ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយ លោកស្រី Shirin Sharmin Chaudhury ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកស្រីអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅកម្ពុជា...
ភ្នំពេញ ៖ ក្នុងពេលដែលសហមេធាវី របស់លោក កឹម សុខា បានដាក់សំណើរទៅតុលាការ ឲ្យទំលាក់បទចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា ស្រាប់តែលោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ករណីនេះ មិនមែនជាជម្លោះនយោបាយទេ តែជាបទល្មើសជាក់ស្តែង ។ លោក...
ភ្នំពេញ ៖ នៅឆ្នាំ២០២០ ខាងមុខ កម្ពុជានិងបង់ក្លាដេស នឹងគ្រោងដាក់សម្ពោធ ឲ្យប្រើប្រាស់ ឈ្មោះផ្លូវ បិតាជាតិបង់ក្លាដេសនៅកម្ពុជា ព្រមទាំងផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នៅតំបន់អគារស្ថាប័នរដ្ឋ ក្នុងទីក្រុងដាកា ។ កាលពីឆ្នាំ២០១៧ រដ្ឋាភិបាល...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាស របស់ប្រទេសស៊ីរី បានឆ្លើយតប ទៅនឹងការវាយប្រហារមីស៊ីលបរទេស មកលើក្រុងដាម៉ាស់ ។ ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់មីស៊ីលមួយចំនួន នៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើង នៅទូទាំងរដ្ឋធានី...
ស្វាយរៀង ៖ ព្រោះតែភ្លើងប្រច័ណ្ឌស្ត្រីម្នាក់ ស្ទើរក្លាយជាឃាតករសំលាប់ប្តីរបស់ខ្លួន ហ៊ានទាញយកញញួរវាយក្បាលប្តី ជាច្រើនញញួរ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង កាលពីថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៩នេះ ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមសមត្ថិកច្ចបានឲ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយ បង្កឡើងដោយឈ្មោះ ឡៅ សាម៉ាច ភេទស្រី...