ភ្នំពេញ ៖បើតាមការអះអាងរបស់ លោក សុុខ ឥសាន អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា សហភាពអឺរ៉ុប(EU)កាត់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ប្រមាណជា២០%។ តែ២០%នេះ ត្រូវបានលោក សុខ ឥសាន លើកឡើងថា អាចគ្រាន់តែជាការស្ទាបស្ទង់មកលើជំហរ រាជរដ្ឋាភិបាលកម្ពុជា មានប្រតិកម្មយ៉ាងម៉េចតែប៉ុណ្ណោះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២...
នៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២០ នេះ សហភាពអឺរ៉ុប បានសម្រេចព្យួរផ្នែកខ្លះតែប៉ុណ្ណោះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ហើយការព្យួរនេះក៍មិនបាន ធ្វើឲ្យប៉ះពាល់អ្វីជាសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា នោះឡើយ។ ម៉្យាងវីញទៀត ទំនិញកម្ពុជាទាំងនេះក៍នឹងត្រូវចាប់ អនុវត្កការបង់ពន្ធនេះនៅខែសីហា ២០២០ឯណោះ។ តាមពិតទៅ រដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន...
ក្រសួងមហាផ្ទៃ ច្រានចោលការចោទ ប្រកាន់របស់អង្គការស៊ីវិលដែលថា រាជរដ្ឋាភិបាលខ្វះឆន្ទៈធ្វើវិសោធនកម្មច្បាប់អង្គការ
គណៈកម្មការអឺរ៉ុប បានសម្រេចដកផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធដែលបានផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធនៃគោលការណ៍សិទ្ធិមនុស្សដែលមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ចេញនៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះបានឱ្យដឹងថា ការដកផ្នែកខ្លះនៃការអនុគ្រោះពន្ធ – និងការជំនួសមកវិញជាមួយនឹងពន្ធស្តង់ដាររបស់សហភាពអ៊ឺរ៉ុប នឹងប៉ះពាល់ដល់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង ដែលបានជ្រើសរើស និងរាល់ទំនិញសម្រាប់ការធ្វើដំណើរនិងស្ករសរ។ ការដកនេះមានចំនួនប្រហែលមួយភាគប្រាំ ឬ ១...
ភ្នំពេញ៖លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីបក្សប្រឆាំង បានសម្តែងការព្រួយបារម្ភ របស់សហភាពអឺរ៉ុប (EU)លើការសម្រេចមកលើប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)។ ថ្ងៃទី១២ កុម្ភៈ ស្អែកនេះ ជាថ្ងៃដែលគណៈកម្មាធិការពាណិជ្ជកម្មសហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តលើ ករណីប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា។ លោក អ៊ូ ច័ន្ទរ័ត្នលើកឡើងក្នុងហ្វេសប៊ុកថា “ក្នុងកាលៈទេសៈមួយនេះ ខ្ញុំពិតជាមានការព្រួយបារម្ភណាស់ ដោយស្របពេលនិងការសម្រេចចិត្ត លើ...
ភ្នំពេញ ៖ កម្ពុជាតែងតែអនុវត្តយ៉ាងល្អ ឥតខ្ចោះជាមួយការិយាល័យឧត្តមស្នងការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UN HCR) ដើម្បីកិច្ចសហប្រតិបត្តិការលើកិច្ចការជួយគាំពារជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Giusepe de Vincentis អ្នកតំណាងថ្មីរបស់ UN HCR នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស...
បរទេស៖ សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ សមាជិក ៤ នាក់នៃកងទ័ពរំដោះប្រជាជនពីបទវាយ ប្រហារតាមអ៊ិនធឺរណែត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការបរទេសចិនបានលើកឡើងនូវការចោទប្រកាន់របស់ សហរដ្ឋអាមេរិកចំពោះពួក Hacker ចិន ដែលត្រូវបានចោទប្រកាន់ដោយបញ្ជាក់ថា រដ្ឋាភិបាលនិងយោធាចិន មិនចូលរួមក្នុងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Geng...
ស្វាយរៀង ៖ ប្រជាពលរដ្ឋអាចនឹងងាយ ជួបបញ្ហាប្រឈមនានាដែលត្រូវឲ្យមានការ ដោះស្រាយពីអាជ្ញាធរ ។ បញ្ហាប្រឈមទាំងនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្ត បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗ ឲ្យបាញឹកញាប់ ឬធ្វើតាមខ្នងផ្ទះ ដើម្បីបានដឹងអំពីស្ថានភាព ការលំបាក សំណូមពរនិងធ្វើការដោះស្រាយជូនឲ្យបានទាន់ពេលវេលា ។...
ភ្នំពេញ ៖ លោក Vladimir Goshin ឯកអគ្គរដ្ឋទូតប៉េឡារ៉ុស ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅវៀតណាត បានថ្លែងថា ប៉េឡារ៉ុសនឹងស្វែងរក ឱកាសបង្កើននូវការវិនិយោគនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ច ប្រទេសទាំងពីរ មានភាពរីកចម្រើនទៅមុខបន្ដទៀត។ ក្នុងជំនួបពិភាក្សាងារងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១...
ភ្នំពេញ៖ សហគមន៍និងអង្គការ សង្គមស៊ីវិល ចំនួន១០០បានសំណូមពរដោយទទូចអោយ រាជរដ្ឋាភិបាលកម្ពុជា ធ្វើការនិរាករណ៍វិសោធនកម្មច្បាប់ ស្ដីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលឲ្យបានឆាប់រហ័ស។ សេចក្តីថ្លែងការណ៍របស់ ក្រុមអង្គការនៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា កិច្ចប្រជុំលើកទី៤ថ្ងៃនេះរវាង ក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួន បានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមាន ចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានភាពល្អប្រសើរនោះទេ។ នេះគឺជាសកម្មភាពចុងក្រោយមួយនៃសកម្មភាពផ្សេងៗទៀតដែលបង្ហាញថា រដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់សមាគម...