៅក្នុងប្រទេសអ៊ុយក្រែន ។ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ី បានផ្សាយថា កងកម្លាំងរបស់អ៊ុយក្រែន បានរងការខាតបង់យ៉ាងច្រើនលើផ្នែកបរិក្ខារ និងបុគ្គលិក ។ នេះបើតាមការបញ្ជាក់របស់លោក Alexey Kim...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានកើនឡើងដល់ ៣១.៤៩០នាក់ហើយ ។ បើគិតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនអស់ចំនួន១៤៩នាក់ និងបានបង្កឲ្យមានរបួសចំនួន៣០០នាក់ទៀតនៅក្នុងតំបន់ឆ្នេរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣១.៤៩០នាក់ និងរបួសបានកើនឡើងដល់៧៣.៤៣៩នាក់គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។...
[ភ្នំពេញ, ថ្ងៃទី 16 ខែមីនា ឆ្នាំ 2024 ] – Xiaomi ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការច្នៃប្រឌិតនៅលើពិភពលោក មានមោទនភាពក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14 Series នៅក្នុងព្រឹត្តិការណ៍សម្ពោធផ្តាច់មុខដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា និងលើទីផ្សារអន្តរជាតិទាំងមូល។ ការដាក់បង្ហាញនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Xiaomi ក្នុងការផ្តល់ជូននូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្នានឹងគ្នារវាង Xiaomi...
សៀមរាប៖ រយៈពេល២ថ្ងៃ នៃដំណើរបេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប ដឹកនាំ ដោយក្លឹបអ្នកកាសែតកម្ពុជា ក្រុមអ្នកសារព័ត៌មានជាង៤០នាក់ ជិត៣០ស្ថាប័ន បានមកបំពេញទស្សនកិច្ចស្វែងយល់ ពីទីតាំងសំខាន់ៗ ដែលមាននៅក្នុងទឹកដីអឆ្ឆរិយៈ និងសក្តានុពលផ្នែកទេសចរណ៍ខ្លាំងបំផុតរបស់កម្ពុជា ។ នៅក្នុងដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានទាំងអស់ បានទៅទស្សនាតំបន់កម្សាន្ត ដ៏គួរឲ្យចាប់អារម្មណ៍ នៃការចិញ្ចឹមសត្វ,ថែរក្សាសត្វកម្រ មានដូចជាត្រីទឹកប្រៃ ត្រីទឹកសាប និងសត្វក្រជាច្រើនប្រភេទទៀតដែលត្រូវបានចិញ្ចឹម និងថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ “បុណ្យទន្លេ លើកទី៨” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅខេត្តសៀមរាប ។
ភ្នំពេញ៖នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចំនួនបីដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។ លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអនុញ្ញាតឲ្យមានយុទ្ធនាការដ៏មានឥទ្ធិពល CIA សម្ងាត់មួយ ក្នុងគោលបំណងបំបាក់រដ្ឋាភិបាលចិន និងបង្វែរមតិសាធារណៈប្រឆាំងនឹងមេដឹកនាំរបស់ចិនផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីអតីតមន្ត្រីដែលបានចំណេះដឹងអំពីប្រតិបត្តិការនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺ CIA...
បរទេស៖ អតីតប្រធានទីភ្នាក់ងារចារកម្មដ៏ល្បីល្បាញ MI6 លោក Richard Dearlove បានព្រមានថា ចក្រភពអង់គ្លេសកំពុងចូលរួមក្នុង “សង្រ្គាមមិនច្បាស់លាស់” ជាមួយរុស្ស៊ី ប៉ុន្តែទាំងអាជ្ញាធរ និងសាធារណជន គឺមិនយកចិត្តទុកដាក់លើស្ថានភាពនេះឱ្យបានធ្ងន់ធ្ងរគ្រប់គ្រាន់នោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Richard Dearlove...
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចដីឡូតិ៍ ស្ថិតភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង០៦នាក់ មានឈ្មោះ...
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ...