ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងមិនទាន់អាចវាយតម្លៃស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩ នៅឡេីយទេ ព្រោះទេីបតែបញ្ចប់ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរត្រូវរង់ចាំ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២២នេះ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន...
នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា ការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយអយុត្ដិធម៌ ហើយចំពោះសេរីភាពនៃការជួបជុំដោយសន្ដិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ ក៏នៅតែមានការរឹតត្បិតខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ។ ជាងនេះទៅទៀត របាយការណ៍គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្ដិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។ ចំណែកអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការវិញ ក៏កំពុងរីករាលដាលដោយសារតែខ្វះការស៊ើបអង្កេតនិងដាក់ទោសទណ្ឌ។ រីឯការដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ដអំពើហិង្សាលើស្ដ្រី ការជួញដូរមនុស្ស និងទម្រង់នៃពលកម្មកុមារក៏មិនត្រូវបានអនុវត្ដឱ្យបានពេញលេញដែរ។ របាយការណ៍ដដែលបន្ដថា អំពើរំលោភបំពានសិទ្ធិមនុស្សទាំងអស់នេះបានធ្វើឡើងដោយមន្ដ្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួនដែលជាអ្នករក្សាសន្ដិសុខ ក្នុងនោះមានកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល។ ការណ៍នេះបានជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្ដរីករាលដាល ដោយសារតែមន្ដ្រីប្រព្រឹត្ដខុសច្បាប់មិនទទួលទោស។ យ៉ាងណាមិញ ជុំវិញការចោទប្រកាន់ដូច្នេះត្រូវបានមន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធចោលទាំងស្រុង។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក លោកកត្ដា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍គឺផ្ទុយពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា។ នៅក្នុងរបាយការណ៍បានលើកហេតុផលបែបនេះបែបនោះ ចោទប្រកាន់ពីរឿងមួយទៅរឿងមួយ ប៉ុន្ដែជាក់ស្ដែងគឺអាជ្ញាធរនេះឯងដែលជាអ្នកមានភាពអត់ធ្មត់ខ្ពស់ បានបំពេញតួនាទីតាមនីតិវិធីច្បាប់ ហើយបានគោរពសិទ្ធិមនុស្សត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកូដកម្មនាពេលកន្លងមក។ របាយការណ៍អាមេរិកមានបញ្ហាមួយចំនួនដែលមិនឆ្លុះបញ្ចាំងការពិត និងមិនបានស៊ើបអង្កេតឱ្យច្បាស់លាស់នូវអ្វីដែលកើតឡើងលើកម្ពុជាឡើយ ហើយកម្ពុជាក៏មិនបានប្រើប្រាស់វិធានការបង្ក្រាបទៅលើការធ្វើកូដកម្មដូចនៅអាមេរិក ឬនៅបណ្ដាប្រទេសមួយចំនួនដែរ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ កន្លងមកក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ចាត់ទុករបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ចេញដោយក្រសួងការបរទេសអាមេរិក គ្មានភាពសត្យានុម័ត ខ្វះនូវទិន្នន័យ និងខ្វះព័ត៌មាន។ ការចេញមកនិយាយដោយគ្មានការពិតបែបនេះ កម្ពុជាចាត់ទុកជារឿងដែលហួសចិត្ដហើយអាមេរិកមិនបានធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការអនុវត្ដលើបញ្ហាសិទ្ធិមនុស្សទេ។ តាមពិតអាមេរិកខ្លួនឯងទេ ដែលមិនបានលើកយកការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។ ក្រសួងការបរទេសកម្ពុជាធ្លាប់បានរម្លឹកដល់សហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្ដិសាស្ដ្រ ដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជានៅអំឡុងទសវត្សទី៧០ បណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនរងគ្រោះ និងចាត់ទុកនោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។ ជុំវិញការចេញរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១នេះទៀតសោត ក៏ធ្លាប់មានមតិមួយចំនួនចាត់ទុកថាអាមេរិកយកការងារនេះដើម្បីជាលេសជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុណ្ណោះ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថានស៊ីរី រហូតដល់បដិវត្តន៍ពណ៌ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ បើតាមលោកRodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រើសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង។ ជារួមសម្រាប់កម្ពុជា ក្រសួងការបរទេសបានឆ្លើយតបនឹងរបាយការណ៍អាមេរិកមុនៗហើយថា ជារបាយការណ៍ដែលជ្រើសយកតែជ្រុងមួយមកធ្វើជាអាវុធរិះគន់តែប៉ុណ្ណោះ។ ចំពោះកម្ពុជានៅតែបន្ដអនុវត្ដប្រជាធិបតេយ្យ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយឥតងាករេ។ គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពសិទ្ធិមនុស្សរបស់ប្រទេសនិងដែនដីប្រមាណជិត២០០ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕អត្ថបទដោយ: theothertruth
ភ្នំពេញ: សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជាប្រមាណជាង២៤៣នាក់ ត្រូវបានលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាជូនជាសមាជិកា សមាជិក នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ “Promise Ceremony” នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់ សមាជិកគាំទ្រ១៦៥ សមាជិកសកម្ម៧៨នាក់...
