បរទេស៖ ក្រសួងការបរទេស កំពុងតែទទូចដល់មេដឹកនាំយោធាមីយ៉ាន់ម៉ា ធ្វើកិច្ចចរចាជាមួយ ក្រុមអ្នកប្រឆាំងនយោបាយ ដើម្បីបញ្ចប់ជម្លោះ ខណៈប្រទេសថៃបានត្រៀម សម្រាប់លំហូរជនភៀសខ្លួន ដែលអាចរួចផុតពីអំពើហិង្សានៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក Don Pramudwinai បាននិយាយថា អាជ្ញាធរថៃនៅតាមព្រំដែន...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៥៧៤,២៣០ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ នៅកម្ពុជា។ សូមជម្រាបថា អង្គភាពទទួលជំនួយ រួមមាន ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ទទួលបានថវិកា ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រ...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរចំពោះក្មេងប្រុសម្នាក់ អាយុ៦ឆ្នាំ ឆ្លងជំងឺកូវីដ១៩ ពិតជាមានភាពក្លាហានណាស់ ហើយជានិមិត្តរូប នៃការតាំងចិត្ត និងសាមគ្គីភាពក្នុងសង្គមខ្មែរ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១...
រំលឹកឡើងវិញ នាថ្ងៃទី១៣ ខែមីនា កាលពីឆ្នាំ១៩៩២ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៦,៨រិចទ័រ បានកើតឡើងនៅជិតទីក្រុង Erzincan ប្រទេសតួកគី និងក្រោយមក២ថ្ងៃ ការរញ្ជួយដីដ៏មានឥទ្ធិពល ខុសពីធម្មតាមួយទៀត ក៏បានកើតឡើងសាជាថ្មី និងបានសម្លាប់មនុស្សសរុប យ៉ាងហោចណាស់៥០០នាក់ និងធ្វើឱ្យមនុស្ស៥០០០០នាក់ គ្មានទីជម្រក។ Erzincan គឺជាទីក្រុងខេត្តមួយ ដែលមានប្រជាជនរស់នៅ ប្រមាណជា៩០០០០នាក់ នៅខាងកើតទីក្រុងអ៊ីស្តង់ប៊ុល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសបារាំងនិងប៉ូឡូញ បានបង្កើនវិធានការបន្ថែមទៀត ចំពោះការបិទប្រទេសឡើងវិញ ទៅកាន់តំបន់មួយផ្នែក នៅពេលដែលប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដកាន់តែច្រើនឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មកដល់ពេលនេះ ពលរដ្ឋប្រមាណជា២១លាននាក់មកហើយ ដែលមានប្រភពមកពីតំបន់ចំនួន១៦ នៅក្នុងប្រទេសបារាំង ដែលត្រូវបានគេដឹងថា បានឆ្លងកូវីដបូករួមទាំងរដ្ឋធានីប៉ារីសផងដែរ ហើយវាកំពុងបានក្លាយ ទៅជាក្តីព្រួយបារម្ភថា វានឹងអាចកើតឡើង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នារសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានបន្តទទួលអំណោយឧបត្ថម្ភជាថវិកា គ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈ ពីសប្បុរសជន ជួយឧបត្ថម្ភដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សប្បុរសជន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីបន្តរកឃើញ អ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះ ឆ្លងចូលក្នុងសហគមន៍ ៥៣នាក់ និងនាំចូល ១នាក់ ចំណែកឯអ្នកជំងឺព្យាបាលជាសះស្បើយ មានចំនួន១៨នាក់ បានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ៕
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានថ្លែងថា វីរុសកូវីដ-១៩ កំពុងតែវាយលុកហើយ សូម្បីតែកុមារអាយុ ៦ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ ដូច្នេះគ្មានអ្វីល្អ ប្រសើរជាង នៅក្នុងផ្ទះ និងកុំចេញក្រៅផ្ទះ បើមិនចាំបាច់។ តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើក ឡើងថា ជីដូន ជីតា អាចកសាងប្រាសាទ ស្ពានបុរាណ មានអាយុកាលរាប់ពាន់ឆ្នាំ កំពុងដំណើរការ ដល់សព្វថ្ងៃនេះ ដូច្នេះ យុវជនជំនាន់ក្រោយ ក៏អាចមានសមត្ថភាព កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ឱ្យមានគុណភាពរឹងមាំដោយ...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា លោក Chen Shih-chung រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងនៅថ្ងៃសុក្រនេះថា កោះតៃវ៉ាន់ នឹងចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង ការពាជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួននៅថ្ងៃចន្ទ ទី២២ ខែមីនា ដោយប្រើប្រាស់ថ្នាំវ៉ាក់សាំង AstraZeneca...