សារអប់រំជាអាទិភាព អំពីជំងឺ Covid-19
DAEGU៖ ក្នុងអំឡុងពេលថ្ងៃដ៏ខ្មៅបំផុត នៃការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ១៩ ប្រទេសកូរ៉េខាងត្បូងមិនមាន គ្រូពេទ្យនិងគិលានុបដ្ឋាយិការគ្រប់គ្រាន់ ដើម្បីព្យាបាលអ្នកជំងឺនោះទេ ហើយអ្នកជំងឺបានស្លាប់ ក្នុងពេលកំពុងរង់ចាំគ្រែសម្រាកនៅមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន The Wall Street Journal ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការគ្រប់គ្រងស្ថានការណ៍ របស់ប្រទេសនេះបានប្រែក្លាយកាន់តែយ៉ាប់យ៉ឺនទៅៗ តែទោះជាយ៉ាងណា ក៏មានការបង្កើតប្រព័ន្ធបម្រុងគ្រែមន្ទីរពេទ្យ សម្រាប់អ្នកដែលត្រូវការបំផុត...
SINGAPORE៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារ (២៤ មីនា) បានឱ្យដឹងថា ការវិលត្រឡប់របស់ប្រជាជនសិង្ហបុរីដែលបានធ្វើដំណើរពី ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក នឹងត្រូវគេនាំចេញពីព្រលានយន្តហោះ ទៅសណ្ឋាគារតែម្តង ។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិលោក Lawrence Wong...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ នៅឯសេតវិមានថា ស្ត្រីទី១របស់សហរដ្ឋអាមេរិក គឺលោកស្រី Melania Trump បានធ្វើតេស្តរកវត្តមានវីរុសកូរ៉ូណា ជាលទ្ធផលគឺអវិជ្ជមាន ។ លោក ត្រាំ បានថ្លែងនៅគ្រាដែលមានការ ចោទសួរនៅក្នុងពេលអ្នកសារព័ត៌មានម្នាក់បាន...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិបានឲ្យដឹងថាខ្លួនរំពឹងថានឹងមានវិបត្តិសេដ្ឋកិច្ចសកលក្នុងឆ្នាំ២០២០ ដែលអាចនឹងអាក្រក់ជាងអ្វីដែលបានឃើញក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ដោយមេរោគនេះមានការរំខានដល់សកម្មភាពអាជីវកម្ម និងការរឹតត្បិតចលនារបស់ប្រជាជន នៅទូទាំងពិភពលោក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការធ្វើសន្និសិទរបស់ប្រធានហិរញ្ញវត្ថុនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ ទាំង ២០ លោកស្រី Kristalina Georgieva ប្រធាន IMF បានលេីកឡេីងថាទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២០ គឺជា“ វិបត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់អាក្រក់នៅពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក ឬអាក្រក់ជាងនេះ” ។ ប៉ុន្តែលោកស្រីប្រធានបានបន្ថែមថា ស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន រំពឹងថានឹងមានការងើបឡើងវិញនៅឆ្នាំ២០២១៕ដោយ...
ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃច័ន្ទថា គ្មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ត្រូវបានរាយការណ៍នៅលើដីគោកចិនឡើយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែគណៈកម្មការសុខភាពជាតិបានទទួល របាយការណ៍ចំនួន ៣៩ ករណីដែលត្រូវបានបញ្ជាក់ នៅលើដីគោកចិនកាលពីថ្ងៃអាទិត្យ ដែលទាំងអស់នេះត្រូវបាននាំចូល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ ១០ នាក់ត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំងនិងស៊ាងហៃរៀងៗខ្លួន...
BELGRADE៖ នាយករដ្ឋមន្រ្តីស៊ែប៊ី លោកស្រី Ana Ana Brnabic បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំនាញខាងវេជ្ជសាស្ត្រចិនគឺជាធនធាន ដ៏មានតម្លៃបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Brnabic បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយអ្នកជំនាញវេជ្ជសាស្ត្រចិនទាំង ៦ នាក់រួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក...
ភ្នំពេញ ៖ ដេីម្បីរួមចំណែកទប់ស្កាត់ វីរុស កូវីដ-១៩ (COVID-19) ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានីយរថភ្លេីងក្រុងប៉ោយប៉ែត ជាទីសំចតទី១ សម្រាប់ដំណេីរការត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលទេីបវិលត្រឡប់មកពីថៃ ជាង ៦០០នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា “ដេីម្បីរួមចំណែកទប់ស្កាត់...
បរទេស៖ ជនជាតិវៀតណាមពីរនាក់ដែល បានវិលត្រឡប់ចូលខេត្តតៃនិញ ពីប្រទេសកម្ពុជា បានបង្កើនចំនួនអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសវៀតណាម រហូតដល់ ១១៨ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ១១៧” ជាបុរសអាយុ ៣០ ឆ្នាំ ដែលរស់នៅក្នុងខេត្តឡុងអាន...