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ភេសជ្ជៈប៉ូវកម្លាំង ចំនួន៥០០កេស ពី លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ...
នារសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល គ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករចំនួន០១តោន, មីជាតិចំនួន ១០០កេស, ទឹកបរិសុទ្ធ វីតាល់ ចំនួន១០០កេស ពី...
ផ្ទះលក់ ស្ថិតនៅតំបន់ទួលទំពូង២ មានចំណូលស្រាប់ តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ...
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថតរូបអនុស្សាវរីយ៍ នៅរង្វង់មូល «ព្រះថោង នាងនាគ»https://dap-news.com/national/2022/04/13/236870/ គយ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត៦០០លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំនេះhttps://dap-news.com/national/2022/04/13/236752/ បង្ក្រាបករណី ជួញដូរគ្រឿងញៀន ជាង៤៦គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៤នាក់https://dap-news.com/technology/2022/04/13/236855/ កម្ពុជា-ថៃ ប្ដេជ្ញា រួមគ្នាប្រឆាំង បទល្មើសឆ្លងដែន គ្រប់ប្រភេទhttps://dap-news.com/national/2022/04/13/236890/ អនុប្រធានមន្ទីរកសិកម្ម និងប្រធានមេព្រៃ...
ភ្នំពេញ ៖ យោងតាមប្រភពដែលទទួលបាន គឺក្រុមហ៊ុនអភិវឌ្ឍរបស់ចិនមួយដែលបានមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តកំពង់ស្ពឺ កំពុងតែបង្ហាញក្តីកង្វល់អំពីការអភិវឌ្ឍរបស់ខ្លួន ត្បិតតែជំនាញកសិកម្ម និងមេព្រៃបានរួមដៃគ្នាធ្វើទុក្ខបុកម្នេញ ចំពោះក្រុមហ៊ុនមិនចេះឈប់ឈរ។ ករណីនេះ តំណាងក្រុមហ៊ុនកំពុងតែពិចារណាដាក់ពាក្យបណ្ដឹងទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម មេត្តាជួយពិនិត្យសកម្មភាពមន្ត្រីក្រោមឱវាទផង។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ គេបានឃើញវត្តមានលោក យឹម ណន អនុប្រធានមន្ទីរកសិកម្ម និងលោក ផល មុនី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងប្រារព្វ សង្រ្កាន្តឆ្នាំថ្មី ២០២២ ក្នុងក្រុងកំពង់ចាម ។ តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្នាំ២០២២នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំទីតាំងប្រារព្វ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា មន្ទីរពិសោធន៍ជីវសាស្ត្រ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានចូលរួមនៅក្នុងការអភិវឌ្ឍន៍ សមាសធាតុនៃអាវុធជីវសាស្រ្ត នេះបើយោងតាម អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងកាលពីថ្ងៃអង្គារ។ លោក Medvedev បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា “វាមិនអាចទៅរួចទេដែលមិននិយាយអំពីសកម្មភាពដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅជិតព្រំដែនរុស្ស៊ី” ។...