ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា អ្នកជំនាញជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ(UN) ទទួលបន្ទុកសិទ្ធិមនុស្ស នៅប្រទេសមីយ៉ាន់ម៉ា បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងតិច៧០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេធ្វើឃាត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ។ លោក Thomas Andrews...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន១១បន្ថែមទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក អ្នកដែលពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្នុងនោះទីតាំងស្ថិតនៅបឹងកេងកង , ទួលគោល , ខណ្ឌ៧មករា , ខណ្ឌដូនពេញ និងចំការមន ។ តែយ៉ាងណាក៏ដោយអាជ្ញាធរ បានផ្តាំផ្ញើឲ្យម្ចាស់ទីតាំង ត្រូវបន្តអនុវត្តមានវិធានការ សុខាភិបាលជាចាំបាច់៕
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាល របស់ប្រទេសឈីលី បានប្រកាសឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងសាន់ទីយ៉ាហ្គោ ប៉ូលីតែន ត្រូវបិទ ក្នុងអំឡុងពេលចុងសប្តាហ៍ ដោយសារតែមានការកើនឡើងខ្លាំង នៃជំងឺកូវីដ១៩ និងនៅតាមអង្គភាពថែទាំសុខភាព មានអ្នកជំងឺកើនឡើងខ្ពស់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានបញ្ជាក់ថា សរុបទីក្រុងចំនួន១៤ នឹងត្រូវឲ្យធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ ប្រតិបត្តិការ នៃការបង្ក្រាបទីតាំង លួចបើកខារ៉ាអូខេ និងបា៣កន្លែង ដែលផ្គើននឹងការណែនាំ របស់រាជរដ្ឋាភិបាល កាលពីយប់កណ្តាលអាធ្រាត្រថ្ងៃទី១០ មីនា ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ប្រុសស្រី ចំនួន ៥៧នាក់ បញ្ជូនទៅកាន់ស្នងការ នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ក្នុងនោះមេការៗ ត្រូវប្រឈមនឹងទោសទណ្ឌ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ ចំនួន០១គ្រឿង និងរថយន្តតាក់ស៊ី ចំនួន០១គ្រឿង មានគោលដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាង ទៅតាមផ្លូវល្បឿនលឿន គេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់សិលា ឃាត់សួរនាំ និងកសាងសំណុំរឿង ចាត់ការតាមវិធានការច្បាប់។...
បរទេស៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់មេដឹកនាំ ដែលត្រូវបានបណ្តេញ គឺលោកស្រី អ៊ុងសាន ស៊ូជី ថា បានទទួលយកប្រាក់ខុសច្បាប់ នូវប្រាក់ចំនួន ៦០ ម៉ឺនដុល្លារ និងមាស។ ការចោទប្រកាន់នេះ គឺជាកម្រិតខ្លាំងបំផុតដោយយោធា ចាប់តាំងពីបានផ្តួលរំលំ លោកស្រីស៊ូជី និងមេដឹកនាំប្រជាធិបតេយ្យ នៅប្រទេសនេះ កាលពីថ្ងៃទី ១ ខែកុម្ភៈ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការផ្អាកចាក់វ៉ាក់សាំងកូវីដ-១៩ ឈ្មោះស៊ីណូហ្វាម (Sinopharm, Beijing Institute of Biological Products) សម្រាប់អ្នកចាក់លើកទី១ ដោយសារចំនួនមានកំណត់ ហើយក្រសួងមានភាពចាំបាច់ ត្រូវរក្សាទុកសម្រាប់ចាក់លើកទី២។ ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «...
បរទេស៖ មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងត្រូវបើកដំណើរការ ជាថ្មីពេញលេញនៅត្រឹមខែតុលា ហើយរាល់ការរឹតត្បិត ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងត្រូវដកចេញ ប្រសិនបើគ្រប់ផ្នែកទាំងអស់ នៅតែបន្តសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ ការឆ្លងរាលដាលវីរុស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអះអាងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងមុននេះបន្តិចថា ស្ថានទូតចិន កំពុងតែខ្នះខ្នែង ដុតដៃ ដុតជើង ដើម្បីបញ្ជូនវ៉ាក់សាំង បន្ថែមទៀតកម្ពុជាកាន់កម្ពុជា ឲ្យបានកាន់តែឆាប់ ដើម្បីឆ្លើយតបតាម តម្រូវការដ៏ចាំបាច់បំផុត របស់ប្រជាជនកម្ពុជា ឲ្យបានកាន់តែលឿន តាមដែលអាចធ្វើទៅបាន មុនការកំណត់។ លោក វ៉ាង ដេស៊ុន...
ភ្នំពេញ៖ ពលករខ្មែរចំនួន២០នាក់ ដែលទើបមកពីប្រទេសថៃតាមច្រករបៀង ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវសមត្ថកិច្ចនាំខ្លួន ប្រគល់ឱ្យគ្រូពេទ្យ អនុវត្តវិធានការសុខាភិបាល។ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានឃាត់ខ្លួនពលករខ្មែរចំនួន២០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ពលករទាំងនេះ បានធ្វើដំណើរដោយថ្មើរជើងតាមផ្លូវកាត់ ហើយព្យាយាមគេចវេះ មិនព្រមចូលធ្វើចត្តាឡី តាមការណែនាំ របស់ក្រសួងសុខាភិបាល...