បរទេស៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនបានឈានទៅដល់ កិច្ចព្រមព្រៀងមួយទៀតហើយ ដែលនឹងអាចឲ្យក្រុមហ៊ុនផលិតឧិសថ Pfizer ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ប្រមាណជា៤លានដូសនៅក្នុងខែមិនានេះ។ សហភាពអ៊ឺរ៉ុបក៏បានបញ្ជាក់ដែរថា កញ្ចប់វ៉ាក់សាំងថ្មីនេះ ត្រូវបានធ្វើឡើងលើសពីផែនការ នៃការផ្តត់ផ្គង់កន្លងមក ក្នុងគោលបំណងដើម្បីលុបចោលឲ្យបាន នៃភាពតានតឹង នៃការធ្វើដំណើរឆ្លងព្រំដែនព្រមទាំង ក្នុងការប្រយុទ្ធប្រយុទ្ធប្រឆាំងទៅនឹងទីតាំង ដែលមានការផ្ទុះវិរុសកូវីដជាដើមផង។ ប្រធានសហភាពអ៊ឺរ៉ុបលោក Ursula von der...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបន្ថែមថវិកាដល់បណ្តាខេត្តជាប់ ព្រំដែនកម្ពុជា ថៃ និងវៀតណាម សម្រាប់ត្រៀមពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ ហើយថវិកានេះ ក៏ត្រូវបានយកប្រគល់ឲ្យរួចអស់ហើយ សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើចត្តាឡីស័ក របស់ប្រជាពលរដ្ឋមកពីប្រទេសថៃ ពាក់ព័ន្ធករណីកូវីដ១៩៕
ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កម្ពុជានេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ពេលនេះមិនមែនជាពេលរើសអើង ក៏មិនមែនជាពេលទម្លាក់កំហុស ផ្ទុយទៅវិញ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្តហើយទាំងអស់គ្នា រួមគ្នា យើងពិតជានឹងឆ្លងផុត គ្រាលំបាកនេះជាមួយគ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ មីនានេះ អ្នកតំណាងរាស្រ្ត ហ៊ុន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ចប់ក្នុងករណីវិវាទដីផ្លូវ ស្ថិតក្នុងភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយភាគីទំនាស់យល់ព្រម រុះរើចំណុចដីកើតហេតុ និងប្រគល់បើកផ្លូវប្រើប្រាស់ ជាសាធារណៈវិញ ។ សូមរំលឹកថា ករណីទំនាស់ដីផ្លូវខាងលើ តាំងពីឆ្នាំ...
ភ្នំពេញ ៖ តារាចំរៀងស្រីជួរមុខ របស់ផលិតហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារអវិជ្ជមានកូវីដ១៩ បន្ទាប់ពីចូលរួមធ្វើតេស្តលើកទី១ រកមេរោគកូវីដ១៩។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ១១ មីនា ឱក សុគន្ធកញ្ញា ថ្លែងថា ទោះបីជាអវិជ្ជមានកូវីដក៏ដោយ ប៉ុន្តែអ្នកនាងនិងក្រុមគ្រួសារ កំពុងធ្វើចត្តាឡីស័ក្តរយៈពេល១៤ថ្ងៃ ដើម្បីបន្តតាមដានសុខភាព ក្នុងការធ្វើតេស្តលើកទី២ តាមការណែនាំរបស់ក្រសួងសុខាភិបាល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកចាក់វ៉ាក់សាំង Sinopharm ដូសទី១សម្រាប់ក្រុមមនុស្ស ដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ មួយរយៈសិន ហើយចំពោះអ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទ ដែលបានកំណត់ដោយក្រុមគ្រូពេទ្យ ។ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលពីក្រសួងសុខាភិបាល វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦...
ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម បានសម្ដែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាថា នឹងទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ការផ្ទុះរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden នឹងបើកកិច្ចប្រជុំជាលើកដំបូងបំផុត របស់លោកនៅថ្ងៃសុក្រនេះ ជាមួយនឹងមេដឹកនាំ នៃប្រទេសអូស្ត្រាលី ឥណ្ឌា និងជប៉ុន ក្នុងគោលបំណងធំ ដើម្បីអាចជុំរុញឲ្យមហាយក្សទាំង៤នេះ ក្លាយទៅជាសម្ព័ន្ធមិត្តដ៏ធំ ដើម្បីប្រឈមមុខទៅនឹងមហាយក្សចិន។ ប្រភពដដែលបានសរសេរទៀតថា វានឹងក្លាយទៅជាកិច្ចប្រជុំដ៏កំពូលមួយ របស់លោក Biden ក្នុងនាមជាប្រធានាធិបតីអាមេរិកថ្មី...
បរទេស៖ កងកម្លាំងសន្តិសុខមីយ៉ានម៉ា តាមសេចក្តីរាយការណ៍ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឡោមព័ទ្ធបាតុករ ប្រឆាំងរដ្ឋាភិបាលយោធារាប់រយនាក់ នៅក្នុងកន្លែងចំនួនពីរ នៅទីក្រុងយ៉ាំងហ្គូន នៅថ្ងៃពុធនេះ បណ្ដាលឲ្យស្ថានទូតអាមេរិក អំពាវនាវឲ្យកងកម្លាំងវិញ។ សាក្សីនានាបាននិយាយប្រាប់ថា ប៉ូលិសបានសម្រុកចូល ទៅក្នុងបរិវេណអគារមួយ ក្នុងទីក្រុងយ៉ាំងហ្គូន ដែលជាទីស្នាក់នៅរបស់បុគ្គលិកស្ថានីយរថភ្លើង និងបានឡោមព័ទ្ធបាតុកររាប់រយនាក់ នៅក្នុងស្រុក North Okkalapa នាថ្ងៃពុធនេះ ហើយមនុស្សជាង១០០នាក់...