រីយូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងជិត២៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.០៥៧នាក់ ដោយសារជំងឺ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេស កើនឡើងដល់២៧៩.២៨៦នាក់ ។ ក្រសួងក៏បានរាយការណ៍មកថា មានករណីថ្មីចំនួន ៣៦.២៣៩នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសកើនឡើងដល់...
ហ្សឺណែវ៖ អង្គការសុខភាពពិភព លោក (WHO) បានឲ្យដឹងថា ខ្លួននៅតែកំពុងធ្វើការត្រួតពិនិត្យ សុវត្ថិភាពរបស់ខ្លួន លើវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ AstraZeneca / Oxford ខណៈប្រទេសជាច្រើនដូចជា បារាំង អ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់ បានចូលរួមជាមួយក្រុមប្រទេស ដែលបានផ្អាកការប្រើប្រាស់វ៉ាក់សាំងនេះ ដោយមានការរាយការណ៍ថា អ្នកទទួលខ្លះ បានបង្កើតកំណកឈាម ហើយបានស្លាប់បន្ទាប់ពីទទួលថ្នាំបង្ការ។...
ប៉េកាំង៖ អ្នកតំណាងអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun បានជូនដំណឹង ដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres អំពីចេតនារបស់ចិន ក្នុងការបរិច្ចាគវ៉ាក់សាំងបង្កជំងឺកូវីដ-១៩ ចំនួន ៣០ម៉ឺនដូស ដល់កងកម្លាំងថែរក្សាសន្តិភាព របស់អង្គការពិភពលោកមួយនេះ។ បេសកម្មចិន បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា នេះគឺជាជំហានបន្ថែមទៀត ដើម្បីធ្វើឱ្យវ៉ាក់សាំងចិន...
ភ្នំពេញ ៖ រដ្ឋាភិបាលកូរ៉េ ផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន១០លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥ ។ ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រៀងត្រីភាគី តាមប្រព័ន្ធវិដេអូលើការ ប្រគល់-ទទួល ហិរញ្ញប្បទានឥតសំណង ចំនួន១០ លានដុល្លារ របស់សាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក លី...
ភ្នំពេញ ៖ កម្មវិធីពានរង្វាន់អចលនទ្រព្យ ដ៏មានកិត្យានុភាពបំផុតនៅកម្ពុជា លើកទី ៦ ជាមួយនឹងការប្រកាសពីពេលវេលា សម្រាប់ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំ២០២១ ការចុះឈ្មោះ ចូលរួម រហូតដល់ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ។ ក្នុងន័យលើកតម្កើង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងមន្រ្តីក្រោមឱវាទ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ ចុះពិនិត្យការ និងត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុក និងទីតាំងសម្រាប់បូជាសព អ្នកដែលបានស្លាប់ដោយសារកូវីដ-១៩ ។ អភិបាលខេត្តរូបនេះ មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក ចំនួន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការរៀបចំអាពាហ៍ពិពាហ៍នៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គួរត្រូវតែផ្អាក ប៉ុន្ដែអនុញ្ញាតឲ្យរៀបចំពិធីសែនព្រេន ជាលក្ខណៈក្រុមគ្រួសារ ហើយចាំរៀបចំអាពាហ៍ពិពាហ៍ តាមក្រោយវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ បន្ទាប់ពីរកឃើញជំងឺកូវីដ១៩ កាន់តែច្រើនជាបន្តបន្ទាប់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ឌឌីន បានព្រមានពីការគ្មានកន្លែង សម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បើសិនកាន់តែមានករណី ឆ្លងជំងឺនេះកើនឡើងជាបន្ត ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា វ៉ាក់សាំងគ្រាន់តែជាវិធានការបន្ថែម...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក Joe Biden បានកំណត់យកថ្ងៃទី៤ ខែកក្កដា សង្ឃឹមថា នឹងក្លាយទៅជាថ្ងៃ ដែលអាមេរិកចាកចេញផុត ឬបានឯករាជ្យចេញពីវិរុសកូវីដ១៩។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី លោក Biden បាននិយាយថា នឹងចេញបញ្ជាក់ថ្នាក់ជាតិ ដើម្បីឲ្យយុវជនទាំងអស់ នៅទូទាំងអាមេរិកក្នុងការចាក់វ៉ាក់សាំងឲ្យអស់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានសម្រេចចិត្តពន្យារពេល ចំពោះគម្រោងបំពេញទស្សនកិច្ច ទៅកាន់សហភាពអារ៉ាប់រួម UAE ដែលត្រូវធ្វើឡើងកាលពីព្រហស្បតិ៍។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី បានប្រកាសថា មូលហេតុដ៏សំខាន់ ដែលធ្វើឲ្យមានការពន្យារពេលនេះ គឺដោយសារតែបញ្ហាតានតឹងបែបនយោបាយ ជាមួយនឹងប្រទេសហ្ស៊កដានី។ ហ្ស៊កដានី បានបដិសេធ មិនព្រមឲ្យមានការហោះហើរ...